តោះសាកល្បងដាក់រហ្ស័សនាមឲ្យស្មាតហ្វូនស៊េរីថ្មី OPPO ត្រកូល A Series 2020!

//s5.kh1.co/78/788eb96da6953693c0046d1650b35c303fcac0fb.jpg
បច្ចេកវិទ្យា

 ០៦-កញ្ញា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ អស់រយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន OPPO ខិតខំផ្ចិតផ្ចង់ច្នៃប្រឌិតសម្រិតសម្រាំងស្មាតហ្វូន OPPO A Series ពីមួយជំនាន់ទៅមួយជំនាន់ទៀត មានលក្ខណៈខុសប្លែកពីគ្នា មានចំណុចខ្លាំងរាងៗខ្លួន ទាំងរូបរាង ល្បឿន កាមេរ៉ា និងថាមពលថ្ម ដើម្បីបំពេញតម្រូវការទីផ្សារអ្នកប្រើប្រាស់ជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងចាប់តាំងពីការចេញលក់នូវម៉ូដែល OPPO ស៊េរី A ដំបូងបង្អស់គឺម៉ូដែល A100 នៅលើទីផ្សារប្រទេសថៃក្នុងអំឡុងឆ្នាំ២០០៩ ស៊េរីនេះទទួលបាននូវប្រជាប្រិយភាពប្លែក និងមានសមត្ថភាពមិនធម្មតាពីមាត់មួយទៅមាត់មួយ ដែលគួរឲ្យចាប់អារម្មណ៍ដោយសារតែគុណសម្បត្តិរបស់វានៅក្នុងការឌីហ្សាញ លើវិស័យថតរូប និងបច្ចេកវិទ្យាថ្មធំ។

យុវវ័យភាគច្រើនបានជ្រើសរើសយក OPPO A Series ជាស្មាតហ្វូនជម្រើសដំបូង និងល្អបំផុតរបស់ពួកគេ។ ពួកគេមិនត្រឹមតែអាចរៀនពីរបៀបប្រើស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាដូចជា កាមេរ៉ានិងកម្មវិធី App តែប៉ុណ្ណោះទេ ប៉ុន្តែស៊េរី A របស់ OPPO បានបញ្ចេញនូវបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីផ្សារភ្ជាប់ជាមួយនឹងភាពទាន់សម័យ ភាពស៊ីវិល័យ ក្នុងជីវិតរស់នៅ និងសង្គមការងារបន្ថែមទៀត។

ស្រាប់តែពេលថ្មីៗនេះ លេចឮព័ត៌មានបែកធ្លាយពីសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកថា OPPO Series A ឆ្នាំ 2020 នឹងបង្ហាញខ្លួនក្រឡុកនៅលើទីផ្សារស្មាតហ្វូន ជាមួយនឹងសមាសភាពច្រើនបញ្ជូលគ្នា បង្កើតបានជាភាពអស្ចារ្យគ្មានពីរ ដោយអាចនឹងបំពាក់កាមេរ៉ាក្រោយ៤គ្រាប់ (Quad Camera) មានថាមពលថ្មទំហំ 5000mAh ហើយនិងមាន RAM ទំហំ 8GB រួមជាមួយនឹងមេម៉ូរីទំហំ 128GB ដំណើរការដោយ ColorOS 6.1 ដែលមានមូលដ្ឋានលើប្រព័ន្ធប្រតិបត្តិការ Android Pie ជាមួយនឹងតម្លៃសមរម្យ។  

OPPO A series 2020
OPPO A series 2020

លក្ខណៈពិសេសទាំងអស់នេះ ពិតជាចំណុចដ៏គួរឱ្យទាក់ទាញខ្លាំងណាស់ ដែលត្រូវបានគេដាក់រហ្ស័សនាមវាថា ជាកំពូលស្មាតហ្វូនស៊េរីថ្មី OPPO A series 2020 ថាជាស្មាតហ្វូន “ថតរូបផ្តាច់ស្រមោល” ឬ “ស្មាតហ្វូនអច្ឆរិយ” ឬក៏ “ស្មាតហ្វូនដែលតែងតែនាំជូនលោកអ្នកនូវភាពជ័យជំនៈ” ចុះអ្នកទាំងអស់គ្នាវិញ? ចង់ដាក់រហ្ស័សនាមវាដូចម្តេចដែរ?

OPPO A series 2020
OPPO A series 2020

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ OPPO ដូចជា៖
ចុច like Facebook : https://bit.ly/33XLZcs
ចុច Follow Instagram : https://bit.ly/2ZsPjg0
ចុចសាប់លើរូបកណ្តឹង YouTube : https://bit.ly/2Zqgq7C

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T