អបអរសាទរ! អតិថិជន៣រូប ឈ្នះរង្វាន់ទូរស័ព្ទដៃ Oppo F11 pro ដោយគ្រាន់តែប្រើប្រាស់ និងបញ្ជាទិញសម្លៀកបំពាក់របស់ហាង LITTLE FASHION ពី App L192! (មានវីដេអូ)

//s6.kh1.co/6b/6be4cc75e0de6bbad5a9961f00c37be84190670d.jpg
សង្គម

 ១២-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០១៩ នេះ ហាងលក់សម្លៀកបំពាក់បុរសនារី LITTLE FASHION បានធ្វើការប្រគល់រង្វាន់ធំនូវទូរស័ព្ទ Oppo F11 Pro ចំនួនបីគ្រឿង ជូនដល់អតិថិជនដែលមានសំណាងបីរូប ចំពោះការប្រើប្រាស់ និងបញ្ជាទិញសម្លៀកបំពាក់ពី App L192 របស់ហាង LITTLE FASHION

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកឈ្នះរង្វាន់ទូរស័ព្ធដៃ Oppo F11 Pro ទាំង៣រូប
អ្នកឈ្នះរង្វាន់ទូរស័ព្ធដៃ Oppo F11 Pro ទាំង៣រូប

- អតិថិជនដ៏មានសំណាងទី១ មានឈ្មោះថា ប្អូនស្រី ចន្ទ​ ម៉ូលូណា មានអាយុ 25 ឆ្នាំ សព្វថ្ងៃគឺជាបុគ្គលិកមួយរូបមកពីខាងចំការដូង រាជធានីភ្នំពេញ។

តាមការឲ្យដឹងពីប្អូនស្រី ចន្ទ​ ម៉ូលូណា បានរៀបរាប់ថា រូបគាត់ទើបតែបានប្រើប្រាស់កម្មវិធី App L192 រយៈពេលតែ១ខែប៉ុណ្ណោះ។ ប្អូនស្រីក៏ជាអតិថិជន ដែលចូលចិត្តទិញសម្លៀកបំពាក់តាមរយៈ App មួយនេះ ព្រោះថាវាពិតជាមានភាពងាយស្រួល ព្រមទាំងមានសេវាកម្មដឹកជញ្ជូនក៏ល្អ និងរហ័សទាន់ចិត្ត ពិសេសថែមទាំងទទួលបានការការបញ្ចុះតម្លៃពី 30% ទៅ 90%​ ថែមទៀតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ប្អូនស្រី ចន្ទ​ ម៉ូលូណា បានបន្តថា​ ដំបូងឡើយគាត់មិនសង្ឃឹមថារូបគាត់នឹងមានឱកាសឈ្នះរង្វាន់នេះទេនៅពេលក្រុមការងារបានប្រាប់គាត់ថាត្រូវរង្វាន់​ ទើបរូបគាត់រំភើប និងសប្បាយរីករាយក្រៃលែង។​​ ប្អូនស្រីបានបញ្ជាក់ប្រាប់ថា គាត់បានចំណាយអស់ប្រាក់ត្រឹមតែ ៨០ ដុល្លារប៉ុណ្ណោះ ក៏ស្រាប់តែមានសំណាងឈ្នះទូរស័ព្ទ Oppo F11 Pro នេះមួយគ្រឿងតែម្តង ក្រោយខាងហាងធ្វើការចាប់រង្វាន់ផ្ទាល់ៗ តាមរយៈការ Live នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ហាង។

- អតិថិជនដ៏មានសំណាងទី២ មានឈ្មោះថាបងស្រី លន មុន្នីរ័ត្ន មានអាយុ 35 ឆ្នាំ សព្វថ្ងៃគឺជាអ្នកជំនួញមួយរូបមកពីពោធិ៍ចិនតុង រាជធានីភ្នំពេញ។

តាមការឲ្យដឹងពីបងស្រី លន មុន្នីរ័ត្ន បានរៀបរាប់ថា រូបគាត់ទើបតែបានប្រើប្រាស់កម្មវិធី App រយៈពេល​១ខែតែប៉ុណ្ណោះ។ បងស្រីប្រាប់ថា គាត់គឺជាអតិថិជនម្នាក់ ដែលតែងតែបញ្ជាទិញសម្លៀកបំពាក់តាមរយៈ App មួយនេះ វាពិតជាមានភាពងាយស្រួល ក្នុងការមើលម៉ូតសម្លៀកបំពាក់ច្រើន ដោយមិនខាតពេលវេលាមកមើលផ្ទាល់ដល់ហាង និងអាចជ្រើសរើសម៉ូតបានតាមចិត្តទៀតផង។

បងស្រី លន មុន្នីរ័ត្ន បានបន្តថា​ ដំបូងឡើយរូបគាត់មិនដែលគិតថា ការកុម្ម៉ង់តាមរយៈ App L192 មានឱកាសឈ្នះរង្វាន់នេះទេ ប៉ុន្តែនៅពេលក្រុមការងារធ្វើការទំនាក់ទំនងទៅគាត់ទើបរូបគាត់ជឿ និងមានអារម្មណ៍សប្បាយចិត្តនឹកស្មានមិនដល់។ បងស្រីបញ្ជាក់ថា គាត់បានចំណាយអស់ ៤០០​ដុល្លារ​ក្នុងការទិញទំនិញនៅក្នុង App L192 ក៏មានសំណាងឈ្នះទូរស័ព្ទ Oppo F11 Pro នេះ មួយគ្រឿងតែម្តង។

