ភ្ញាក់ផ្អើល! ក្រោយកូនគោមួយក្បាល កើតមកមានមុខដូចមនុស្ស...(មានវីដេអូ)

//s6.kh1.co/01/0147912bd74a1397aaf10983966f5d09b5f074e2.jpg
សង្គម

 ១០-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

Disturbing Content Warning: The images ahead may be found upsetting by some

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាហ្សង់ទីន៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោយកូនគោដ៏ចម្លែកមួយក្បាល កើតមកមានមុខមាត់ស្រដៀងទៅមនុស្ស ពោលគឺ ពាក់កណ្តាលសត្វ ពាក់កណ្តាលមនុស្ស។

កូនគោមុខស្រដៀងមនុស្ស
កូនគោមុខស្រដៀងមនុស្ស

បើតាមប្រភពបានឲ្យដឹងថា កូនគោចម្លែកនេះ បានកើតនៅក្នុងកសិដ្ឋានមួយ ក្នុងភូមិ Villa Ana ខេត្ត Santa Fe ភាគខាងជើង ប្រទេសអាហ្សង់ទីន។ កូនគោមួយក្បាលនោះ ត្រូវបានគេមើលឃើញថា ពិតជាមានទម្រង់មុខស្រដៀងនឹងមនុស្ស ទាំងភ្នែក និងទម្រង់មាត់។ ប៉ុន្តែគួរឲ្យសោកស្តាយ វាគ្មានច្រមុះនោះទេ ដែលជាហេតុធ្វើឲ្យកូនគោមួយក្បាលនោះ ត្រូវងាប់ទៅវិញយ៉ាងឆាប់រហ័ស ក្រោយកើតបានត្រឹមតែពីរទៅបីម៉ោងប៉ុណ្ណោះ។

ជុំវិញនឹងករណីនេះ អ្នកជំនាញក្នុងស្រុកម្នាក់ លោក Nicolas Magnago បានឲ្យដឹងថា កក្តាដែលជំរុញឲ្យកូនគោមួយក្បាលនេះ ប្រែរូបរាងដ៏កម្របែបនេះ គឺអាចបណ្តាលមកពីស្ថានភាពមិនប្រក្រតី (ឬមិនត្រឹមត្រូវ) នៃហ្សែនបង្កកំណើត។

កូនគោមុខស្រដៀងមនុស្ស
កូនគោមុខស្រដៀងមនុស្ស

លោកបានបន្តថា កត្កាផ្លាស់ប្តូរលំដាប់ហ្សែនដោយឯកឯងបែបនេះ បង្កឡើងដោយសកម្មភាពភ្នាក់ងារបង្កកំណើតរាងកាយ កត្តាគីមី ឬ ជីវសាស្រ្តជាដើម។

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងដោយកសិករមិនបញ្ចេញឈ្មោះម្នាក់ និងបានបង្ហោះចែកចាយនៅលើយូធូប ដោយទទួលបានអ្នកចុចចូលមើលខ្ទង់ជាង ២សែនដងឯណោះ។

គេមិនច្បាស់ទេថា បន្ទាប់ពីនេះ តើកូនគោមួយក្បាលនោះ នឹងត្រូវបានគេយកទៅណាបន្តទៀតនោះឡើយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

Disturbing Content Warning: The images ahead may be found upsetting by some

កូនគោមុខស្រដៀងមនុស្ស
កូនគោមុខស្រដៀងមនុស្ស
Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T