លទ្ធផលប្រឡងសញ្ញាបត្របាក់ឌុប នឹងប្រកាសនៅម៉ោង៣រសៀលថ្ងៃនេះ សម្រាប់មណ្ឌលភ្នំពេញ និងកណ្តាល, តាមបណ្តាខេត្តប្រកាសនៅព្រឹកស្អែក

//s6.kh1.co/91/91b90afff35e4c1310e84cd786565e023728e55c.jpg
សង្គម

 ០៩-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យដឹងថា លទ្ធផលប្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងប្រកាសនៅម៉ោង៣រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ដោយឡែកតាមបណ្តាខេត្តដទៃទៀត នឹងប្រកាសនៅព្រឹកថ្ងៃទី១០ ខែកញ្ញាស្អែកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការស្រង់បូកពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ បានប្រព្រឹត្តិទៅដោយរលូន និងប្រសិទ្ធភាពខ្ពស់ ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។

សេចក្តីប្រកាសព័ត៌មានបន្តថា គណៈកម្មការស្រង់បូកពិន្ទុទាំងអស់ គោរពតាមបទបញ្ញត្តិបានល្អ និងអនុវត្តតាមកម្រងភារកិច្ច ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ដំណើរការស្រង់បូកពិន្ទុបានប្រព្រឹត្តិទៅ ដោយមានកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ បានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។ ការប្រឡងនេះបានដំណើរការដោយភាពល្អប្រសើរ មិនមានបាតុភាពមិនប្រក្រតីធំដុំណាមួយបានកើតឡើងនោះឡើយ។

ការប្រឡងនេះមានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន ១១៧,០៤៣ នាក់ ស្រី ៦០,៤២៧ នាក់ និងមានមណ្ឌលប្រឡងចំនួន ២០២ មណ្ឌល។ ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុបចំនួន ១,៨៣៨នាក់ ស្រី ៦៩៦នាក់ ត្រូវជា១.៥៧ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប៕

https://s5.kh1.co/__image/w=617,h=324,q=100/16/16c4ddebe08453e3787d189a4d5e2951592a92c1.jpg
https://s6.kh1.co/__image/w=650,h=373,q=100/fd/fd8ae56e6989934b687737843187b6318606073e.jpg
https://s5.kh1.co/__image/w=650,h=928,q=100/40/409d1b1d1780bfe1b10a38f64de033bfd4fb5b9f.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T