- អតិថិជនដ៏មានសំណាងទី៣ មានឈ្មោះថាប្អូនស្រី សុខ សាន្ត មានអាយុ 22 ឆ្នាំ សព្វថ្ងៃគឺជាអាជីវករលក់ដូរ មកពីខេត្តតាកែវ។

ប្អូនស្រី សុខ សាន្ត បានរៀបរាប់ថា រូបគាត់ទើបតែបានប្រើប្រាស់កម្មវិធី App រយៈពេល២ឆ្នាំមកហើយ។ ប្អូនស្រីក៏ជាអតិថិជនម្នាក់ ដែលតែងតែធ្វើការទិញសម្លៀកបំពាក់តាមរយៈ App មួយនេះ ព្រោះថា គាត់មិនមានពេលក្នុងការមកទិញដល់ហាងផ្ទាល់ឡើយ ម្យ៉ាងវិញទៀតវាពិតជាមានភាពងាយស្រួលក្នុងការជ្រើសម៉ូតបានទៀត។

ប្អូនស្រី សុខ សាន្ត បានបន្តថា​ ដំបូងឡើយគាត់មិនជឿទេថារូបគាត់ឈ្នះរង្វាន់នោះទេ ព្រោះរូបគាត់រស់នៅខេត្ត និងមិនមានទំនុកចិត្តឡើយចំពោះសំណាងមួយនេះ ប៉ុន្កែនៅពេលក្រុមការងារធ្វើការទំនាក់ទំនងទៅគាត់ទើបរូបគាត់ជឿ។ បងស្រីថា គាត់បានបញ្ជាទិញទំនិញ ២០០ ដុល្លារប៉ុណ្ណោះ ក៏មានសំណាងឈ្នះទូរស័ព្ទ Oppo F11 Pro នេះមួយគ្រឿងតែម្តង។

ជាចុងក្រោយ អ្នកទាំងបីក៏បានសម្ដែងអារម្មណ៍រំភើបរីករាយ ក្រោយទទួលបានរង្វាន់ពិតៗបែបនេះ ព្រោះថានេះគឺជាលើកទី១ ហើយក៏មិនដែលនឹកគិតថាខ្លួនឯងមានសំណាងបែបនេះនោះឡើយ។ ពួកគាត់ថា បើចង់មានឱកាសឈ្នះរង្វាន់ដូចជារូបគាត់ កុំភ្លេចប្រើប្រាស់ App L192 និងធ្វើការបញ្ជាទិញសម្លៀកបំពាក់ស្អាតៗពីហាង LITTLE FASHION ទាំងអស់គ្នា។

អ្នកឈ្នះរង្វាន់ពីហាង LITTLE FASHION
អ្នកឈ្នះរង្វាន់ពីហាង LITTLE FASHION
អ្នកឈ្នះរង្វាន់ពីហាង LITTLE FASHION
អ្នកឈ្នះរង្វាន់ពីហាង LITTLE FASHION
អ្នកឈ្នះរង្វាន់ពីហាង LITTLE FASHION
អ្នកឈ្នះរង្វាន់ពីហាង LITTLE FASHION

សូមបញ្ជាក់ថា ការចាប់រង្វាន់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៩ កញ្ញា ឆ្នាំ២០១៩ ដែលនៅក្នុងនោះរួមមានរង្វាន់ Oppo F11 Pro ចំនួន 3 រង្វាន់​​​។

ដូច្នេះដើម្បីកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ ឆាប់ទាញយកកម្មវិធី App L192 មកប្រើប្រាស់ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃជាច្រើនទៅលើគ្រប់សម្លៀកបំពាក់បុរសនារី ដែលមានច្រើនម៉ូតច្រើនម៉ាក ស្រស់ស្អាតទាន់សម័យ គ្រឿងអេឡិចត្រូនិច ទូរស័ព្ទ និងទំនិញជាច្រើនរាប់ពាន់មុខទៀតសម្រាប់រាល់ការបញ្ជាទិញតាមរយៈ App L192 និងជាពិសេសនោះថែមទាំងមានឱកាសឈ្នះរង្វាន់ទ្វេដង។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្នហាងលក់សម្លៀកបំពាក់ LITTLE FASHION បានពង្រីកខ្លួនរហូតដល់ទៅ ៣ ទីតាំងធំៗក្នុងរាជធានីភ្នំពេញ។

*ហាង LITTLE FASHION បឹងកេងកង ១ ផ្ទះលេខ 192 ផ្លួវ 63 កែងផ្លូវ 306
*ហាង LITTLE FASHION ស្ទឹងមានជ័យ លើផ្លូវមុន្នីរ៉េតជិតដល់ស្ពានស្ទឹងមានជ័យ
*ហាង LITTLE FASHION សែនសុខ លើផ្លូវ 1986 ជាប់ស៊ុបម្រះ ខាងកើតមន្ទីរពេទ្យសែនសុខ៕

ទស្សនាវីដេអូខាងក្រោម៖  

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T