សូមទទួលយកសេរីភាពនៃការបោកគក់សម្លៀកបំពាក់ដ៏ល្អឥតខ្ចោះ ជាមួយ SAMSUNG AddWashTM!

//s6.kh1.co/52/524e03cd96bbff20f104f568a2bdb2959cfc8743.jpg
បច្ចេកវិទ្យា

 ០៤-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ សម័យនេះហើយ ហេតុអ្វីលោកអ្នកត្រូវខូចអារម្មណ៍ និងមានបញ្ហាជាមួយនឹងការបោកគក់សម្លៀកបំពាក់ទៀត? ជីវិតប្រចាំថ្ងៃ គឺវាមមាញឹកស្ទើរតែពេញមួយថ្ងៃទៅហើយ ដូច្នេះសូមជ្រើសរើស និងផ្លាស់ប្តូរការរស់នៅរបស់លោកអ្នក ជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWashTM ទាំងអស់គ្នាថ្ងៃនេះភ្លាមទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ Samsung AddWashTM
ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ Samsung AddWashTM

ដូចដែលលោកអ្នកបានដឹងហើយថាពេលនេះគឺជារដូវភ្លៀង ដូច្នេះរាល់បញ្ហាសម្លៀកបំពាក់មិនស្ងួត…ក្លិនផ្អួរ…ក្លិនផ្តុស…សម្លៀកបំពាក់ឡើងអាចម៍អណ្តើកអាចនឹងកើតឡើង។ តែពេលនេះវាមិនមែនជាកង្វល់ និងបន្ទុកសម្រាប់លោកអ្នកទៀតទេ សូមរីករាយមកទទួលយកបទពិសោធន៍ និងសេរីភាពក្នុងការបោកគក់សម្លៀកបំពាក់បានស្អាត ឆាប់ស្ងួត មិនរួញខូចសាច់ក្រណាត់គ្រប់ពេលវេលាជាមួយនឹងបច្ចេកវិទ្យាថ្មី Samsung AddWashTM។  លោកអ្នកនឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញការងារផ្សេងទៀតបានយ៉ាងមានទំនុកចិត្តជាទីបំផុត។

ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ Samsung AddWashTM
ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ Samsung AddWashTM

គួរបញ្ជាក់ផងដែរថា Samsung AddWashTM ជួយសន្សំសំចៃខ្ពស់បំផុត និងពុំមានសម្លេងរំខានជាមួយនឹងបច្ចេកវិទ្យា Inverter និងត្រូវបានរចនាឡើងដោយបន្ថែមទ្វារតូចខាងមុខផ្តល់ភាពងាយស្រួលក្នុងការបន្ថែមសម្លៀកបំពាក់ដែលលោកអ្នកភ្លេចដាក់ចូល ឬចង់បោកសម្អាតបន្ថែមគ្រប់ដំណាក់កាលនៃការបោកគក់ ដោយមិនធ្វើឱ្យម៉ាស៊ីនផ្អាកដំណើរការនៅពេលលោកអ្នកបើកទ្វារ។

លើសពីនេះទៅទៀតជាមួយនឹងបច្ចេកវិទ្យា EcobubbleTM មិនថាសាប៊ូជាប្រភេទម្ស៉ៅ ឬទឹកនោះទេគឺត្រូវបានបំលែងទៅជាពពុះសាប៊ូដោយងាយស្រួល ជ្រាបចូលសាច់ក្រណាត់បានលឿនបំផុត និងមិនបន្សល់ទុកគ្រាប់ ឬស្នាមសាប៊ូជាប់លើសម្លៀកបំពាក់លោកអ្នកឡើយ។

គួររំឭកផងដែរថា ជាមួយនឹងមុខងារ Q-Rator® លោកអ្នកក៏អាចពិនិត្យមើល និងធ្វើការគ្រប់គ្រងដំណើរការបោកគក់តាមរយៈទូរស័ព្ទស្មាតហ្វូនរបស់អ្នកបានផងដែរ។

ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ Samsung AddWashTM
ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ Samsung AddWashTM
ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ Samsung AddWashTM
ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ Samsung AddWashTM

ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺ AddWashTM កំពុងក្លាយជាម៉ាស៊ីនបោកគក់ដ៏មានប្រជាប្រិយភាព និងការគាំទ្រខ្លាំងបំផុតទូទាំងពិភពលោកព្រមទាំងទទួលបានពានរង្វាន់ ‘Design of the Year Award’ នៅប្រទេសសឹង្ហបុរី ក៏ដូចជាឈ្នះពានរង្វាន់ ‘Ergonomic Design Award’ នៅក្នុងសន្និសីទប្រចាំអាស៊ីផងដែរ។ ពានរង្វាន់ទាំងអស់នេះ គឺល្មមគ្រប់គ្រាន់ដែលអាចឱ្យលោកអ្នកសម្រេចចិត្ត និងជឿទុកចិត្តជាមួយនឹងផលិតផលម៉ាស៊ីនបោកគក់សម្លៀកបំពាក់សាមសុង AddWashTM នេះ។

ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ Samsung AddWashTM
ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ Samsung AddWashTM
ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ Samsung AddWashTM
ម៉ាស៊ីនបោកគក់សម្លៀកបំពាក់ Samsung AddWashTM

ប្រសិនបើលោកអ្នកចង់បានភាពងាយស្រួល និងផាសុកភាពដ៏ទាន់សម័យបំផុតនោះសូមជឿជាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុងស៊េរីថ្មី AddWashTM ចុះ ពិតជាមិនខកបំណងឡើយ។ ហើយអ្វីដែលកាន់តែអស្ចារ្យនាពេលនេះគឺទិញ Samsung AddWashTM ភ្លាម នឹងទទួលបានការថែមជូនភ្លាមៗដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា។
 អ៊ីចឹងលោកអ្នកកុំបង្អង់យូរ បានទាំងម៉ាស៊ីនបោកកក់ទំនើប បានទាំងការថែមជូន។

តោះ‌‌‌! អញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតបាន ឬក៏ទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T