ខ្លាំងបាត់​! ស្ត្រី​ម្នាក់​កាន់​កាត ATM គេ​ទៅ​បើក​លុយ តែ​ចប់​ត្រឹម​បុគ្គលិក​ធនា​គារ (​មានវី​ដេ​អូ​)

//s6.kh1.co/07/07e6b181799364dfd7e6aa57fc2c2593117f6419.jpg
សង្គម

 ១១-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​យក​កូន​កាបូប​មួយ​ពី​ស្ត្រី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ខណៈ​ជន​រង​គ្រោះ​ចេញពី​ធ្វើការ​ដើរ​ទិញ​ផ្លែ​ឈើ​នៅ​មុខ​រោងចក្រ​ដោយ​ក្នុង​នោះ​មាន​ប្រាក់ គ្រឿងអលង្ការ និង​កាត ATM បន្ទាប់​មក​ក៏​គេចខ្លួន​បាត់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លុះ​៦​ថ្ងៃ​ក្រោយមក​ទើប​យក​កាត ATM ដែល​លួច​នោះ​ទៅ​បើកប្រាក់​ពី​ធនាគារ​អេ​ស៊ី​លី​ដា ហើយ​​ក៏​ត្រូវ​បុគ្គលិក​ធានា​គារ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ឃាត់​ខ្លួន​តែ​ម្ដង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ធនាគា​អេ​ស៊ី​លី​ដា សាខា​ចោម​ចៅ ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​សង្ស័យ​ខាងលើ​នេះ​ឈ្មោះ អ៊ួ​ង សុ​ភី អាយុ​៣៤​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ និង​មាន​ស្រុក​កំណើត​នៅ​ក្នុងភូមិ​កណ្តាល ឃុំ​ត្រពាំង​រាំង ស្រុក​ឈូក ខេត្តកំពត ។ ដោយឡែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ជឹ​ម សុខ​គា អាយុ​២៨​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល និង​មាន​ទីលំនៅ​ក្នុងភូមិ​អង្គ​ដូន​ពី​ស ឃុំ​ទឹកល្អក់ គងពិសី ខេត្តកំពង់ស្ពឺ ។

បើ​តាម​ស្ត្រី​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​ក្នុង​កាបូប​របស់​នាង​ដែល​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​បាត់​នោះ​មាន លុយ​១​ម៉ឺន​រៀល​, ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ​, ចិញ្ចៀន​ប្លា​ទី​ន​១​វង់ និង​កាត ATM ១​សន្លឹក​ដែល​មាន​ទឹក​លុយ​ក្នុង​នោះ​ចំនួន​៣០០​ដុល្លារ អត្តសញ្ញាណប័ណ្ណ​១​សន្លឹក រួម​ទាំង​កាត​ការងារ​ទៀត​។

ស្ត្រី​រង​គ្រោះ​បន្ត​ថា មុន​កើតហេតុ​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ កញ្ញា កាលពី​៦​ថ្ងៃមុន​នោះ ក្រោយ​ពេល​ចេញពី​ធ្វើការ​នាង​បាន​ដើរ​ចេញពី​ក្នុង​រោងចក្រ​ដើម្បី​រក​ទិញ​ផ្លែ​ឈើ​ហូប​នៅ​ខាង​មុខ​រោងចក្រ​នោះ ដោយ​នាង​ទុក​កាបូប​នៅ​ក្នុង​ថង់​យួរដៃ​មួយ​។

ខណៈនោះ​ក៏​ត្រូវ​ន​ជនសង្ស័យ​បន្លំ​លួច​យក​កាបូប​ទៅ​បាត់ ហើយ​នាង​ក៏​មិន​បាន​ស្គាល់​ភិនភាគ​ជនសង្ស័យ​ដែរ រួច​ក៏​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​តែ​ម្តង​។ លុះ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ ស្ត្រី​សង្ស័យ​ខាងលើ​បាន​កាន់​កាត ATM ទៅ​រក​បើក​លុយ ទើប​ខាង​បុគ្គលិក​ធនាគារ​អេ​ស៊ី​លី​ដា​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ខាងលើ បាន​បដិសេធន៍​ថា ខ្លួន​មិន​បាន​លួច​កាបូប​នេះ​ទេ គឺ​ខ្លួន​រើស​បាន ដោយសារ​តែ​ថង់​ដែល​ជន​រង​គ្រោះ​កាន់​នោះ គឺ​វារ​ហែក​គូទ បណ្ដាល​ឲ្យ​ជ្រុះ​កាបូប ហើយ​ខ្លួន​រើស​បាន​ទេ មិន​បាន​លួច​ឡើយ​។

ប៉ុន្តែ​ភ្លាម​ៗ​នោះ ស្ត្រី​រង​គ្រោះ​ដែល​កំពុង​ស្ថិត​នៅ​ទីនោះ​ដែរ បាន​យក​ថង់​ដាក់​កាបូប​នោះ​បង្ហាញ​នគរបាល ហើយ​ថង់​អត់​មាន​រហែក​នោះ​ទេ ដូច្នោះ​​បាន​ន័យ​ថា ជនសង្ស័យ​ឆ្លើយ​ដោះសារ បន្ទាប់​​​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​ប្រគល់​ស្ត្រី​សង្ស័យ​ទៅ​ឲ្យ​នគរបាល​ប៉ុស្តិ៍​កំ​បូល​ចាត់ការ​បន្ត ព្រោះ​រឿងរ៉ាវ​ខាងលើ បាន​កើតឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល៕

https://s6.kh1.co/__image/w=650,h=379,q=100/b4/b412cf9cbe65d458d3439ada7e6ee95c9a266112.jpg
https://s6.kh1.co/__image/w=650,h=379,q=100/f3/f3bb2a07f43153d4cdf5aa6f2b6b7e2fbd1e4586.jpg
https://s6.kh1.co/__image/w=650,h=379,q=100/e7/e7603ac141c2014bae2b4f3a286141b790b30bbb.jpg
https://s6.kh1.co/__image/w=650,h=379,q=100/6e/6e5f2d5f7b32e2945302232f8686e987b2c80164.jpg
https://s6.kh1.co/__image/w=650,h=379,q=100/27/27b235dcb33071bc71fd02182c02088d0d9672c1.jpg
https://s6.kh1.co/__image/w=650,h=379,q=100/64/64fdf1d932d95ef4bcf2eddca78b89ae4ceae8a7.jpg
https://s5.kh1.co/__image/w=650,h=379,q=100/7f/7f1231493460026d8d2831beaef5399627c2b11f.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T