ម្តាយរំភើបចិត្តស្ទើរហោះ ក្រោយកូនប្រុសអភ័ព្វកើតមកឆែបក្រអូមមាត់ ទីបំផុតទទួលបានការវះកាត់ដោយជោគជ័យ!

//s6.kh1.co/fe/fe4a1aa170e2e3f9a8c871aec45d43ef9ee813c9.jpg
សង្គម

 ០៥-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ជារឿងដ៏គួរឲ្យត្រេកអរ ដែលនៅទីបំផុតកុមារាតូចម្នាក់ ទទួលបានការវះកាត់ដោយជោគជ័យ ទៅលើក្រអូមមាត់ឆែបពីកំណើត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្មេងប្រុស George
ក្មេងប្រុស George

នាង Megan Thompsom អាយុ២១ឆ្នាំ មកពី Erdington ទីក្រុង Birmingham រួមនឹងគ្រួសារបានសម្ដែងក្តីរំភើបចិត្តជាខ្លាំង ជុំវិញនឹងដំណើរការវះកាត់ដោយជោគជ័យ ទៅលើក្រអូមមាត់កូនប្រុស George របស់នាង ដែលកើតមកឆែបពីកំណើត (ឬខូចទ្រង់ទ្រាយខាងលើ) ហើយនេះក៏ជាក្តីសង្ឃឹម ក៏ដូចជាជីវិតថ្មីដ៏ផូរផង់សម្រាប់កូនប្រុសតូចរបស់នាងផងដែរ។

ក្មេងប្រុស George
ក្មេងប្រុស George

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា មិនមែនតែកុមារា George ដែលកើតមកមានលក្ខខណ្ឌនៃជំងឺបែបនេះនោះទេ ពោលគឺម្តាយរបស់គេ នាង Megan ក៏មានកំណើតឆែបក្រអូមមាត់ខាងលើបែបនេះដូចគ្នា និងថែមទាំងបានឆ្លងកាត់ការវះកាត់កែតម្រូវរហូតដល់ទៅ ៧លើកឯណោះ។​ ហើយនេះអាចនិយាយបានថា ជាតំណពូជមួយដែលបានកើតបន្តមកលើកូនប្រុសរបស់នាងផងដែរ។

ក្មេងប្រុស George និងម្តាយ
ក្មេងប្រុស George និងម្តាយ

កុមារា George កើតនៅថ្ងៃទី២៣ មេសា ឆ្នាំ២០១៨ ខណៈមកទល់នឹងពេលនេះ គេមានអាយុ១៦ខែហើយ។ កុមារា George កើតមកឆែបក្រអូបមាត់ខាងលើយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យគេពិបាកនៅក្នុងការបៅដោះ ក៏ដូចជាញ៉ាំអាហារផ្សេងបាន។ លើសពីនេះ George ហាក់ថែមទាំងបាត់បង់ការស្តាប់នៅត្រចៀកខាងឆ្វេងទៀត (ឈឺ)។

ប៉ុន្តែមិនថាយ៉ាងណា វាគឺជារឿងដ៏រីករាយបំផុត ដែលកុមារាអភ័ព្វរូបនេះ អាចទទួលបានការវះកាត់កែតម្រូវដោយជោគជ័យ។ ពោលគឺ កុមារា George ត្រូវបានគេដឹងថា ឆ្លងកាត់ការវះកាត់ចំនួន២លើក គឺនៅពេលដែលគេអាយុ៥ខែម្តង និងនៅអាយុ១១ខែម្តងទៀត។

ក្មេងប្រុស George និងគ្រួសារ
ក្មេងប្រុស George និងគ្រួសារ

ជាក់ស្ដែង នៅពេលនេះ កុមារាដ៏គួរឲ្យស្រលាញ់រូបនេះ ក៏បានប្រែទម្រង់មាត់មកល្អស្អាតបានច្រើនជាងមុន បើទោះបីជាមានការវៀចវេរបន្តិចក្តី។ ហើយអ្វីដែលសំខាន់ទៀតនោះ វាក៏ប្រៀបបីដូចជាការផ្លាស់ប្តូរជីវិតថ្មីសម្រាប់គេ ព្រោះថា George អាចសើច ញញឹម លេងសប្បាយ និងញ៉ាំអាហារបានផងដែរ។

