កិត្តិយសណាស់ ! Facebook ផ្លូវការរបស់ Arsenal សរសេរភាសាខ្មែរលើកដំបូងក្នុងប្រវត្តិសាស្ត្រ អំពីដៃគូផ្លូវការជាមួយ GANZBERG!

//s5.kh1.co/e4/e43bf2232bf66bfe7abb753f826bf69ed974a69f.jpg
កីទ្បា

 ១២-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ផេកផ្លូវការរបស់ក្លឹប Arsenal នៅអង់គ្លេសស្រាប់តែបានផុសជាភាសាខ្មែរ ដើម្បីចូលរួមអបអរសាទរលើកិច្ចព្រមព្រៀងចុះហត្ថលេខាលើភាពជាដៃគូផ្លូវការរបស់ Arsenal ជាមួយស្រាបៀរ Ganzberg Beer នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ៧ កញ្ញា ២០១៩ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីអបអរសាទរលើកិច្ចព្រមព្រៀងភាពជាដៃគូ
ពិធីអបអរសាទរលើកិច្ចព្រមព្រៀងភាពជាដៃគូ

ដោយនៅលើផេកអន្តរជាតិមួយនេះ បានសរសេររៀបរាប់ជាអក្សរខ្មែរ ភ្ជាប់ជាមួយនឹងរូបភាពក្នុងពិធីចុះហត្ថលេខាភាពជាដៃគូផ្លូវការជាមួយស្រាបៀរ Ganzberg Beer យ៉ាងដូច្នេះថា៖

«វីរបុរសក្លឹបបាល់ទាត់ Arsenal លោក Gilberto Silva បានទៅកាន់ទីក្រុងភ្នំពេញកាលពីចុងសប្តាហ៍នេះ ដើម្បីចូលរួមពិធីជប់លៀង GANZBERG Uber Night, World Class Party ដើម្បីចុះហត្ថលេខាភាពជាដៃគូផ្លូវការជាមួយស្រាបៀរ Ganzberg Beer ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក Ganzberg Beer»។

សំណេរភាសាខ្មែរដែលផេក Arsenal នៅអង់គ្លេសបានផុស
សំណេរភាសាខ្មែរដែលផេក Arsenal នៅអង់គ្លេសបានផុស

ហើយនេះក៏ជាលើកទី១ ដែលផេកអន្តរជាតិមួយនេះបានចុះផ្សាយជាអក្សរខ្មែរយើង បន្ទាប់ពីមានការសហការ និងចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយស្រាបៀរ Ganzberg

Ganzberg ក្លាយជាដៃគូផ្លូវការរបស់ក្លឹប Arsenal
Ganzberg ក្លាយជាដៃគូផ្លូវការរបស់ក្លឹប Arsenal

ទន្ទឹមនឹងនេះដែរ ក្រុមអ្នកគាំទ្រ Arsenal Cambodia ក៏បានសម្តែងនូវភាពរីករាយអបអរសាទរយ៉ាងខ្លាំង នៅពេលដែលបានឃើញស្រារបៀរកម្រិតពិភពលោក Ganzberg បានក្លាយទៅជាដៃគូផ្លូវការរបស់ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal ហើយបានពាំនាំភាពនូវក្តីរំភើប​រីករាយ ក្តីស្រមៃ​ និងទិដ្ឋភាព​ ដែលមិនអាចបំភ្លេចបាន​មកដល់អ្នកគាំទ្រកាំភ្លើងធំ Arsenal នៅកម្ពុជា​។ ហើយពួកគេក៏សង្ឃឹមថា​ ក្រុមហ៊ុន Ganzberg នឹងនាំ​វីរបុរស​ និងកីឡាករក្រុម Arsenal ផ្សេងៗទៀតមកកម្ពុជា នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះបន្តទៀត​ផងដែរ។

គួរបញ្ជាក់ផងដែរថា Arsenal  គឺជាក្លឹបបាល់ទាត់ពិភពលោកដ៏ល្បីល្បាញ ដែលបានឈ្នះ​បានពានធំៗជាច្រើននៅទ្វីបអឺរ៉ុប មានអ្នកគាំទ្រយ៉ាងច្រើនលើសលុបពាសពេញ​ពិភពលោក សាកសមជាដៃគូលំដាប់ពិភពលោកជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ជាស្រាបៀរគុណភាពកម្រិតពិភពលោក ផលិតឡើងដោយជនជាតិអាល្លឺម៉ង់ ដែលបានសាងកំណត់ត្រាយ៉ាង​អស្ចារ្យ​បំផុតឈ្នះមេដាយមាសបីឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ ពីស្ថាប័នកំពូល Monde Selection ​ប្រដូចនឹងពាក្យពេជន៍ដ៏វិសេសវិសាល “GANZBERG គុណភាពកម្រិតពិភពលោកដៃគូកម្រិតពិភពលោក”

កីឡាករលោក Gilberto Silva
កីឡាករលោក Gilberto Silva
  ក្រុមអ្នកគាំទ្រ Arsenal Cambodia
  ក្រុមអ្នកគាំទ្រ Arsenal Cambodia
  ក្រុមអ្នកគាំទ្រ Arsenal Cambodia
  ក្រុមអ្នកគាំទ្រ Arsenal Cambodia
  ក្រុមអ្នកគាំទ្រ Arsenal Cambodia
  ក្រុមអ្នកគាំទ្រ Arsenal Cambodia
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T