អបអរសាទរ! សារ៉ាយ សក្ខណា ត្រៀមទទួលសមាជិកថ្មី ម្នាក់ទៀតហើយ

//s6.kh1.co/f7/f7af4c838dc3def5e84112440f8c9e51d0ea7813.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ អ្នកនាង សារ៉ាយ សក្ខណា ដែលជាតារាសម្ដែងស្រីសម្បុរស្រអែម ដ៏មានប្រជាប្រិយភាព បានលេចមុខមាត់ ក្នុងប្រទេសកម្ពុជា ជាថ្មីជាមួយនឹងស្វាមី និងកូនស្រីជាទីស្រលាញ់ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ មកដល់ខ្មែរមិនទាន់ សារ៉ាយ សក្ខណា នៅតែមានហាងឆេង ទទួលបានការងារសិល្បៈមិនចេះតិចទេ ហើយរឹតតែកាក់កប់ ក្នុងការថតម៉ូត ឲ្យសម្អាងការជាច្រើនទៀតផង។ អ្វីដែលរឹតតែពិសេសនោះគឺ វត្តមាននៅក្នុងប្រទេសកំណើតលើកនេះ តារាស្រីរូបនេះ ទទួលបានកាដូដ៏មានតម្លៃកាត់ថ្លៃ ពុំបានមួយគឺ កំពុងពរពោះ កូនក្នុងផ្ទៃ ដែលជាកូនទី២ផងដែរ។

កាលពីប៉ុន្មានម៉ោងមុននេះដែរ សក្ខណា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា តាមរយៈរូបថតមួយសន្លឹកថតជា លក្ខណៈគ្រួសារទុកជាអនុស្សាវរីយ៍ ពេលពរពោះ ពោរពេញដោយស្នាមញញឹមស្រស់ប្រិមប្រិយគ្រប់គ្នា ហើយកូនស្រីរបស់នាងបានថើបពោះ ដែលមើលទៅ រាងប៉ោងជាងរាល់ដង អមដោយសារថា៖ 

« ពួកយើងកំពុង រង់ចាំវត្តមានអ្នក»។

 ទោះជាយ៉ាងណា សារ៉ាយ សក្ខណា មិនទាន់បានដឹងថាសមាជិកថ្មីនោះ ជាកូនស្រី ឬប្រុសទេ ធ្វើឲ្យហ្វេនៗទាំងអស់ ទន្ទឹងរង់ចាំចង់ដឹង យ៉ាងអន្ទះសារតែម្ដង៕

ចង់ជ្រាបច្បាស់​ទស្សនារូបភាពខាងក្រោម៖

សារ៉ាយ សក្ខណា 
សារ៉ាយ សក្ខណា 
សារ៉ាយ សក្ខណា និងក្រុមគ្រួសារ 
សារ៉ាយ សក្ខណា និងក្រុមគ្រួសារ 
សារ៉ាយ សក្ខណា និងក្រុមគ្រួសារ 
សារ៉ាយ សក្ខណា និងក្រុមគ្រួសារ 
សារ៉ាយ សក្ខណា និងក្រុមគ្រួសារ 
សារ៉ាយ សក្ខណា និងក្រុមគ្រួសារ 
រូបថតអនុស្សាវរីយ៍រង់ចាំវត្តមានកូនទី២របស់ សក្ខណា
រូបថតអនុស្សាវរីយ៍រង់ចាំវត្តមានកូនទី២របស់ សក្ខណា
សារ៉ាយ សក្ខណា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T