នាង Megan ជាម្តាយបាននិយាយថា ការវះកាត់កូនប្រុសរបស់នាងលើកដំបូង ធ្វើឡើងនៅមន្ទីរពេទ្យ Birmingham Children’s Hospital ពេលដែលគេអាយុបាន៥ខែ។ ការវះកាត់នេះបានចំណាយពេលអស់៥ម៉ោង។ អាយុទើបតែ៥ខែ កូនប្រុសរបស់នាងនៅតូចណាស់ ហើយគ្រូពេទ្យបានចាក់ថ្នាំសន្លប់ ដើម្បីធ្វើការវះកាត់ដល់គេ។ នាងក៏អាណិតដល់កូនប្រុសណាស់ដែរ។ ក្រោយការវះកាត់លើកដំបូងនោះ មុខកូនប្រុសរបស់នាងបានហើមអស់រយៈពេល១សប្តាហ៍ ដូច្នេះក្រុមគ្រូពេទ្យក៏បានផ្តល់ថ្នាំមួយចំនួនដើម្បីជួយបំបាត់ការឈឺចាប់នោះផងដែរ។

ក្មេងប្រុស George
ក្មេងប្រុស George

Megan បន្តថា ជាលទ្ធផលបន្តបន្ទាប់ នាងមើលឃើញថា វាពិតជាអស្ចារ្យមែនទែន ដោយសារតែកូនប្រុសរបស់នាងបានផ្លាស់ប្តូរបានច្រើន។ ក្រោយមកនៅពេលដែលគេអាយុបាន ១១ខែ George ក៏ត្រូវបានឆ្លងកាត់ការវះកាត់ជាលើកទី២ ដែលលើកនេះចំណាយពេលក្នុងប្រតិបត្តិការអស់ ៣ម៉ោង ដើម្បីជួសជុលក្រអូមមាត់ទន់របស់គេ។ ក្រោយការវះកាត់លើកទី២នេះ បាន២ខែមក George ក៏អាចញ៉ាំទឹកដបបានយ៉ាងប្រសើរ។

ក្មេងប្រុស George
ក្មេងប្រុស George

បើទោះបីជាយ៉ាងណាក្តី កុមារា George ត្រូវបានគេដឹងផងដែរថា នឹងបន្តធ្វើការវះកាត់កែតម្រូវជាថ្មីម្តងទៀត នៅពេលដែលគេមានអាយុ ៨ ទៅ ៩ឆ្នាំផងដែរ។

Megan បានបន្ថែមថា ថ្វីបើកូនប្រុសរបស់នាងមានកំណើតមកឆែបក្រអូមមាត់បែបនេះក្តី ប៉ុន្តែគេក៏អាចធ្វើអ្វីបានដូចក្មេងដទៃបានផងដែរ។ ដូច្នេះគ្រប់គ្នាគួរតែយល់ថា នេះមិនមែនជាចុងបញ្ចប់នៃពិភពលោក ដែលមានកូនឆែបមាត់បែបនេះនោះទេ។ កុំអស់សង្ឃឹម ត្រូវស្រលាញ់ និងផ្តល់កម្លាំងចិត្តឲ្យពួកគេជានិច្ច៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ក្មេងប្រុស George
ក្មេងប្រុស George
ក្មេងប្រុស George
ក្មេងប្រុស George
ក្មេងប្រុស George និងម្តាយ
ក្មេងប្រុស George និងម្តាយ
ក្មេងប្រុស George
ក្មេងប្រុស George
ក្មេងប្រុស George
ក្មេងប្រុស George
ក្មេងប្រុស George
ក្មេងប្រុស George
Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T