ទើបតែទៅជប៉ុនសោះ ស្ងាត់ៗ Meng Jimmy ហោះទៅបង្អួតសម្រស់ដល់អាមេរិកទៀតបាត់

//s5.kh1.co/11/11f00c8b4bee3e3b9db12d6d1e1ee98170168146.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖ ពិធីការិនីដ៏មានប្រជាប្រិយភាព និងវ័យក្មេងស្រស់សោភាកញ្ញា Meng Jimmy ក្នុងពេលបច្ចុប្បន្ននេះហាក់បីជាមានហាងឆេងខ្លាំងមែនទែន ដោយស្ទើរតែគ្រប់កម្មវិធីតូច ធំ សុទ្ធតែមានវត្តមានរបស់នាង មិនរំលងនោះទេ បើទោះបីជានាង មានបទពិសោធន៍តិចឆ្នាំក៏ពិតមែន តែទទួលបានការគាំទ្រខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីមមាញឹកខ្លាំងក្នុងការងារជាពិធីករ ពេលនេះតារាស្រីរូបនេះក៏បានលេចមុខជាមួយនឹងដំណើរកម្សាន្តជាច្រើនប្រទេស ព្រមទាំងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការចាប់អារម្មណ៍មិនតិចនោះទេ ។

លើសពីនេះទៅទៀត កាលពីថ្មីៗនេះ តារាស្រីដ៏មានប្រជាប្រិយភាពកញ្ញា Meng Jimmy ក៏បានបង្ហាវត្តមានរបស់ខ្លួនសារជាថ្មី នៅលើទឹកដីប្រទេស សហរដ្ឋអាមេរិក វិញម្ដងបន្ទាប់ដំណើរកម្សាន្តរបស់នាង និងគ្រួសារទៅកាន់ប្រទេស ជប៉ុន ជាមួយនឹងទេសភាពយ៉ាងស្រស់ស្អាតធ្វើឲ្យបណ្ដាហ្វេនៗមានការភ្ញាក់ផ្អើលខ្លាំងមែនទែន នេះបើតាមការបង្ហោះរូបភាពជាច្រើននៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ។

យ៉ាងណាមិញ ដំណើរកម្សាន្តលើកនេះ​ គេមិនទាន់ដឹងនៅឡើយទេថា កញ្ញា Meng Jimmy រួមដំណើរជាមួយនឹងគ្រួសារឬមិត្តភក្តិ នោះទេ ។

គួរឲ្យដឹងផងដែរ នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាស្រី និងជាពិធីការិនីរូបនេះ តែងតែមានដំណើរកម្សាន្តទៅប្រទេសក្រៅបែបនេះ ព្រមទាំងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រថែមទៀតផង ៕

តោះដើម្បីជ្រាប់ច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

 Meng Jimmy
 Meng Jimmy
 Meng Jimmy
 Meng Jimmy
 Meng Jimmy
 Meng Jimmy
 Meng Jimmy
 Meng Jimmy
 Meng Jimmy
 Meng Jimmy
សំណេររបស់  Meng Jimmy​
សំណេររបស់  Meng Jimmy​
Jimmy meng
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T