បើសុខ ពិសី និងតូតា ប៉ះគ្នាក្នុងឈុតប្រពៃណីលើកដំបូង ស្អាតដូចគ្នា បែងចែងមិនដាច់

//s5.kh1.co/7a/7af9cc006d7d02532eb9fcffa0064786e4472716.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រីលំដាប់ជួរមុខ កញ្ញា សុខ ពិសី កាន់តែមានសន្ទុះនៃការគាំទ្រខ្លាំងឡើង អមដោយរូបសម្ផស្សស្អាតប្លែកផងនោះ ធ្វើឲ្យរូបនាងកាន់តែមានហាងឆេងខ្ពស់ អាចថតម៉ូតឲ្យ សម្អាងការជាច្រើនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាប់តែថ្មីៗនេះ កាន់តែពិសេសជាងមុនទៅទៀត ក្រោយពីឃើញវត្តមាន របស់តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ម៉ាក សែនសូនីតា ជាមួយនិងសុខ ពិសី  ដែលអាចនិយាយបានថា ជាលើកទីមួយហើយ ដែលតារាស្រី២រូបនេះ បានរួមការងារជាមួយគ្នា។

ក្នុងនោះដែរ តូតា និងសុខ ពិសី បានគ្រងក្នុងឈុត បែបប្រពៃណីបុរាណខ្មែរ ពណ៌ប្រាក់និងមាស​ យ៉ាងស្រស់ស្អាតសមសួន លេចធ្លោខ្លាំងណាស់ រីឯសម្រស់វិញ មើលទៅមានភាពទាក់ទាញ អមមកជាមួយនឹង ស្នាមញញឹមដ៏ស្រស់បំព្រង មិនចាញ់គ្នានោះទេ។

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម មានបណ្ដាអ្នកគាំទ្រជាច្រើន បញ្ចេញមតិសរសើរដល់តារាទាំង២ដួងនេះគ្រប់គ្នា ថែមទាំងធ្វើឲ្យហ្វេនៗមិនតិចនាក់នោះទេ បានឈ្លក់វង្វេងនឹងសម្រស់របស់ពួកគេ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង មិនថាតែងជា សម័យឬបុរាណនោះទេ ស្រស់ស្អាតជានិច្ច៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សុខ ពិសី
សុខ ពិសី
តូតា 
តូតា 
តូតា ក្នុងឈុតប្រពៃណី
តូតា ក្នុងឈុតប្រពៃណី
សុខ ពិសី
សុខ ពិសី
សុខ ពិសី ក្នុងឈុតប្រពៃណី
សុខ ពិសី ក្នុងឈុតប្រពៃណី
តូតា និងសុខ ពិសី ក្នុងឈុតប្រពៃណី
តូតា និងសុខ ពិសី ក្នុងឈុតប្រពៃណី
តូតា និងសុខ ពិសី ក្នុងឈុតប្រពៃណី
តូតា និងសុខ ពិសី ក្នុងឈុតប្រពៃណី
សុខ ពិសីម៉ាក សែនសូនីតា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T