សោកនាដកម្ម​លើ​ដី​ថៃ​ជាប់​ព្រំដែន​ខ្មែរ ស្លាប់​​៥ របួសធ្ងន់​-​ស្រាល​៧

//s5.kh1.co/4e/4eb5191d02682df34b13bc3c2e6453087e8d7ad9.jpg
សង្គម

 ១២-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យោ​តាម​ប្រភព​ពី​​ដី​ថៃ បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ខណៈ​រថយន្ត​២​គ្រឿង​បុក​គ្នា​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​កាលពី​ម៉ោង​ជិត​12​ព្រឹក ថ្ងៃ​ទី​12 ខែកញ្ញា ឆ្នាំ​2019​នេះ ស្ថិត​នៅ​ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ដោយ​គេ​សង្ស័យ​ថា ជា​ពលករ​ខ្មែរ​ផង​ដែរ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិញ​ប្រភព​ព័ត៌មាន​ខាងលើ​នេះ បើ​តាម​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា ពិតជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្ត​ស្រះ​កែវ ពិតមែន​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​ដឹក​ពលរដ្ឋ​ខ្មែរ​មួយ​ពណ៌​ស​មួយ​គ្រឿង​បាន​ត្រឡប់​​មក​ពី​ប្រទេស​ថៃ​វិញ​ដែល​មិន​ទាន់​ដឹង​ថា ចូល​ប្រទេស​ថៃ​ដើម្បី​រក​ទិញ​អីវ៉ាន់ ដើរ​កំសាន្ត ឬ​យ៉ាងណា​នោះ​ទេ លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ពណ៌​ទឹក​ប៊ិច ជិះ​មក​ពី​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា បែក​កង់​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​ពលករ​ខ្មែរ​ពេញ​ទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ។

មន្ត្រី​ដដែល​ខាងលើ​បាន​ប្រាប់​ជំហាន​ដំបូង​បន្ត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ហេតុការណ៍​ខាងលើ​នេះ មាន​មនុស្ស​៥​នាក់ ក្នុង​នោះ​ក៏​មាន​អ្នកបើកបរ​រថយន្ត​ម្នាក់​ផង​ដែរ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កើតហេតុ និង​មនុស្ស​របួសធ្ងន់​-​ស្រាល​7​នាក់ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។ ហើយ​ថា ពេល​នេះ​មន្ត្រី​ស្ថាន​កុងស៊ុល​ប្រចាំ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ​ផង​ដែរ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព៕

https://s5.kh1.co/__image/w=650,h=379,q=100/7b/7b18813ce0bec062e8d08537736985f0809c73d2.jpg
https://s5.kh1.co/__image/w=650,h=379,q=100/c5/c53dc89e5833add6a9e2f89b13c04fbf10e878b8.jpg
https://s5.kh1.co/__image/w=650,h=379,q=100/f8/f8494c00496a1e02093396b8ae5f2d3569374748.jpg
https://s5.kh1.co/__image/w=650,h=379,q=100/58/58a8f67f7570ebab0964888d3f6c932ff65f86ca.jpg
https://s5.kh1.co/__image/w=650,h=379,q=100/75/75f1e49566cf18d9bcfb7aeaabc0359a6503abd5.jpg
https://s5.kh1.co/__image/w=650,h=379,q=100/bc/bcd8421b682ff761a5e812412c6e8ecbc3bf0f3b.jpg
https://s5.kh1.co/__image/w=650,h=379,q=100/36/36df41c33166797e7d57e0ba1e72284ed7ad7108.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T