ស្វីតពេកហើយ! ឱក សុគន្ធកញ្ញា បង្ហាញភាពផ្អែមល្ហែម ចង់លើសជាតិស្ករ ទៅកាន់ស្វាមីក្នុងថ្ងៃកំណើត

//s5.kh1.co/05/052e0fe23ebd7d7c76a938f97b93d9805d3e3441.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពោះពរកូនក្នុងផ្ទៃរយៈពេលជាង៦ខែមកនេះ ឃើញថាតារាចម្រៀងស្រីអ្នកនាងឱក សុគន្ធកញ្ញា ទទួលបាននូវការមើលថែយ៉ាងអស់ពីចិត្ត ពីស្វាមីជាទីស្រលាញ់ ដែលតែងតែមើលថែ និងផ្តល់ភាពកក់ក្តៅទៅកាន់នាងគ្រប់ពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃកំណើតស្វាមីជាទីស្រលាញ់របស់នាង ដោយក្នុងនោះតារាស្រីរូបនេះបានធ្វើការបង្ហាញនូវអារម្មណ៍ ក៏ដូចជាភាពផ្អែមល្ហែមតាមរយៈការបង្ហោះសារដ៏មានអត្ថន័យ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសឹងតែលើសជាតិស្ករទៅហើយ។ ដោយក្នុងនោះនាងបានរៀបរាប់យ៉ាងដូច្នោះថា៖

«អរគុណ​ដែល​បងចូលមកក្នុងជីវិតអូន បង្កើត​អ្វី​ៗគ្រប់យ៉ាងសម្រាប់គ្រួរសាដ៏តូចមួយនេះ​ ពេល​មានបងទើអូនដឹងថាអូនមានគ្រួរសាដ៏ធំកក់ក្ដៅហើយរីករាយខ្លាំងណាស់ ករាយ​ថ្ងៃ​កំណើត​ប៉ា​ប៉ា...! សូម​ឲ្យ​បងមានសុខភាពល្អ សំណាងល្អ​ ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ តែបងហត់នឿយ​បន្តិច​ហើយ​ពេលមានអូន»។

តាមរយៈសារដ៏មានន័យនេះ កាន់តែច្បាស់ថាតារាស្រីរូបនេះពិតជាមានក្តីសុខខ្លាំង ក្រោយរៀបការ និងកំពុងតែពរពោះជូនស្វាមីជាទីស្រលាញ់​ដែលតែងតែមើលថែនាងបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី
ឱក សុគន្ធកញ្ញា និងស្វាមី
សាររបស់សុគន្ធកញ្ញា ទៅកាន់ស្វាមី
សាររបស់សុគន្ធកញ្ញា ទៅកាន់ស្វាមី
ឱក សុគន្ធកញ្ញា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T