Shawn និង Camila បញ្ចប់ចម្ងល់គ្រប់យ៉ាង ក្រោយផុសវីដេអូថើបមាត់គ្នា យ៉ាងស៊ីអារម្មណ៍! (មានវីដេអូ)

//s5.kh1.co/a5/a5328dadad005f3069fb97f44981f67f0faf9990.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ បច្ចុប្បន្ននេះទំនាក់ទំនងលើសពីមិត្តភក្តិរវាង តារាចម្រៀងប្រុសរូបសង្ហា Shawn Mendes និង តារាចម្រៀងស្រីរាងតូចច្រឡឹង Camila Cabello កាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តទស្សនិកជនទូទាំងពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ គេតែងសង្កេតឃើញថា អ្នកទាំងពីរតែងតែបង្ហាញភាពស្និទ្ធស្នាលកៀកកើយស្អិតរមួតនឹងគ្នា ជាសាធារណៈដោយមិនមានការលាក់បាំងអ្វីឡើយ ដែលវាកាន់តែធ្វើឲ្យមហាជនមិនគិតមិនបាន ពីទំនាក់ទំនងលើសពីមិត្តភក្តិរបស់អ្នកទាំងពីរយ៉ាងប្រាកដណាស់។

ដោយឡែក មិនថាយ៉ាងណា នៅថ្ងៃនេះផងដែរ ការសង្ស័យរបស់អ្នកគាំទ្រប៉ុន្មាន ក៏ត្រូវបានបញ្ចប់ទៅវិញ បន្ទាប់ពីតារាចម្រៀងប្រុសShawn Mendes បានបង្ហោះនូវវីដេអូថើបមាត់គ្នាយ៉ាងស៊ីអារម្មណ៍មួយ ជាមួយនឹង Camila នៅលើគណនីផ្ទាល់ខ្លួនរបស់លោកតែម្តង។

តួយ៉ាង ក្រោយពីវីដេអូនេះត្រូវបានបង្ហោះទៅ បានធ្វើឲ្យប្រិយមិត្តគាំទ្រស្ទើរទូទាំងពិភពលោក ក៏ដូចជាមិត្តភក្តិរួមសិល្បៈរបស់អ្នកទាំងពីរ រំភើបចិត្តជាខ្លាំង និងថែមទាំងបានសម្តែងការអបអរចំពោះអ្នកទាំងពីរផងដែរ៕

Shawn Mendes និង  Camila Cabello ផុសវីដេអូថើបគ្នា

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T