តារាសម្ដែង ឆានុន បាយៗ សំណព្វចិត្ត ម៉ូលីកា ទៅសាងផ្នួស បីថ្ងៃ

//s5.kh1.co/29/29b78ece59bad5d695d42c0e3c8bd97e593a023b.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖​ ​តារាសម្ដែងរូបសង្ហារត្រេមុខ ស្រដៀងតារាថៃលោកហុង មានុន ហៅឆានុន បានលើកដៃលាសង្សារសំណព្វចិត្ត គឺកញ្ញា ម៉ូលីកា ទៅសាងផ្នួសនៅវត្តមួយ នៅខេត្តបាត់ដំបង នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩នេះ។ ក្រោយកោសក់អស់ពីក្បាលហើយគ្រងចីវរ ក្លាយទៅជាលោកសង្ឃនោះ លោកឆានុន ត្រូវបានកញ្ញា ម៉ូលីកា មិនហ៊ានឈរកៀកកើយ ដូចកាលមិនទាន់បួសទេ ហើយពីមុននាងធ្លាប់តែហៅ ​ឆានុន ថា «បងសម្លាញ់ៗ» នោះពេលនេះប្រែរជាហៅថា «លោកបងៗ» វិញម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសាងផ្នួសរបស់តារាសម្ដែង ឆានុន នៅពេលនេះចំពេលដែលមុនេះមានព័ត៌មានថា ស្នេហាលោកជាមួយកញ្ញា ម៉ូលីកា ជួបភាពរង្គោះរង្គើរ តែពួកគេទើបបានផ្សះផ្សារស្នេហ៍ដូចដើម កាលពីពេលថ្មីៗនេះ ស្រាប់តែឥឡូវលោកឆានុន ទៅសាងផ្នួសចោលម៉ូលីកា ទៅវិញទើបធ្វើឲ្យមានការសង្ស័យថា តារាសម្ដែងរូបនេះទៅសាងផ្នួសអស់មួយជីវិត ដោយលែងចង់រវីរវល់ និងរឿងស្នេហាទៀតហើយ។

​កញ្ញា ម៉ូលីកា និយាយយ៉ាងខ្លីថាលោកឆានុន ពិតជាបានសាងផ្នួស កាលពីព្រឹកថ្ងៃទីថ្ងៃពុធទី១១ខែកញ្ញា ​នេះមែន តែមិនមែនបួសដោយសាររឿងស្នេហាខកបំណង ឬបួសមិនសឹកវិញនោះទេ គឺបួសដើម្បីសងគុណម្ដាយ ហើយមានរយៈពេលខ្លីប៉ុណ្ណោះ។

ម៉ូលីកា បញ្ជាក់ថា «អូ! គាត់បួសមែនតើ នៅព្រឹកមិញ(១១កញ្ញា)ហ្នឹង។ មិនមែនគាត់បួសរហូតទេ គឺបួសរយៈពេលតែ៣ថ្ងៃហ្នឹង ហើយនឹងលាចាកសិក្ខាបទវិញនៅថ្ងៃទី១៣កញ្ញាខាងមុខនេះវិញហើយ។ លោកបងឆានុន គាត់បួសហ្នឹង គឺដើម្បីសងគុណម្ដាយ មិនពាក់ព័ន្ធរឿងអ្វីផ្សេងៗទាំងអស់»។

​តារាសម្ដែងឆានុន បានលេចមុខថតភាពយន្ដឲ្យផលិតកម្មមួយចំនួន ហើយក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍ អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា រយៈពេលជាង៣ឆ្នាំមកហើយ ដែលអ្នកទាំងពីរធ្លាប់មានប្រវត្តិតស៊ូកម្សត់ ជាមួយគ្នាជាច្រើនទៀតផង ដូចជាមានទុកត្រឹមតែ៣០០ដុល្លា ផ្ដើមរកស៊ីលក់ជើងមាន់តាម Online ហើយលោក ឆានុន ជាអ្នកដឹកអ៊ឺវ៉ាន់តាមម៉ូតូយកឲ្យភ្ញៀវ។ ប៉ុន្ដែរការព្យាយាមរបស់ពួកគេ មិនឥតប្រយោជន៍ឡើយព្រោះនៅទីបំផុតម៉ូលីកា-ឆានុន បានសម្រេចគោលដៅធំបើកហាងរក្សារសម្រស់ «ម៉ូលីកា ខូស្មិកទិក» ដែលចំណាយទុនដល់ទៅ១០ម៉ឺនដុល្លា និងបានទិញរថយន្ដទំនើបដល់ទៅ២គ្រឿងគឺ Lexus Rx450h និង Range Rover ទៀតផង ខណៈដែលមុនទៅសាងផ្នួសនេះលោឆានុន ក៏បានបណ្ដើរម៉ូលីកា ទៅរកមើលទិញផ្ទះវីឡាផងដែរ​។

ការដែលលោកឆានុន លាគូស្នេហ៍កញ្ញាម៉ូលីកា ៣ថ្ងៃ ដើម្បីទៅសាងផ្នួសសងគុណម្ដាយនេះ គឺជាសកម្មភាពល្អមួយ ខណៈដែលមុននេះតារាសម្ដែងជើងចាស់សាវិន ហ្វីលីព បានផ្ដាំដល់យុវជនទាំងឡាយថា បើអាចគូតែឆ្លៀតសាងផ្នួសរយៈពេលខ្លី ដើម្បីសងគុណឪពុកម្ដាយ ព្រោះនេះជាទង្វើរល្អមួយរបស់កូនខ្មែរ។

​តាមព័ត៌មានថា ក្រោយលាចាកសិក្ខាបទលោកឆានុន នឹងបន្ដរប្រឡូកអាជីពសម្ដែងដូចមុន ហើយចំពោះគម្រោងដឹកដៃ កញ្ញា ម៉ូលីកា ចូលរោងការនោះ កន្លងមកអតីតតារាចម្រៀង Rock រូបនេះ ធ្លាប់បានបង្ហើបថានាង និងសង្សារអាចរៀបការនៅឆ្នាំ២០២០ឬ២០២១ ខាងមុខនេះហើយ៕

 ឆានុន 
 ឆានុន 
 ឆានុន 
 ឆានុន 
លោកបង ឆានុន និងសង្សារ 
លោកបង ឆានុន និងសង្សារ 
លោកបង ឆានុន និងសង្សារ 
លោកបង ឆានុន និងសង្សារ 

ប្រភពfreshnews

ម៉ូលីកា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T