បង្ហាញទេពកោសល្យដ៏អស្ចារ្យរបស់អ្នក ជាមួយកំពូលថេប៊្លែត Galaxy Tab S6!

//s6.kh1.co/07/0707dbd82f77d98500c2dbc4ab27efb7fdb783ea.jpg
បច្ចេកវិទ្យា

 ១២-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ នេះគឺជាសញ្ញាណមួយដ៏ល្អបំផុតសម្រាប់ហ្វេនៗ Galaxy ថេប៊្លែត សាមសុង ទាំងអស់ចាប់តាំងពី Galaxy Tab S6 មកដល់កម្ពុជាភ្លាម បានធ្វើឱ្យអ្នកគាំទ្រទាំងអស់មានការភ្ញាក់ផ្អើលជាមួយនឹងរូបរាង ពណ៌ បច្ចេកវិទ្យាថ្មីចុងក្រោយ និងលក្ខណៈពិសេសៗជាច្រើនទៀត ដែលមានមុខងារអាចធ្វើការជំនួស Laptop បានយ៉ាងងាយដោយភ្ជាប់មកជាមួយប៊ិកវេទមន្ត S pen សម្រាប់ការសរសេរ គូរគំនូរព្រៀង និងការបញ្ជាសម្រាប់ការកម្សាន្តនានាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កំពូលថេប៊្លែត Galaxy Tab S6
កំពូលថេប៊្លែត Galaxy Tab S6

គួរបញ្ជាក់ផងដែរថា កំពូលថេប៊្លែត Galaxy Tab S6 នេះត្រូវបានរចនាឡើងជាមួយនឹងកម្រាស់កាន់តែស្តើង ស្រាលងាយស្រួលយកតាមខ្លួន កាមេរ៉ាក្រោយ 2 គ្រាប់ ដំបូងគេបំផុត និងមានមុខងារច្រើនទៀត។ និយាយទៅ សាមសុង ពិតជាខ្លាំង និងផ្តល់ជូនភាពអស្ចារ្យកាន់តែច្រើនដល់អ្នកប្រើប្រាស់ផលិតផលរបស់ខ្លួនទាំងអស់។ លើកនេះអ្វីគ្រប់យ៉ាង គឺមានលក្ខណៈកាន់តែប្រសើរ និងអស្ចារ្យជាងមុនច្រើនណាស់មិនចាញ់អធិរាជស្មាតហ្វូនប៊ិកប៉ុន្មាននោះទេ។

កំពូលថេប៊្លែត Galaxy Tab S6
កំពូលថេប៊្លែត Galaxy Tab S6
កំពូលថេប៊្លែត Galaxy Tab S6
កំពូលថេប៊្លែត Galaxy Tab S6

ឡូយ…ទំនើប អស្ចារ្យមែន!!

លោកអ្នកប្រាកដជាអន្ទះសារចង់ដឹងពីលក្ខណៈសម្បត្តិលម្អិតរបស់ Galaxy Tab S6 នេះខ្លាំងហើយមើលទៅ។ អ៊ីចឹងសូមមកមើល និងសម្រេចចិត្តធ្វើជាម្ចាស់ដោយមោទនភាពទាំងអស់គ្នា។

កំពូលថេប៊្លែត Galaxy Tab S6
កំពូលថេប៊្លែត Galaxy Tab S6

កំពូលថេប៊្លែត Galaxy Tab S6 ដ៏គួរឱ្យស្ញប់ស្ញែនេះ ត្រូវបានរចនាឡើងជាមួយនឹង៖
- ទំហំអេក្រង់៖ 10.5 អ៊ីញ
- ប្រភេទអេក្រង់៖ Super AMOLED
- កាមេរ៉ាមក្រោយ៖ ចំនួន 2 គ្រាប់ កាមេរ៉ាគោលទំហំ 13 MP និង U-Wide ទំហំ 5 MP
- កាមេរ៉ាមុខ៖ 1 គ្រាប់ទំហំ 8MP
- រ៉េម (RAM)៖ ចាប់ពី 6 GB ដល់ 8 GB
- រ៉ូម (ROM)៖ ចាប់ពី 128 GB ដល់ 256 GB និងអាចបន្ថែមក្រៅរហូតដល់ 512 GB
- ទំហំថ្ម៖ 7,040 mAh (អាចមើលវីដេអូបានរហូតដល់ 15 ម៉ោង)
- បច្ចេកវិទ្យាដោះសោ៖ ស្កេនខ្ចៅដៃលើអេក្រង់ដើម្បីដោះសោ (Optical On-Screen) និងស្កេនមុខ
- រន្ធបំពងសម្លេង៖ មានរន្ធបំពងសម្លេងចំនួន 4 គ្រាប់ (លើ ក្រោម សងខាង ឆ្វេង ស្តាំ) 
- ប្រព័ន្ធប្រតិបត្តិការ៖ Android 9 Pie
- រន្ធស៊ីមកាត៖ ដាក់ស៊ីមកាតបាន 1 ។

កំពូលថេប៊្លែត Galaxy Tab S6
កំពូលថេប៊្លែត Galaxy Tab S6
កំពូលថេប៊្លែត Galaxy Tab S6
កំពូលថេប៊្លែត Galaxy Tab S6

នៅមិនទាន់រៀបរាប់អស់នៅឡើយទេ កំពូលថេប៊្លែត Galaxy Tab S6 នេះនៅមានចំណុចពិសេសអស្ចារ្យជាច្រើនទៀត ដែលអតិថិជនទាំងអស់មិនទាន់បានដឹងអស់។ ប្រសិនបើចង់ជ្រាបច្បាស់សូមមកសាកសួរ និងទស្សនាដោយផ្ទាល់នៅតាមហាងលក់ផលិតផល សាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ដែលជិតបំផុតទូទាំងប្រទេសកម្ពុជា ឬក៏ទំនាក់ទំនងមកកាន់លេខ 1800 203 232 ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T