សូម្បីតែសត្វក៏ស្រលាញ់កូនវាដែរ! មេឆ្កែមួយក្បាលខំប្រឹងកកាយដី ដើម្បីជួយសង្គ្រោះកូនៗរបស់វា ដែលជាប់គាំងក្រោមគំនរបាក់បែក ក្រោយបាក់រលំផ្ទះ (មានវីដេអូ)

//s5.kh1.co/2b/2bda598ae2e1143b6d9cdaa05bed3f2d73b6cfbb.jpg
សង្គម

 ១២-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ឥណ្ឌា៖ ថ្មីៗនេះដេអូឃ្លីបមួយ បាននឹងកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើននៅលើបណ្តាញសង្គម ជុំវិញនឹងសកម្មភាពដ៏គួរឲ្យរំជួលចិត្តមួយ ដែលមេឆ្កែមួយក្បាលខំប្រឹងកកាយដី ដើម្បីជួយសង្គ្រោះកូនៗរបស់វា ដែលជាប់គាំងក្រោមគំនរបាក់បែក ក្រោយបាក់រលំផ្ទះសង្កត់លើពួកវា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កូនឆ្កែដែលត្រូវបានជួយសង្គ្រោះ
កូនឆ្កែដែលត្រូវបានជួយសង្គ្រោះ

វីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយដោយអង្គការជួយសង្គ្រោះសត្វតាមផ្លូវ Animal Aid Unlimited ក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា។ នៅក្នុងនោះ គឺបានបង្ហាញពីសកម្មភាព បុរសម្នាក់គឺកំពុងតែរើកកាយថ្ម ក៏ដូចជាបន្ទះបាក់បែកផ្សេងៗ ដើម្បីជួយសង្គ្រោះកូនឆ្កែប៉ុន្មានក្បាល ដែលបានជាប់គាំងក្រោមគំនរបាក់បែកនោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គេកត់សម្គាល់ឃើញថា មេឆ្កែមួយក្បាលក៏បានបញ្ចេញសកម្មភាពយ៉ាងជ្រួលច្របល់ ដោយខំប្រឹងកកាយដីជាមួយនឹងបុរសម្នាក់នោះ ដើម្បីជួយសង្គ្រោះកូនរបស់វាផងដែរ។

មេឆ្កែកកាយដីដើម្បីជួយសង្គ្រោះកូនរបស់វា
មេឆ្កែកកាយដីដើម្បីជួយសង្គ្រោះកូនរបស់វា

រយៈពេលប៉ុន្មានវិនាទីក្រោយមក គេក៏ឃើញកូនឆ្កែមួយក្បាលត្រូវបានយកចេញពីក្នុងរន្ធ ឬក្រោមគំនរបាក់បែក ហើយបុរសនោះក៏បានលើកវា ដាក់ក្រោមច្រមុះមេរបស់វា ដែលហាក់ក្នុងន័យឲ្យមេរបស់វាបានថើបកូនរបស់វាផងដែរ។ ក្រោយមក កូនឆ្កែជាបន្តបន្ទាប់ក៏ត្រូវបានជួយសង្គ្រោះទៀតផងដែរ។

មេឆ្កែកកាយដីដើម្បីជួយសង្គ្រោះកូនរបស់វា
មេឆ្កែកកាយដីដើម្បីជួយសង្គ្រោះកូនរបស់វា

គួរឲ្យដឹងផងដែរថា ការបាក់ឬដួលរលំអគារ គឺជាករណីដ៏គួរឲ្យព្រួយបារម្ភមួយក្នុងប្រទេសឥណ្ឌា ដោយសារតែបញ្ហាភូមិសាស្រ្ត និងសំណង់មិនត្រឹមត្រូវ។ បើគិតតាំងពីដើមខែកញ្ញា មកនេះ មនុស្សចំនួន២នាក់ហើយ បានស្លាប់បាត់បង់ជីវិត ខណៈមនុស្ស៣នាក់ផ្សេងទៀតបានរងរបួស ដោយសារតែករណីបាក់រលំអគារបែបនេះ ក្នុងទីក្រុង New Delhi ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

កូនឆ្កែដែលត្រូវបានជួយសង្គ្រោះ
កូនឆ្កែដែលត្រូវបានជួយសង្គ្រោះ
Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T