មើលមួយភ្លែតស្មានតែកូនភ្លោះពេល ចំរើន សុភ័ក្រ និងបងស្រី តែងខ្លួនក្នុងឈុតប្រពៃណីដូចគ្នា

//s6.kh1.co/60/600b78bfbc4df33a595ac94c07166c553847e24a.jpg
តារា & កម្សាន្ដ

 ០៩-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈនេះ កញ្ញា ចំរើន សុភ័ក្រ ដែលជាអតីតបេក្ខភាពក្នុងកម្មវិធី The Voice Cambodia និងជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ហាក់ដូចជាឡើងកូដយ៉ាងខ្លាំងក្នុងអាជីពរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គួរបញ្ជាក់ថា ហេតុតែមានឈាមជ័រជាអ្នកសិល្បៈ ចំរើន សុភ័ក្រ ក៏មានបងស្រីមួយរូប មានឈ្មោះថា ចំរើន សុភា ដែលជាអ្នករាំរបាំ ថែមទាំងមានមានទឹកដម សម្លេងពីរោះរណ្ដំមិនចាញ់នាងប៉ុន្មាននោះទេ។

ថ្មីៗនេះ សុភ័ក្រ និងសុភា បានធ្វើឲ្យមហាជនសឹងតែដាច់ផ្ងារ បន្ទាប់ពីឃើញរូបភាជាច្រើនសន្លឹក​របស់ពួកគេតុបតែងខ្លួន ក្នុងឈុតប្រពៃណីខ្មែរ បានយ៉ាងសមសួន បង្អួតពីសម្រស់ដ៏លេចធ្លោមិនចាញ់គ្នានោះទេ។

អ្វីដែលរឹតតែពិសេសនោះគឺ បើមើលតាមទម្រង់មុខ និងរាងរៅរបស់ពួកគេ ស្ទើរតែធ្វើឲ្យហ្វេនៗឃើញហើយចង់ច្រឡំគ្នាទៀតផង ព្រមទាំងសរសើរមិនដាច់ពីមាត់ ពីរូបសម្ផស្សស្រស់សោភារបស់បងប្អូនស្រីទាំង២នាក់ ក្នុងឈុតបុរាណបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

កញ្ញា ចំរើន សុភ័ក្រ
កញ្ញា ចំរើន សុភ័ក្រ
បងស្រីរបស់​ ចំរើន សុភ័ក្
បងស្រីរបស់​ ចំរើន សុភ័ក្
 ចំរើន សុភ័ក្រ និងបងស្រី ក្នុងឈុតប្រពៃណី
 ចំរើន សុភ័ក្រ និងបងស្រី ក្នុងឈុតប្រពៃណី
 ចំរើន សុភ័ក្រ និងបងស្រី ក្នុងឈុតប្រពៃណី
 ចំរើន សុភ័ក្រ និងបងស្រី ក្នុងឈុតប្រពៃណី
 ចំរើន សុភ័ក្រ និងបងស្រី ក្នុងឈុតប្រពៃណី
 ចំរើន សុភ័ក្រ និងបងស្រី ក្នុងឈុតប្រពៃណី
 ចំរើន សុភ័ក្រ និងបងស្រី ក្នុងឈុតប្រពៃណី
 ចំរើន សុភ័ក្រ និងបងស្រី ក្នុងឈុតប្រពៃណី
ចំរើន សុភ័ក្រ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T