ក្មេងឥឡូវពិតជាសាហាវ! កាន់ផ្គាក់រកមកកាប់គ្រូ ក្រោយខឹងគ្រូដកហូតទូរស័ព្ទ ព្រោះតែងប់ហ្គេមពេក (មានវីដេអូ)

//s5.kh1.co/d8/d84f8423526cf9a52ce02ca7dfd31830674ec93e.png
សង្គម

 ១២-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ ក្មេងប្រុសវ័យជំទង់ជាសិស្សវិទ្យាល័យមួយ នៅឯប្រទេសឥណ្ឌូនេស៊ី បានធ្វើឲ្យមហាជនជាច្រើនខឹងសម្បាយ៉ាងខ្លាំង ជុំវិញនឹងសកម្មភាពមិនគប្បី និងគួរឲ្យខ្លាច កាន់កាំបិតផ្គាក់ដើរមកប្រុងចង់កាប់គ្រូ ក្រោយខឹងនឹងគ្រូដកហូតទូរស័ព្ទរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ជាក់ស្ដែង ផ្នែកតាមរយៈការបង្ហោះចែកចាយវីដេអូឃ្លីប នៅលើបណ្តាញសង្គម Twitter ដោយម្ចាស់គណនីឈ្មោះ Azabkuburpedih (@Azabkuburpedih) កាលពីពេលថ្មីៗនេះ (ថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩) បានសរសេររៀបរាប់ឲ្យដឹងថា៖

«សិស្សប្រុសនោះត្រូវបានគេសង្ស័យថា មកពីញៀនលេងហ្គេមទូរស័ព្ទខ្លាំងពេក ទើបបានជាគ្រូរបស់គេបានដកហូតទូរស័ព្ទទុក។ គេបានទៅផ្ទះ ហើយក៏ស្រាប់តែត្រលប់មកសាលាវិញ ដោយនាំយកអាវុធមុតស្រួច (កាំបិតផ្គាក់) កាន់មកជាមួយ ដើម្បីមកយកទូរស័ព្ទពីគ្រូរបស់គេវិញ» ។

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

នៅក្នុងវីដេអូឃ្លីប គេឃើញក្មេងប្រុសដែលជាសិស្សសាលានោះ បានដើរមួយៗមកកាន់បន្ទប់គ្រូរបស់គេនៅក្នុងសាលារៀន ដោយក្នុងដៃមានកាន់កាំបិតផ្គាក់ ដែលគេជឿជាក់ថា ក្នុងគោលបំណងដើម្បីគំរាមគ្រូរបស់គេ ឲ្យប្រគល់ទូរស័ព្ទនោះមកឲ្យខ្លួនវិញ។

សកម្មភាពបន្ត ទីបំផុតគ្រូរបស់គេក៏បានប្រគល់ទូរស័ព្ទឲ្យវិញ ដោយបោះរអិលតាមឥដ្ឋ តែស្ថិតនៅចម្ងាយឆ្ងាយពីគ្នា ព្រោះតែគាត់ក៏មានការព្រួយបារម្ភពីសុវត្ថិភាព ខ្លាចក្រែងសិស្សប្រុសនោះខឹងកំរោលចូល និងស្ទុះមកកាប់គាត់។ វីដេអូឃ្លីបនេះ ត្រូវបានបញ្ចប់នៅពេលដែលសិស្សប្រុសនោះ បានទទួលទូរស័ព្ទរបស់គេ និងបានត្រលប់ទៅវិញ។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ គេមិនច្បាស់ទេថា គ្រូបង្រៀននោះនឹងមានវិធានការយ៉ាងណាបន្ត ចំពោះសកម្មភាពដែលសិស្សបានប្រព្រឹត្តបែបនេះ មកលើគាត់នោះឡើយ។

ប៉ុន្តែបើតាមប្រភពមួយចំនួនបានលើកឡើងថា គ្រូបង្រៀននោះបានសន្យាថា គាត់នឹងមិនប្តឹងផ្តល់ ឬរាយការណ៍ទៅប៉ូលិសនោះទេ ប្រសិនណាបើសិស្សប្រុសនោះ ព្រមទទួលស្គាល់កំហុស និងចេញមុខមកសុំទោសលោកវិញ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

វីដេអូក្នុងថ្ងៃកើតហេតុ
Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T