ស្រាបៀរសឹង្ហ ប្រារព្ធពិធីសម្ពោធរូបរាងថ្មី និងជប់លៀងជួបជុំថ្លែងអំណរគុណ ដល់ដៃគូអាជីវកម្ម!

//s6.kh1.co/cb/cbb0ad133503981f9cec7c5a574727c6b2fdfe6c.jpg
សង្គម

 ១១-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរសឹង្ហ បានរៀបចំពិធីសម្ពោធរូបរាងថ្មី និងជប់លៀងជួបជុំថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម និងតំណាងចែកចាយរបស់ខ្លួន ដែលមានឈ្មោះថា “StartGrowing with Singha” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីរាត្រីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធរូបរាងថ្មី និងជប់លៀងស្រាបៀរសឹង្ហ 
ពិធីសម្ពោធរូបរាងថ្មី និងជប់លៀងស្រាបៀរសឹង្ហ 

កម្មវិធីជប់លៀងនេះត្រូវបានបង្កើតឡើង ដើម្បីបង្ហាញពីការរចនារូបរាងថ្មីរបស់ស្រាបៀរសឹង្ហ និងដើម្បីជួបជុំថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម និងដេប៉ូចែកចាយមកពីមជ្ឈដ្ឋានខេត្តក្រុងទាំងអស់ដែលតែងតែគាំទ្រ និងជួយជម្រុញការលក់របស់ស្រាបៀរសឹង្ហ ក្នុងទីផ្សារប្រទេសកម្ពុជា។

រូបរាងថ្មីរបស់ស្រាបៀរសឹង្ហ
រូបរាងថ្មីរបស់ស្រាបៀរសឹង្ហ

លោក លូអីស ហ្វឺរេ (Lluis Ferre) អគ្គនាយកហ៊ុនស្រាបៀរសឹង្ហប្រចាំអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖

«ក្រុមហ៊ុន Boonrawd ត្រូវបានបង្កើតឡើងកាលពី ៨៦ ឆ្នាំមុន ដោយលោក ព្រីយ៉ា ភីរុំផាឌី (Khun Praya Bhirom Bhakdi )។ ហើយនេះគឺជាស្រាបៀរទី១ ដែលផលិតក្នុងប្រទេសថៃ ដោយប្រើប្រាស់នូវវត្ថុធាតុដើមដូចជាស្រូវសាលី និងផ្កាហប់ double saaz ល្អបំផុត 100% ដើម្បីធានាឱ្យបាននូវរសជាតិស្រាបៀរ ដ៏ស្រទន់ពិតប្រាកដ។ ក្នុងឆ្នាំ១៩៣៩ យើងបានទទួលសិទ្ធិក្នុងការប្រើប្រាស់បទសម្ព័ន្ធរូបគ្រុឌ ជាសញ្ញាដោយព្រះមហាក្សត្ររ៉ាម៉ាទី៨ ទៅលើគុណភាពរបស់ស្រាបៀរសឹង្ហ គឺជាស្រាបៀរដ៏ល្អបំផុតនៅប្រទេសថៃ»។

  លោក លូអីស ហ្វឺរេ
  លោក លូអីស ហ្វឺរេ

លោកបានបន្តថា៖

«ឥឡូវនេះ ស្រាបៀរសឹង្ហ គឺជាស្រាបៀរជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំប្រទេសថៃ ដែលបានរក្សានូវរសជាតិ និងគុណភាពដ៏ល្អឥតខ្ចោះអស់រយៈពេលជាង៣ ទៅ៤ជំនាន់មកហើយ ដោយគ្រួសារ ភីរុំផាឌី។ ហើយស្រាបៀរសឹង្ហរបស់យើងតែងតែរក្សានូវគុណភាពនៃការផលិតដោយប្រើប្រាស់នូវវត្ថុធាតុដើមមកពីអឺរ៉ុប ដើម្បីធានាឱ្យបាននូវរសជាតិស្រាបៀរដ៏ស្រទន់ពិតប្រាកដជូនអតិថិជនរបស់យើង ទើបស្រាបៀរសឹង្ហរបស់យើង ក្លាយជាស្រាបៀរអាស៊ីគុណភាពខ្ពស់នៅក្នុងពិភពលោក Singha, Asian’s global premium beer ហើយស្រាបៀរសឹង្ហរបស់យើងក៏មានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជាជាង ២០ឆ្នាំមកហើយ និងមានការនាំចូលផ្តាច់មុខ និងចែកចាយដោយក្រុមហ៊ុន I.Q.P.S Trading។ ហើយពួកយើងពិតជាមានមោទនភាពណាស់ សម្រាប់ភាពជោគជ័យរបស់យើងក្នុងប្រទេសកម្ពុជា និងសង្ឃឹមថាស្រាបៀររបស់យើងនឹងទទួលបានការគាំទ្រកាន់តែខ្លាំងតាមរយៈការរចនានូវរូបរាងថ្មី ដែលបង្ហាញពីភាពទាន់សម័យរបស់ស្រាបៀររបស់យើង»។

  លោកបណ្ឌិត នួន ផេង
  លោកបណ្ឌិត នួន ផេង

លោកបណ្ឌិត នួន ផេង អគ្គនាយកក្រុមហ៊ុន I.Q.P.S Trading បានឲ្យដឹងដែរថា៖

«ពួកយើងពិតជាមានមោទនភាពណាស់ ដែលបានទទួលសិទ្ធិផ្តាច់មុខនាំចូលនូវស្រាបៀរសឹង្ហ ដែលជាស្រាបៀរអាស៊ីគុណភាពខ្ពស់នៅក្នុងពិភពលោកនេះ ហើយយើងនឹងធ្វើឲ្យស្រាបៀររបស់យើងមានលក់ក្នុងទីផ្សារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការគ្រប់កម្មវិធីរបស់អតិថិជនរបស់យើង»៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T