ទៀត​!​ សា​ឡង់​ដឹក​ប្រេង​ «​សា​វី​ម៉ិច​» ​បុក​ស្ពាន​បេ​ឡេ​ត៍​…​ធ្វើ​ឱ្យ​ផ្អាក​ចរាចរណ៍​ភ្លាម

//s5.kh1.co/ca/caada16a2ab9360252e0466247cadb8fe216c29e.png
សង្គម

 ១២-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ស្ពាន​បេ​ឡេ​ត៍​បន្ទាប់​ពី​ដំណើរការ​មិន​បាន​ប៉ុន្មាន​ផង ក៏​ត្រូវ​សា​ឡង់​ដឹក​ប្រេង​របស់​ក្រុម​ហ៊ុន​សា​វី​ម៉ិច​បុក​ប៉ះទង្គិច រង​ការ​ខូចខាត​និង​ត្រូវ​ផ្អាក​ចរាចរណ៍​ជា​ថ្មី​ម្តង ។ ការ​បុក​សសរស្ពាន​នេះ​ គឺជា​លើក​ទី​២​ហើយ ​ដែល​កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ សា​ឡង់​ដឹក​ប្រេង​របស់​ក្រុម​ហ៊ុនសា​វី​ម៉ិច​នេះ​ដែរ បាន​បុក​សសរស្ពាន​បេ​ឡេ​ត៍​នេះ​ម្តង​ហើយ និង​បាន​សងការ​ខូចខាត​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=340,q=100/05/05ba2c3ce4ffc4363062744c47ca51fffe4866fa.jpg

គួរ​រំឭក​ថា ស្ពាន​បេ​ឡេ​ត៍​បាន​ដំណើរការ​ជាង១​ឆ្នាំ​មក​ហើយ និង​ធ្លាប់​ត្រូវ​ផ្អាក​ចរាចរណ៍​កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​រយៈពេល១៥​ថ្ងៃ​ម្តង​មក​ហើយ ដើម្បី​ថែទាំ និង​ត្រួតពិនិត្យលក្ខណៈ​បច្ចេកទេស​ស្ពាន ព្រមទាំង​ដើម្បី​ធានា​បាន​នូវ​គុណភាព និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ឆ្លងកាត់ ។ ដើម្បី​ឱ្យ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ថែទាំ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​របស់​ស្ពានដែក​បេ​ឡេ​ត៍​នេះ រួម​មាន​គ្រឿង​បង្គុំ​ស្ពាន ផ្នែក​ខាងលើ និង​ផ្នែក​សសរ​ទម្រ​ស្ពាន ។

https://s5.kh1.co/__image/w=650,h=379,q=100/7e/7e0ee0a0b0600c8c51dbb826da7312754e4de118.jpg

ប្រភពបញ្ជាក់ទៀតថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តីណែនាំ​មួយ​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​នាវាចរណ៍​នា​រដូវ​ទឹក​ឡើង​នេះ ដើម្បី​រក្សា​បាន​សុវត្ថិភាព​និង​កាត់​បន្ថយ​គ្រោះថ្នាក់​នានា ​ដែល​អាច​កើត​មាន​ជាយថាហេតុ ។ ការ​ចេញ​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ បន្ទាប់​ពី​មាន​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​សា​វី​ម៉ិច បាន​បើក​ប៉ះ​ជើង​ស្ពានដែក​បេ​ឡេ​ត៍​ឫស្សី​កែវ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល ។

https://s5.kh1.co/__image/w=650,h=379,q=100/33/336d24df3b951dadf8f8b39498a111a559d78be4.jpg

រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ចេញ​វិធានការចំនួន​៥​ចំណុច ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ជលយានយន្ត​ដឹក​អ្នកដំណើរ ភ្ញៀវ​ទេសចរ និង​ម្ចាស់​កំពង់ដទទឹង​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ការពារ​សុ​ត្ថិ​ភាព ចៀសវាង​មាន​គ្រោះថ្នាក់​នៅ​រដូវ​ទឹក​ឡើង ។ យោង​តាម​សេចក្តីណែនាំ​ស្តី​ពី​ការ​ធានា​នូវ​សុខុ​មា​ល​ភាព និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវទឹក​នារដូវ​ទឹក​ឡើង ដែល​រាជធានី​ភ្នំពេញ​បាន​ផ្សព្វផ្សាយនា​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា បាន​កំណត់​វិធានការ​ទាំង​៥​ចំណុច​នោះ​រួម​មាន ៖

https://s5.kh1.co/__image/w=650,h=379,q=100/6c/6ce4ee26b4d2c8e85e9688096fd5ffa5c6f3b189.jpg

