ភ្នំពេញ៖ បើទោះជា អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារាសម្ដែងស្រី ចាស់វស្សាបានប្រឡូកក្នុងវិស័យសិល្បៈរាងយូរ យ៉ាងណាក៏ដោយ តែបើងាកទៅមើលប្រជាប្រិយភាពវិញ គឺនៅតែមានសន្ទុះគាំទ្រយ៉ាងខ្លាំងក្លាពី សំណាក់មហាជននានាដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ មួយរយៈចុងក្រោយនេះ ចនច័ន្ទ លក្ខិណា បានធ្វើឲ្យអ្នករាល់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ ជីវិតឯកជនរបស់នាង ជាពិសេស ជីវិតគូស្នេហ៍ដ៏ស្អិតរមួតរវាងនាង និងលោក ហេង ឡុង ដែលមានតែភាពផ្អែមល្ហែមជាប្រចាំ។
ជាក់ស្ដែង យប់មិញ គូស្នេហ៍មួយគូនេះ បានធ្វើរឿងដ៏ស្វីតមួយ សឹងតែនាំឲ្យហ្វេនៗចង់លើសជាតិស្ករ ក្រោយពីឃើញរូបភាពជាច្រើនសន្លឹក នាថ្ងៃខួបកំណើតរបស់លោក ហេង ឡុង។ ក្នុងនោះដែរ លក្ខិណា និងម្ចាស់បេះដូង បានប្រារព្ធពិធីយ៉ាងសាមញ្ញ ស្ងាត់ៗតែ២នាក់ តែមើលទៅបរិយាកាសពោរពេញដោយ ភាពសប្បាយរីករាយ និងរ៉ូមែនទិក។
ដោយឡែក គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកនោះភ្លាម មានហ្វេនៗមិនចេះតិច បានលួចសរសើរដល់ ចំណងស្នេហារបស់ពួកគេ ដែលម្នាក់ៗមានតែស្នាមញញឹម ចេះថ្នាក់ថ្នមយល់ចិត្តនិងស្រលាញ់គ្នាបែបនេះ៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖






