កាន់តែងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈសេវាធនាគារចល័តប្រាសាក់!

//s6.kh1.co/52/52d9b2dc3f9365f89d1ef7674e7b580862608c6d.jpg
សង្គម

 ១០-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ស្របទៅនឹងភាពរីកចម្រើននៃបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ (FinTech) របស់ពិភពលោក ប្រាសាក់ ដែលជាគ្រឹះស្ថានមួយក្នុងចំណោមធនាគារធំៗទាំង ៥ នៅកម្ពុជា បានផ្ដល់ជូន «សេវាធនាគារចល័ត» ដែលអនុញ្ញាតឱ្យអតិថិជនអាចចាត់ចែងសាច់ប្រាក់បានដោយខ្លួនឯងយ៉ាងងាយស្រួលគ្រប់ពេល គ្រប់ទីកន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សេវាធនាគារចល័តរបស់ប្រាសាក់
សេវាធនាគារចល័តរបស់ប្រាសាក់

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សាររបស់ប្រាសាក់បានឱ្យដឹងថា សេវាធនាគារចល័ត ប្រាសាក់ រចនាឡើងដោយបច្ចេកវិទ្យាកម្រិតខ្ពស់បំផុត ដែលធានាបានសុវត្ថិភាពសម្រាប់អតិថិជនអាចធ្វើប្រតិបត្តិការចាត់ចែងសាច់ប្រាក់តាមរយៈការប្រើទូរស័ព្ទដៃ Tablet ឬកុំព្យូទ័រ។ ជាមួយសេវានេះ អតិថិជនអាចពិនិត្យមើលសមតុល្យ និងរបាយការណ៍គណនី ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ពិនិត្យអត្រាប្តូរប្រាក់ និងបង់ថ្លៃទឹក ថ្លៃភ្លើង ទិញកាតទូរស័ព្ទ គ្រប់គ្រងប័ណ្ណអេធីអឹមដោយងាយស្រួល និងមិនគិតកម្រៃសេវា បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

លោក សាយ សូនី បានបន្តទៀតថា ការប្រើប្រាស់សេវាធនាគារចល័តប្រាសាក់ ជាជំនួយដល់អតិថិជនរបស់យើង ដែលមមាញឹកអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយនេះក៏បានឆ្លុះបញ្ចាំងពីភាពទាន់សម័យរបស់អតិថិជន ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។ នេះគឺជាការប្ដេជ្ញាចិត្តរបស់ប្រាសាក់ក្នុងការនាំយកបទពិសោធន៍ដ៏អស្ចារ្យ និងមានភាពងាយស្រួលជូនដល់អតិថិជន ដើម្បីរួមចំណែកក្នុងការជម្រុញបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។

គួរបញ្ជាក់ថា សាធារណជនទាំងអស់អាចបើកគណនីជាមួយប្រាសាក់ និងដើម្បីអាចប្រើប្រាស់សេវាធនាគារចល័តប្រាសាក់បាន សូមអតិថិជនអញ្ជើញទាក់ទងសាខាប្រាសាក់ដែលនៅជិតបំផុត និងទាញយកកម្មវិធីសេវាធនាគារចល័តប្រាសាក់នេះពី App Store ឬ Google Play នោះអតិថិជននឹងអាចធ្វើប្រតិបត្តិការសាច់ប្រាក់បានដោយងាយស្រួល។ 

សេវាធនាគារចល័តរបស់ប្រាសាក់
សេវាធនាគារចល័តរបស់ប្រាសាក់

សម្រាប់តម្រូវការ ឬព័ត៌មានបន្ថែមអំពីកម្ចីប្រាសាក់ សូមទាក់ទងសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911។
ព័ត៌មានបន្ថែមសូមចូលទៅកាន់៖
 www.prasac.com.kh៕  

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T