​ស្មាតហ្វូន V-Series ជំនាន់ថ្មីមួយទៀតរបស់ vivo នឹងបង្ហាញខ្លួនឆាប់ៗនេះជាមួយនឹងរូបរាងថ្មី និងសមត្ថភាពអស្ចារ្យបំផុត!

//s5.kh1.co/d0/d0c5fedb9a1527a40a1cbe49970c097db13b6e99.jpg
បច្ចេកវិទ្យា

 ០៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅថ្ងៃនេះ យោងតាមរូបភាពថ្មីមួយរបស់ vivo ដែលបានបញ្ចេញនៅលើផេកផ្លូវការរបស់ក្រុមហ៊ុននេះបានឱ្យដឹងថា ស្មាតហ្វូន V-Series ជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុននឹងបង្ហាញខ្លួននៅកម្ពុជាឆាប់ៗនេះហើយ ជាមួយនឹងរូបរាងថ្មី និងមានសមត្ថភាពអស្ចារ្យបំផុត ដែលមិនធ្លាប់មានពីមុនមកនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងរូបភាពខាងលើនេះ បើក្រឡេកមើលឱ្យច្បាស់នោះ យើងនឹងឃើញថា ស្មាតហ្វូន V-Series នេះ គឺមានកាមេរ៉ាផុសឡើងដូចទៅនឹង V15 Series អ៊ីចឹងដែរ ខុសត្រង់ថាស្មាតហ្វូនថ្មីនេះ គឺមានកាមេរ៉ាធំជាងបន្តិច ដូច្នេះស្មាតហ្វូននេះអាចនឹងមានកាមេរ៉ាមុខភ្លោះក៏ថាបាន។

«ពិភពលោកដ៏អស្ចារ្យនឹងមកដល់ក្នុងដៃអ្នកនៅពេលឆាប់ៗនេះ» គឺជាឃ្លាមួយ ដែលក្រុមហ៊ុន vivo បានសរសេរអមជាមួយនឹងរូបភាពខាងលើនេះ ដូច្នេះជឿជាក់ថា ក្រុមហ៊ុន vivo គឺប្រាកដជានឹងមិនធ្វើឱ្យអតិថិជន ដែលជាហ្វេនរបស់ខ្លួនខកបំណងនោះទេ ពីព្រោះថាកន្លងមកក្រុមហ៊ុននេះ តែងតែនាំមកនូវអ្វីដែលថ្មី ប្លែក និងមានគុណភាពខ្ពស់ជាងគេជានិច្ច។ តួយ៉ាងដូចជា ស្មាតហ្វូន vivo V15 Series ដែលបានបង្ហាញខ្លួនកន្លងមកដូច្នេះដែរ។

សូមជំរាបថា V-Series ត្រូវបានក្រុមហ៊ុន vivo ចាត់ទុកថា គឺជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែស្មាតហ្វូននេះគឺមានសមត្ថភាពខ្ពស់បំផុត មិនចាញ់ស្មាតហ្វូនថ្នាក់ខ្ពស់របស់ក្រុមហ៊ុនដៃគូមួយចំនួននោះទេ ហើយកន្លងមកគឺមានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែងដូចជា V-15 Series អ៊ីចឹង គឺជាដែលមានតម្លៃសមរម្យ និងត្រូវបានគេស្គាល់ថា គឺជាស្មាតហ្វូនដែលមានកាមេរ៉ាសែលហ្វីផុសឡើងលើមុនគេបង្អស់ ហើយក៏ជាស្មាតហ្វូន ដែលមានប្រព័ន្ធស្កែនក្រយ៉ៅដៃនៅលើអេក្រង់មុនគេបំផុត នៅក្នុងចំណោមស្មាតហ្វូនទាំងអស់ផងដែរ៕

សូមតាមដានទាំងអស់គ្នា ហើយសម្រាប់ព័ត៌មានលំអិតអតិថិជនអាចចូលក្នុងផេកផ្លូវការរបស់ vivo

Vivo
Vivo
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T