ទី​១-​ត្រូវ​បំពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ឲ្យ​បាន​គ្រប់គ្រាន់ ត្រូវ​មាន​ពោង​ក្បូន ពោង​កង អាវ​ពោង ប្រដាប់​ពន្លត់​អគ្គិភ័យ​នៅ​លើ​គ្រប់​មធ្យោបាយ ។ ទី​២-​ពេល​ធ្វើ​ចរាចរណ៍​ចេញ​ឬ​ចូល​ក្នុង​ដែនទឹក​រាជធានី​ភ្នំពេញ ត្រូវ​បើក​បន្ថយល្បឿន​នៅ​ត្រឹម២០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង​ហាម​បើកបរ​ក្បែរ​ច្រាំង​ទន្លេ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​បាក់​ដីមាត់​ច្រាំ​ងេ ប៉ះពាល់​ដល់​ផលដំណាំ និង​ផ្ទះសម្បែងរបស់​ប្រជាពលរដ្ឋ ។ ទី​៣-​មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ ភ្ញៀវ​ទេសចរ ឬ​ទំនិញ​លើស​ចំណុះ​ផ្ទុក ។ ទី​៤-​ការ​បើកបរ​នា​ពេល​យប់ ត្រូវ​មាន​ភ្លើង​បំភ្លឺ​ឲ្យ​បាន​ត្រឹមត្រូវ និងទី​៥-​ត្រូវ​រៀបចំ​ផ្លូវ​ឡើង​ចុះ​កំពង់ចម្លង​ឲ្យ​បាន​ល្អ​ស្អាត មិន​រអិល ឬ​ផុង​ស្រុត ។

https://s5.kh1.co/__image/w=650,h=379,q=100/d3/d3d28618b9b0e8b7e7a6e2c88f3430d1ba411f74.jpg

ស្ពាន​បេ​ឡេ​ត៍​ខាងលើ ​ត្រូវ​បាន​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​ត្រូវ​សា​ឡង់​ដឹក​ប្រេង​(​កប៉ាល់​)​របស់​ក្រុមហ៊ុន​សា​វី​ម៉ិច​ន​បើក​កៀរ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃ​ទី​១០ ខែកញ្ញា នៅ​សសរស្ពាន​ទី​៨ ដែល​រាប់​ពី​គល់​ស្ពាន​ខាងលិច ។ ស្ពាន​បេ​ឡេ​ត៍​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា ជា​ស្ពាន​បណ្តោះ​អា​សន្ន​មួយ​សម្រាប់​ឆ្លងកាត់​ទន្លេសាប ត​ភ្ជាប់​ពី​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ទៅ​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា សា​ឡង់​ដែល​បើក​កៀរ​បោក​ផ្ទប់​នឹង​ជើង​សសរស្ពាន​នេះ​ជា​សាឡា​ង់​ដឹក​ប្រេងរបស់​ក្រុមហ៊ុន​សា​វី​ម៉ិច ពាក់​ផ្លា​ក​លេខ DT-២២០៥៩ ។ នៅ​ក្នុង​ឧបទ្ទវ​ហេតុនេះ បណ្តាល​ឱ្យជើង​សសរ​ក្រពឹត​និង​ដែក​ផ្សារ​ភ្ជាប់​ពី​ជើង​សសរ​នីមួយ​ៗ​ដើម្បី​ជ្រែង​ក៏​បាន​រយះ​ដាច់​រង​ការ​ខូចខាត​ដែរ ។

https://s5.kh1.co/__image/w=650,h=379,q=100/d3/d3d28618b9b0e8b7e7a6e2c88f3430d1ba411f74.jpg

