បុរសក្លាហានម្នាក់ តស៊ូវាយជាមួយចោរប្លន់ ៣នាក់ បម្រុងនឹងធ្វើស៊ីម៉ូតូគាត់នៅកណ្តាលថ្ងៃត្រង់ (មានវីដេអូស្តែងៗ)

//s5.kh1.co/45/45ac63921cb1fb59400b5c700d599073d91fc835.jpg
សង្គម

 ១២-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ មនុស្សម្នាមានការភ្ញាក់ផ្អើលជាខ្លាំង ទាក់ទិនទៅនឹងបុរសក្លាហានម្នាក់ តស៊ូវាយគ្នាជាមួយចោរ ៣នាក់ បម្រុងនឹងធ្វើស៊ី លួចយកម៉ូតូគាត់នៅកណ្តាលថ្ងៃត្រង់ស្តែងៗយកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពសារព័ត៌មាន Daily Mail បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែកញ្ញា នៅចំណុចផ្លូវ Bristol Road ក្នុងទីក្រុងប្រូស្តូល វេលាម៉ោងប្រមាណ ១២:៤៥នាទីថ្ងៃត្រង់។

នៅថ្ងៃកើតហេតុ មានចោរម្នាក់បានជិះម៉ូតូមួយគ្រឿងបំបុកជនរងគ្រោះ ខណៈពេលគ្គីគ្នារបស់ពួកចោរពីរនាក់ផ្សេងទៀត ក៏បានជិះម៉ូតូមួយគ្រឿងផ្សេងទៀតនៅពីក្រោយ។

ក្រោយមក ពួកគេក៏បានធ្វើសកម្មភាព ដោយយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះ បម្រុងនឹងធ្វើស៊ី លួចយកម៉ូតូស្តែងៗនៅកណ្តាលថ្ងៃត្រង់យកតែម្តង។

ប៉ុន្តែ ត្រូវជនរងគ្រោះតដៃ ហើយរូបគេក៏បានប្រតាយប្រតបគ្នាជាមួយចោរទាំងនោះអស់មួយសន្ទុះ។ ក្រោយមក ក៏មានការផ្អើលឆោឡោពេញហ្នឹង ទើបចោរទាំងនោះភ័យខ្លាំងពេក ក៏ដាក់មេព្រូច រត់យករួចខ្លួន ដោយបន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។

ចំណែកជនរងគ្រោះក៏មានរបួសមួយចំនួនលើរាយកាយ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។

យ៉ាងណាមិញ សមត្ថកិច្ចក៏កំពុងតែស៊ើបអង្កេតបន្ថែមទៀតជុំវិញករណីប្លន់ម៉ូតូទាំងកណ្តាលថ្ងៃត្រង់នេះផងដែរ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T