ក្ដុកក្ដួល! បុរសម្នាក់សន្យាថានឹងមើលថែទាំមិត្តស្រីដែលពិការមួយកំណាត់ខ្លួន អស់មួយជីវិត (មានវីដេអូ)

//s6.kh1.co/89/8948d8532a75dc90c238767b77a52075aabd2a02.jpg
សង្គម

 ១០-កញ្ញា-២០១៩ ៤ល្ងាច · ៦ ឆ្នាំមុន

ថៃ៖ បុរសម្នាក់ នៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ បានមើលថែទាំមិត្តស្រីដែលពិការតាំងពីនាងជួបគ្រោះថ្នាក់ចរាចរណ៍មកម៉្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា លោក Narawut និងនាង Patcharaphan បានស្គាល់គ្នាតាម​រយៈហ្វេសប៊ុកក្នុងខែកក្កដា ឆ្នាំ២០១៥។ ក្រោយពីរាប់អានគ្នាជាច្រើនខែមក ពួកគេបានលង់ស្រលាញ់គ្នាទៅវិញទៅមក ក៏ណាត់ជួបគ្នាលើកដំបូងក្នុងខែកុម្ភះ ឆ្នាំ២០១៦។ លុះថ្ងៃណាត់ជួបបានមកដល់ ស្រាប់តែនាង Patcharaphan ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យនាងពិការមួយកំណាត់ខ្លួនចុះក្រោម។

លោក Narawut និងនាង Patcharaphan
លោក Narawut និងនាង Patcharaphan

ប្រភពបានបន្ដថា ក្រោយពីទទួលបានដំណឹងដ៏អាក្រក់នេះមក លោក Narawut បានលុបចោលការកក់ភោជនីយដ្ឋាន និងប្រញាប់ប្រញាល់ទៅជួបមិត្តស្រីលើកដំបូងនៅក្នុងមន្ទីរពេទ្យ។ គាត់ក៏បានសន្យាជាមួយមិត្តស្រីថា គាត់នឹងមើលថែទាំនាងជារៀងរហូត។ មកទល់សព្វថ្ងៃនេះ គាត់បានមើលថែទាំនាងអស់រយៈពេលជិត៤ឆ្នាំមកហើយ។ គាត់ជួយដូចជា បញ្ចុកអាហារ រៀបចំបន្ទប់ បោកខោអាវ លាងចាន និងជួយនាងធ្វើចលនារាងកាយជាដើម។

លោក Narawut និងនាង Patcharaphan
លោក Narawut និងនាង Patcharaphan

នាង Patcharaphan បាននិយាយថា៖

«ខ្ញុំពិតជាមានសំណាងណាស់ដែលបានស្គាល់គាត់ និងមានមនុស្សល្អដូចគាត់នៅក្នុងជីវិតរបស់ខ្ញុំ។ ប៉ុន្ដែខ្ញុំមានអារម្មណ៍ថា អាណិតគាត់ខ្លាំងណាស់ដែលត្រូវមកថែទាំជនពិការបែបនេះ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយខ្ញុំនឹងអាចក្រោកដើរបានវិញ និងឈរក្បែរគាត់។»    

លោក Narawut និងនាង Patcharaphan
លោក Narawut និងនាង Patcharaphan

លោក Narawut ក៏បាននិយាយដែរថា៖

«រាល់ពេលដែលខ្ញុំចេញពីធ្វើការ ការហត់នឿយទាំងឡាយគឺត្រូវរំសាយអស់ ក្រោយពីឃើញមុខរបស់នាង។ ខ្ញុំក៏បានសន្យាជាមួយនាងនិងគ្រួសារនាងផងដែរថា ខ្ញុំនឹងប្រារព្ធពិធីមង្គលការដ៏ធំមួយនៅក្នុងភូមិ។»

យ៉ាងណាមិញ សព្វថ្ងៃនេះ ពួកគេទាំងពីរគឺរស់នៅក្នុងផ្ទះតែមួយ និងសង្ឃឹមថា អាចកសាងគ្រួសារដ៏កក់ក្ដៅមួយនៅថ្ងៃអនាគត៕

សូមទស្សនាវីដេអូខាងក្រោម៖

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cb/cba93401450ebce9c22275aa57fbb06d74a307af.jpeg

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ

 ០៨-កក្កដា-២០២៥ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T