តាម​កា​ម៉េ​រ៉ា​សុវត្ថិភាព​បានឱ្យ​ដឹង​ថា មុន​ពេល កើតហេតុ​គេ​ឃើញ​សា​ឡង់​ខាងលើ​ដឹក​ប្រេង​យកទៅ​ដាក់ ​ឃ្លាំង​ប្រេង​របស់​ក្រុមហ៊ុន​នៅ​ខាងជើង​ក្រុមហ៊ុន SKD ។ នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ក្រោម​ស្ពាន ដោយ​សារ​តែ​ទឹក​ហូរ​ខ្មួលខ្មាញ់ និង​ម្យ៉ាងទៀត​ស្ពាន​ជើង​សសរ​ច្រើន ជា​ហេតុ​ធ្វើ​ឱ្យ​សា​ឡង់​កៀរ​និង​បោក​ផ្ទប់​ទៅ​នឹង​ជើង​សសរស្ពាន​តែ​ម្តង​បណ្តាល​ឱ្យ​រង​ការ​ខូចខាត ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​កើត​មានការ​ប៉ះទង្គិច​នេះ សា​ឡង់​ក៏​បើក​ចូល​ចំណត​នៅ​ឃ្លាំង​ប្រេង ស្ថិត​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ ។

https://s5.kh1.co/__image/w=650,h=379,q=100/fb/fbddb0806ac3baa92999529a5d16e01050ac6c5e.jpg

នា​រសៀល​ថ្ងៃ​នោះ​ដែរ ក្រុមហ៊ុន OCIC ក៏​បាន​រាយការណ៍​ទៅ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវទឹក​ចុះ​ទៅ​ពិនិត្យកន្លែង​កើតហេតុ និង​សា​ឡង់ ។ ភ្លាម​ៗ​ស្ពានបេ​ឡេ​ត៍ ត្រូវ​បាន​បិទ​និង​ផ្អាក​ការ​ធ្វើ​ចរាចរណ៍ជា​​បណ្តោះអាសន្ន ព្រោះ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់អ្នកដំណើរ​ជាយថាហេតុ ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១​ខែកញ្ញា ឆ្នាំ​២០១៩ ក្រុម​វិស្វករ មន្ត្រី​ពាក់ព័ន្ធ និង​លោក​ប្រធាន​មន្ទីរ​សាធ​រណការ​និង​ដឹក​ជញ្ជូនរាជធានី​ភ្នំពេញ បាន​ទៅ​ត្រួតពិនិត្យ​ទំហំ​នៃ​ការ​ខូចខាត​ដែល​បណ្តាល​មក​ពី​ការ​ប៉ះទង្គិច​របស់​សា​ឡង់​ដឹក​ប្រេង​នោះ ។

https://s5.kh1.co/__image/w=650,h=379,q=100/7d/7d0730594b0fb13029e7ee5c26260e8ebde521ed.jpg

នៅ​ព្រឹក​នោះ​ដែរ គេឃើញ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ក៏​បាន​ទៅ​សាកសួរ​និង​ធ្វើ​កំណត់ហេតុ ។ ទោះបីជា​យ៉ាងណា គេពុំ​ដឹង​ពី​ទំហំ​នៃ​ការ​ខូ​ខាត​នោះ​ទេ ហើយ​ខាង​ក្រុមហ៊ុន​ស្ពាន​ទារ​សំណង​នៃ​ការ​ខូចខាត​ប៉ុន្មាន​នោះ​ដែរ ។ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ស្ពាន​បេ​ឡេ​ត៍​ឫស្សី​កែវ ត្រូវ​បាន​ផ្អាក​ឱ្យធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​កើតឡើង បង្ក​ដោយសា​ឡង់​ដឹក​ប្រេង​បុក​ប៉ះទង្គិច​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​១​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩៕

https://s5.kh1.co/__image/w=650,h=379,q=100/3a/3ade6ebe66b21541aaeb18320a0274704d569720.jpg
https://s5.kh1.co/__image/w=650,h=379,q=100/e6/e6660748e815ea5f6781058a8e97622d70f6658b.jpg
https://s5.kh1.co/__image/w=650,h=379,q=100/dc/dc92013c074f57b2a26ee3ee0566cc2a68eb57cf.jpg
https://s5.kh1.co/__image/w=650,h=379,q=100/94/94ed0335ae5b77e6f600a841e43ac8b52dc1ff80.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T