សម្តីមិនប៉ុន្មានម៉ាត់នេះរបស់ Sunmi បិទមាត់អ្នកដែលថានាង ទើបតែវះកាត់ពង្រីកដើមទ្រូងឲ្យធំជាងមុន!

//s5.kh1.co/95/955781f7eabc89f069eedea2a5f22d6e2dd6380d.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ បណ្តាញអ្នកនិយមលេងអ៊ីនធឺណែតជាច្រើន បាននាំគ្នាអះអាងថា តារាចម្រៀងស្រីទោល Sunmi អតីតសមាជិកក្រុម Wonder Girls ទើបតែទទួលការវះកាត់ពង្រីកដើមទ្រូងឲ្យធំជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចដែលប្រិយមិត្តបានជ្រាបមកហើយ ថាកន្លងមកគេតែងចាប់អារម្មណ៍ឃើញថា Sumni ម្ចាស់បទ «Gashina» រូបនេះតែងតែមានរូបរាងស្គមខ្លាំង ប៉ុន្តែចាប់តាំងពីនាងចេញបទចម្រៀងចុងក្រោយនេះចំណងជើងថា «lalalay»មក និងគ្រោងទៅប្រគុំតន្រ្តីផ្ទាល់ខ្លួននៅលើ សហរដ្ឋអាមេរិកខាងមុខនេះ គេក៏សង្កេតឃើញថា នាងបានឡើងទម្ងន់ច្រើនជាងមុនគួរឲ្យកត់សម្គាល់ ពោលគឺមានសាច់មានឈាមជាងមុន និងជាពិសេសគឺទំហំដើមទ្រូងក៏មានការប្រែប្រួលឡើងធំជាងមុនផងដែរ ដែលធ្វើឲ្យបណ្តាមហាជនមិនសង្ស័យមិនបាន ថានាងអាចនឹងលួចទៅវះកាត់ពង្រីកដើមទ្រូងស្ងាត់ៗ នៅកន្លែងណាមួយក៏ថាបានដែរ។

ប៉ុន្តែទោះជាយ៉ាងណា ក្រោយពីឮពាក្យចចាមអារ៉ាមនេះ បានធ្វើឲ្យតារាស្រីរូបនេះ ចេញមុខថាឲ្យចំៗភ្លាមៗ នៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់នាងដោយថា៖

«ខ្ញុំមិនបានទៅវះកាត់ធ្វើដើមទ្រូងអ្វីទេ, មនុស្សអើយមនុស្ស។ ខ្ញុំចង់ធំប៉ុណ្ណាក៏បានដែរ បើសិនជាខ្ញុំចង់។»

ដោយសម្តីមិនប៉ុន្មានម៉ាត់នេះ របស់ Sumni បានធ្វើឲ្យបណ្តាអ្នកនិយមលេងអ៊ីនធឺណែតទាំងនោះ កប់យោបល់ស្ងាត់មាត់ជ្រាប និងធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនផ្សេងទៀត ចេញមុខគាំទ្រពាក្យសម្តីរបស់នាងយ៉ាងពេញទំហឹងតែម្តង៕

សារ Sunmi បង្ហោះលើ Twitter ផ្ទាល់ខ្លួន
សារ Sunmi បង្ហោះលើ Twitter ផ្ទាល់ខ្លួន
តារាចម្រៀងស្រី Sunmi
តារាចម្រៀងស្រី Sunmi
តារាចម្រៀងស្រី Sunmi
តារាចម្រៀងស្រី Sunmi
តារាចម្រៀងស្រី Sunmi
តារាចម្រៀងស្រី Sunmi
តារាចម្រៀងស្រី Sunmi
តារាចម្រៀងស្រី Sunmi
តារាចម្រៀងស្រី Sunmi
តារាចម្រៀងស្រី Sunmi
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T