កំពុង​ល្អូកល្អិន​គ្នា​ក្នុង​បន្ទប់​ផង ម្តាយ​មក​ទាន់​គោះ​ទ្វារ​ឃើញ​ស្តែង​ៗ​ផ្អើល

//s6.kh1.co/93/9306a1745d88f4e745d666c0c176869c773edaa2.jpg
សង្គម

 ១១-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ ២០១៩ ដោយ​ជាប់​ពាក់ព័ន្ធ​លើ​ការ​ចោទប្រកាន់​ពី​បទ រួម​ភេទ​ជាមួយ​អនីតិ​ជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រូប​នោះ​ឈ្មោះ ហ៊ា​ម ហ៊ុយ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ចំណែក​ជន​រង​គ្រោះ​អាយុ​១៤​ឆ្នាំ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​៧ កញ្ញា បុរស​និង​នារី​ទាំង​២​នាក់​កំពុង​សាសង​ស្នេហា​គ្នា​នៅ​ក្នុង​បន្ទប់ (​ផ្ទះ​ខាង​ស្រី​) ស្រប​ពេល​នោះ​ឪពុក​ម្តាយ​ខាង​ស្រី​ទៅ​គោះ​ទ្វារ​បន្ទប់ ក៏​ឃើញ​ពួក​គេ​ទាំង​ពីរ​កំពុង​តេ​ល្អូកល្អិន​ជាមួយ​គ្នា ដោយ​ឃើញ​ដូច្នោះ​ឪពុក​ម្តាយ​ខាង​ស្រី​ចាប់ផ្តើម​ឆោឡោ ប៉ុន្តែ​មិន​ទាន់​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​បុរស​នោះ​ភ្លាម​ទេ ។ លុះដល់​ថ្ងៃ​ទី​៩ ខែកញ្ញា ទើប​អាណាព្យាបាល​ខាងលើ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ឲ្យ​ធ្វើការ​ឃាត់ខ្លួន​បុរស​នោះ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ដូច្នេះ​ហើយ​បុរស​ដែល​ជា​ជនសង្ស័យ​ត្រូវ​បាន​រង​នូវ​ពាក្យបណ្តឹង​ចោទប្រកាន់​ពី​បទ​រួម​ភេទ​ជា​មួយ​​អនីតិជន ហើយ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​បុរស​រូប​នេះ ទៅ​សាលាដំបូង​តាម​នីតិវិធី​ដើម្បី​ចាត់ការ​តាម​ច្បាប់​។ 

https://s5.kh1.co/__image/w=650,h=379,q=100/a0/a0e3437b1e3b46c54b7cc8770ce2eca34caf2c95.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T