កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៣.៨លាននាក់ រយៈពេល៧ខែ ឆ្នាំ២០១៩

//s5.kh1.co/d9/d9ddc597e69083b15fa49a8c0ed64867b2b14a73.jpg
សង្គម

 ១១-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៣,៨៤០,៨៩៥នាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមទេសចរអន្តរជាតិទាំងនោះ មានមកតាមអាកាស ២,៧៣៥,០៤២នាក់ កើនឡើង ១៨.៣% តាមផ្លូវគោក ១,០១៥,៣៦៥នាក់ ថយចុះ ៣.៩% និងតាមផ្លូវទឹក ៩០,៤៨៨នាក់ កើនឡើង ៥.២%។

អំពីទីផ្សារទេសចរណ៍សំខាន់ៗទាំង១០មកកម្ពុជា រួមមាន៖* ចិន ១,៥០០,៦៨៤នាក់ កើនឡើង ៣៧%* វៀតណាម ៤៧៨,៤០១នាក់ កើនឡើង ៤.៦%* ឡាវ ២១៩,៦៨៧នាក់ ថយចុះ ១.៩%* ថៃ ១៩៩,០១០នាក់ កើនឡើង ៧.៨%* កូរ៉េ ១៥៥,៩១៩នាក់ ថយចុះ ១៨.៧%* អាមេរិក ១៥២,៤៩៩នាក់ កើនឡើង ០.៨%* ជប៉ុន ១១៣,១៥៩នាក់ កើនឡើង ២.៦%* ម៉ាឡេស៊ី ១០៥,៦៥៤នាក់ កើនឡើង ៦.៦%* អង់គ្លេស ១០០,២៣៨នាក់ កើនឡើង ២.៩%* បារាំង ១០០,១៧៦នាក់ កើនឡើង ២.១%។

រយៈពេលដូចគ្នានេះផងដែរ ក៏មានទេសចរកម្ពុជាចេញទៅក្រៅប្រទេសចំនួន ១,១៧១,៤៤៦នាក់ កើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

ទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងខែកក្កដា ឆ្នាំ២០១៩ មានចំនួន ៥០២,៤២១នាក់ កើនឡើង ១០.៧% ធៀបនឹងខែកក្កដា ឆ្នាំ២០១៨៕

https://s6.kh1.co/__image/w=650,h=434,q=100/f4/f44fd5521f0347b8b95888ea169901f55e1197eb.jpg
https://s6.kh1.co/__image/w=650,h=434,q=100/6a/6a94bef42bcd2fc323d08e9b463b7c84567b5a02.jpg
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T