ពិតជាគួរឲ្យសរសើរ! កុមារីអាយុ៩ឆ្នាំ ពិការជើងទាំងសងខាង តស៊ូជម្នះក្លាយជាតារាម៉ូដែលវ័យក្មេង សម្រេចតាមក្តីស្រមៃ!

//s5.kh1.co/73/7356770e0bc12dc8b527b460fdcf18e491f6cbbc.jpg
សង្គម

 ១១-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ កុមារីពិការជើងទាំងសងខាង វ័យទើបតែ៩ឆ្នាំម្នាក់ ទទួលបានការកោតសរសើរ និងកម្លាំងចិត្តយ៉ាងខ្លាំង ក្រោយត្រូវបានគេដឹងថា នាងតូចរូបនេះខិតខំតស៊ូជម្នះរាល់គ្រប់ឧបសគ្គ រហូតបានក្លាយខ្លួនជាតារាម៉ូដែលទាំងវ័យក្មេងម្នាក់ សម្រេចតាមក្តីស្រមៃរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កុមារី Daisy-May Demetre
កុមារី Daisy-May Demetre

កុមារី Daisy-May Demetre មានអាយុ៩ឆ្នាំ មកពីទីក្រុង Birmingham ប្រទេសអង់គ្លេស។ នាងគឺជាក្មេងស្រីដ៏កំសត់ម្នាក់ ដែលទទួលរងនូវជំងឺអាក្រក់ម្យ៉ាង រហូតតម្រូវឲ្យកាត់ជើងចោលទាំងសងខាង តាំងតែពីនាងនៅតូចមកម៉្លេះ។

ប៉ុន្តែមិនថាយ៉ាងណា កុមារីរូបនេះ នៅតែអាចតស៊ូប្រឈមមុខនឹងរាល់គ្រប់ឧបសគ្គទាំងអស់នៅក្នុងជីវិត ដោយមិនមានពាក្យថាអស់សង្ឃឹម ឬបន្ទោសទៅលើវាសនារបស់នាងនោះឡើយ។ ពោលគឺ កុមារី Daisy-May បានប្រើប្រាស់ជើងសិប្បនិម្មិតនៅពេលដែលវ័យរបស់នាងកាន់តែលូតលាស់ ហើយនាងក៏អាចធ្វើអ្វីបានសព្វគ្រប់ ដូចដែលអ្នកដទៃផងដែរ។

កុមារី Daisy-May Demetre
កុមារី Daisy-May Demetre

ជាក់ស្ដែង អ្វីដែលរឹតតែភ្ញាក់ផ្អើលនាពេលថ្មីៗនេះ កុមារី Daisy-May ថែមទាំងមានសមត្ថភាពដើរម៉ូតបានយ៉ាងល្អគួរឲ្យសរសើរ ថ្វីបើនាងពិការជើងក្តី។ ការតាំងចិត្តដ៏ធំនេះ បានធ្វើឲ្យកុមារី Daisy-May បានលេចវត្តមាននៅក្នុងព្រឹត្តិការណ៍ដើរបង្ហាញម៉ូតដ៏ធំមួយប្រចាំឆ្នាំ «New York Fashion Week» កាលពីថ្ងៃអាទិត្យ កន្លងទៅនេះផងដែរ។

កុមារី Daisy-May Demetre
កុមារី Daisy-May Demetre

បន្ថែមលើនេះ នាងតូចរូបនេះ ក៏ថែមទាំងត្រូវបានគេចាត់ទុកថា ជាក្មេងស្រីពិការដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលបានក្លាយខ្លួនជាតារាម៉ូដែល បានឈរជើងដើរលើព្រឹត្តិការណ៍ New York Fashion Week នេះទៀតផង។ ពិសេសទៀតនោះ កុមារី Daisy-May ក៏នឹងត្រូវបានគេចាត់តាំង បង្ហាញវត្តមានជាថ្មី នៅក្នុងព្រឹត្តិការណ៍ដើរម៉ូត Paris Fashion Week នាចុងខែនេះទៀតផងដែរ។

កុមារី Daisy-May បានបង្ហាញចំណាប់អារម្មណ៍ថា នាងពិតជាមានមោទកភាពនឹងខ្លួនឯងយ៉ាងខ្លាំង ដែលនាងអាចដើរម៉ូតនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះបាន។ ឯលោក Alex Demetre អាយុ៣៦ឆ្នាំ ជាប៉ារបស់កុមារី Daisy-May ក៏បានបង្ហាញចំណាប់អារម្មណ៍ដែរថា កូនស្រីរបស់លោកគឺពិតជាអស្ចារ្យខ្លាំងណាស់ ហើយលោកក៏មានមោទនភាព និងសប្បាយរីករាយចំពោះកូនស្រី នូវសមិទ្ធិផលដែលនាងទទួលបាននេះដូចគ្នា។

កុមារី Daisy-May Demetre
កុមារី Daisy-May Demetre

គួរឲ្យដឹងផងដែរថា កុមារី Daisy-May អាចមានសមត្ថភាពដើរម៉ូតបែបនេះ ក៏ដោយសារតែបានជំនួយពីបងស្រីរបស់នាង ឈ្មោះ Ella អាយុ១១ឆ្នាំ។ កុមារី Daisy-May ចាប់ផ្តើមដើរម៉ូតតាំងពីនាងអាយុ៨ឆ្នាំ។ ក្រោយមកនាងក៏ត្រូវបានអញ្ជើញឲ្យដើរម៉ូតក្នុងទីក្រុងញូវយ៉ក បន្ទាប់ពីប្រ៊េនម៉ាកល្បីមួយបានចាប់អារម្មណ៍ទៅលើសមត្ថភាពរបស់នាង នៅពេលដែលកុមារី Daisy-May ដើរម៉ូតនៅ London Kid’s Fashion Week ។

កុមារី Daisy-May Demetre
កុមារី Daisy-May Demetre

គួរឲ្យដឹងបន្ថែមថា កុមារី Daisy-May កើតមកទទួលរងនូវជំងឺម្យ៉ាង ភាសាបច្ចេកទេសហៅថា «Fibular Hemimelia» (ផ្នែកខ្លះនៃឆ្អឹងសរសៃត្រូវបានបាត់បង់ ឬខូចទ្រង់ទ្រាយជើង) ដែលជាជំងឺពិការភាពដ៏កម្រមួយ អាចកើតឡើងមួយក្នុងចំណោមកំណើត ៤០,០០០នាក់ ដែលជាហេតុតម្រូវឲ្យកុមារី Daisy-May ត្រូវកាត់ជើងចោលនៅពេលដែលនាងអាយុបាន ១៨ខែ៕

កុមារី Daisy-May Demetre
កុមារី Daisy-May Demetre
កុមារី Daisy-May Demetre
កុមារី Daisy-May Demetre
កុមារី Daisy-May Demetre
កុមារី Daisy-May Demetre
កុមារី Daisy-May Demetre
កុមារី Daisy-May Demetre
កុមារី Daisy-May Demetre កាលនៅតូច
កុមារី Daisy-May Demetre កាលនៅតូច
Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T