រងការរិះគន់ ក្រោយពីឪពុកបណ្ដោយឲ្យកូនប្រុសអង្គុយនៅលើដំបូលឡាន ខណៈពេលកំពុងបើកបរ

//s5.kh1.co/a2/a2d8a1ccf13587637f6ad41471835c14e10e262d.jpg
សង្គម

 ១២-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ថៃ៖  ថ្មីៗនេះ បុរសជាឪពុកម្នាក់កំពុងរងការរិះគន់យ៉ាងខ្លាំង ដែលបណ្ដាយឲ្យកូនប្រុសអង្គុយនៅលើដំបូលឡាន ខណៈពេលកំពុងបើកបរ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Lamphun ភាគខាងជើងនៃប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា រូបភាពចំនួនពីរសន្លឹកដែលបង្ហាញពីក្មេងប្រុសម្នាក់ កំពុងអង្គុយលើដំបូលឡាន ត្រូវបានអ្នកធ្វើដំណើរតាមផ្លូវថតបាន និងបង្ហោះទៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ក្រោយមកមានមហាជនជាច្រើន ហួសចិត្តដែលបុរសជាឪពុកបណ្ដោយឲ្យកូនទៅអង្គុយនៅលើដំបូលឡាន ខណៈពេលដែលខ្លួនកំពុងបើកបរដូច្នេះ។ ចំណែកមហាជនមួយចំនួនទៀត ស្នើសុំឲ្យប៉ូលិសទាក់ទងទៅខាងអាណាព្យាបាលក្មេងប្រុសនោះដើម្បីព្រមានកុំឲ្យធ្វើបែបនេះទៀត។

ក្មេងប្រុសអង្គុយលើដំបូលឡាន
ក្មេងប្រុសអង្គុយលើដំបូលឡាន

ក្រោយពីរូបភាពនោះមានភាពល្បីល្បាញ និងទទួលរងការរិះគន់យ៉ាងចាស់ដៃរួចមក ប៉ូលិសបានចាត់វិធានការទំនាក់ទំនងទៅខាងអាណាព្យាបាលរបស់ក្មេងនោះ ដើម្បីចូលខ្លួនមកដោះស្រាយនៅប៉ុស្តិ៍ប៉ូលិស។

ម្ដាយរបស់ក្មេងប្រុសនោះបាននិយាយថា៖

«កូនប្រុសរបស់ខ្ញុំចូលចិត្តឡើងទៅអង្គុយនៅលើដំបូលឡានខ្លាំងណាស់។ ស្វាមីរបស់ខ្ញុំគិតថា វាធ្វើឲ្យក្មេងសប្បាយចិត្ត ក៏បណ្ដោយឲ្យឡើងទៅអង្គុយលេងទៅ។ ចាប់ពីថ្ងៃនេះតទៅ មិនឲ្យមានរឿងបែបនេះកើតឡើងទៀតទេ។»

យ៉ាងណាមិញ ស្ត្រីជាម្ដាយក៏ត្រូវបានប៉ូលិសព្រមាន និងផាកពិន័យជាប្រាក់ផងដែរ៕

ក្មេងប្រុសអង្គុយលើដំបូលឡាន
ក្មេងប្រុសអង្គុយលើដំបូលឡាន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T