ម្តាយ​ឃើញ​ខោអាវ​ប្រឡាក់​ដី និង​ស្នាម​ក៏​សួរនាំ​… បែកធ្លាយ​ឡើង​បីត្រកង​ដល់​លើ​ផ្ទះ

//s6.kh1.co/81/81653cd6b438f3c83ac8b0fe2b42c3157de9481e.jpg
សង្គម

 ១០-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​បី​ក្មេង​ស្រី​រង​គ្រោះ​ពីលើ​ផ្ទះ​យក​ទៅ​ចូល​ក្នុង​ព្រៃ​រំលោភ​រហូត​បាន​សម្រេច ខណៈ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ងើប​ទៅ​លក់​ត្រី​បាត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ព្រៃ​ខាងកើត​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=379,q=100/f1/f18cda49c4da24772c042d337b5f2b942005f084.jpg

សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​អាយុ​៧​ឆ្នាំ ជា​សិស្ស ចំណែក​ជនសង្ស័យ​ឈ្មោះ ឈឹ​ម ស្រៀវ ហៅ​គ្រី​យ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​- ឃុំ​កើតហេតុ​ខាងលើ (​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ទឹកនោម​)​។

តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ក​ក្មេង​ស្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ខ្លួន និង​បងស្រី​បង្កើត​កំពុង​តែ​ដេក​លើ​ផ្ទះ​តែ​២​នាក់ ដោយពេល​នោះ​ម្តាយ​ងើប​ទៅ​លក់​ត្រី​នៅ​ផ្សារ​​ព្រែក​ព្នៅ​បាត់ ចំណែក​ឪពុក​នៅ​ដេកចាំ​ទូក​នៅ​មាត់ទន្លេ ។ ខណៈនោះ​ក៏​មាន​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ ប៉ុន្តែ​ស្គាល់​មុខជា​ប្តី​ឈ្មោះ មីង ម៉ា​រី បាន​មក​ចាប់​បី​ខ្លួន​ចេញពី​ក្នុងផ្ទះ ហើយ​ខ្ទប់មាត់​មិន​ឱ្យ​ស្រែក ហើយ​បី​ចូល​ក្នុង​ព្រៃ​មិន​ចាំ​កន្លែង រួច​ធ្វើ ចាប់រំលោភ​នាង​រហូត​បាន​សម្រេច។

https://s5.kh1.co/__image/w=650,h=379,q=100/de/de8bbef46c8c967f7a332302350814b7da468548.jpg

ក្មេង​ស្រី​រង​គ្រោះ​បន្ត​ថា បន្ទាប់​ពី​រំលោភ​រួច​ហើយ ជនសង្ស័យ​បាន​និយាយ​គំរាម​ថា «​បើ​ហ៊ាន​និយាយ​​ប្រាប់​ម៉ែ និង​ពុក វា​នឹង​សម្លាប់​ចោល​» បន្ទាប់​មក​ជនសង្ស័យ​បានឱ្យ​នាង​ដើរមក​ផ្ទះ​វិញ។ លុះ​ពេល​មក​ដល់​ផ្ទះ​ក៏​បាន​ដើរ​ចូល​ស​ង្ងំ​ដេក​ក្នុង​មុង​វិញ​។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​ពេល​ថ្ងៃ​រះ ម្តាយ​ក៏​ត្រឡប់​មក​ពី​លក់​ត្រី​វិញ ស្រាប់តែ​ឃើញ​ខោអាវ​កូន​ប្រឡាក់​ដី និង​ស្នាម​លើ​មុខ​ក៏​សួរនាំ ទើប​ជន​រង​គ្រោះ​បាន​ប្រាប់​ការ​ពិត បន្ទាប់​មក​ឪពុក​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ចាប់​ជនសង្ស័យ​ដែល​កំពុង​ដេក​លើ​ផ្ទះ ហើយ​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​កំពង់​អុស​តែ​ម្តង​។

បច្ចុប្បន្ន​នេះ​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

https://s5.kh1.co/__image/w=650,h=379,q=100/78/78295317d7a1e1daaad4072fc3a6eee7a3ad1d21.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T