នោះមានរឿងអី?? ស៊ន អេលីត ប្រកាសបណ្ដេញ កីឡាករមួយរូបចេញពីក្លិប ព្រោះហេតុផលរសើប

//s6.kh1.co/31/31a73ef85b75173ca82c54a734bf597a6fe2bc27.jpg
កីទ្បា

 ១០-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បងប្រុសបង្កើតរបស់កីឡាការិនី ស៊ន សៀវម៉ី លោក ស៊ន អេលីត ដែលគេស្គាល់ថាជាគ្រូបង្ហាត់ប្រដាល់គុនខ្មែរ នៅក្លិបឆ្មារសសែនសុខ នៅថ្ងៃម្សិលមិញនេះបានសម្រេចបណ្ដេញ កីឡាករ អេលីត គឺមហុង ឲ្យចេញពីក្លិបរបស់លោកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ អេលីត គឺមហុង
  កីឡាករ អេលីត គឺមហុង

ចំពោះហេតុផលនៅពីក្រោយឈានដល់ការបណ្ដេញចេញនេះលោក ស៊ន អេលីត បានបង្ហោះនៅលើគណនី Facebook ផ្លូវការផ្ទាល់ខ្លួនថា ដោយសារតែកីឡាកររូបនេះមិនគោរពតាមវិន័យ និងមិនគោរពតាមគោលការណ៍ច្បាប់របស់ក្លិប។

លោក ស៊ន អេលីត បង្ហោះនៅលើ Facebook
លោក ស៊ន អេលីត បង្ហោះនៅលើ Facebook

យ៉ាងណាអតីតអ្នកប្រដាល់ជំនាន់មុនលោក ស៊ន អេលីត ក៏បានបើកផ្លូវឲ្យកីឡាករ អេលីត គីមហុង ទៅចូលហ្វឹកហាត់នៅក្លិបផ្សេងបានដែរ ដោយមិនមានការលក់ដូរអ្វីទាំងអស់។

គួរឲ្យដឹងដែរថា ក្លិបឆ្មាសសែនសុខ មានកីឡាករល្អជាច្រើនដូចជា សុខ សាវិន, អេលីត សាន់, និង អេលីត ចំរើន ជាដើម៕

កីឡាកររបស់ក្លិបឆ្មារសសែនសុខ
កីឡាកររបស់ក្លិបឆ្មារសសែនសុខ
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T