ក្លាហាន! លោកយាយវ័យ៨២ឆ្នាំម្នាក់ ព្យាយាម.តទល់ជាមួយចោរដោយប្រើដំបងច្រត់ (មានវីដេអូ)

//s6.kh1.co/92/92a9c1b1ef1db572b7cc8e963141412f777703dd.jpg
សង្គម

 ០៩-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ នៅក្នុងហាងលក់អីវ៉ាន់មួយកន្លែង ត្រូវបានចោរម្នាក់ចូលប្លន់ ប៉ុន្ដែមានលោកយាយវ័យ៨២ឆ្នាំ ព្យាយាម.តទល់ជាមួយចោរ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីប្រជុំជន Hanley ប្រទេសអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា លោកយាយម្នាក់ឈ្មោះ June Tuner អាយុ៨២ឆ្នាំ មានតួនាទីជាអ្នកគ្រប់គ្រងហាងលក់អីវ៉ាន់អស់រយៈពេល៤៥ឆ្នាំមកហើយ។ នៅក្នុងថ្ងៃកើតហេតុ វេលាម៉ោង៦:៣០នាទីព្រឹក មានបុរសមិនស្គាល់មុខម្នាក់ដែលជាចោរបានចូលមកក្នុងហាងលក់អីវ៉ាន់ ដើម្បីប្លន់យកប្រាក់និងអីវ៉ាន់។

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ

យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា បុរសដែលជាចោរបានដើរចូលមកក្នុងហាងដោយគ្របភួយពណ៌ខៀវ រួចគំរាមទារប្រាក់ពីលោកយាយ។ លោកយាយមិនព្រម បុរសនោះក៏បានដើរចូលទៅកន្លែងគិតប្រាក់ និងយកប្រាក់បានមួយចំនួន។ លោកយាយឃើញដូច្នេះ ក៏ស្ទុះទៅព្យាយាមតទល់ជាមួយចោរ ដោយប្រើដំបងច្រត់វាយទៅលើខ្នង ថែមទាំងរុកគូថចោរទៀតផង។ បន្ទាប់មក ចោរក៏បានរុញលោកយាយដួលទៅលើឥដ្ឋ បណ្ដាលឲ្យចោររត់ចេញទៅដោយសុវត្ថិភាព។

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ

ប្រភពបានបន្ដថា ចោរបានលួចយកប្រាក់អស់មួយចំនួន និងបារីជាច្រើនប្រអប់។ ក្រោយពីដួលទៅលើឥដ្ឋ លោកយាយមិនអាចក្រោកឡើងដោយខ្លួនឯងបានទេ ដោយសារតែគាត់មានបញ្ហាឆ្អឹងត្រកៀកកាលពី៣ឆ្នាំមុនកន្លងទៅនេះ។ លោកយាយត្រូវបានភ្ញៀវដែលចូលមកទិញអីវ៉ាន់ជួយគ្រាឡើង និងទូរស័ព្ទទៅប្ដឹងប៉ូលិស។

លោកយាយបាននិយាយថា៖

«ខណៈពេលនោះ ខ្ញុំមិនគិតអ្វីទាំងអស់ គ្រាន់តែចង់ការពារអ្វីដែលជារបស់ខ្ញុំ។ ខ្ញុំគិតថា ខ្ញុំនឹងវាយទៅលើចោរឲ្យខ្លាំង ប្រសិនបើដំបងច្រត់ខ្ញុំមានទម្ងន់ធ្ងន់ជាងនេះ។ ខ្ញុំមិនអាចឃើញមុខបុរសជាចោរនោះបានទេ គឺឃើញត្រឹមតែគ្រាប់ភ្នែកប៉ុណ្ណោះ។»

កូនប្រុសរបស់លោកយាយបានឲ្យដឹងថា សំណាងល្អណាស់ដែលចោរនោះមិនប្រើកាំបិត ឬធ្វើឲ្យម្ដាយរបស់គាត់មានគ្រោះថ្នាក់។ ក្រោយពីកើតហេតុការណ៍នោះមក ម្ដាយរបស់គាត់បានអង្គុយមើលវីដេអូដែលថតបានពីកាមេរ៉ាសុវត្ថិភាព ដោយខឹងសម្បារយ៉ាងខ្លាំង ធ្វើឲ្យសម្ពាធឈាមឡើងទៀតផង។

លោកយាយ June Tuner
លោកយាយ June Tuner

យ៉ាងណាមិញ ប៉ូលិសកំពុងស៊ើបអង្កេតតាមចាប់ខ្លួនបុរសជាចោរ។ ប៉ូលិសក៏បានសន្និដ្ឋានផងដែរថា បុរសនោះមានវ័យខ្ទង់ពី២៥ឆ្នាំ ទៅ៣០ឆ្នាំ និងប្រហែលជាចោរដែលរស់នៅតំបន់ជិតហាងលក់ទំនិញនោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T