ជិតបានឃើញមុខកូនដំបូង! ឆាយ វីរៈយុទ្ធ បង្ហោះរូបភាពអនុស្សាវរីយ៍ ជាមួយភរិយា យ៉ាងផ្អែមល្ហែម

//s5.kh1.co/d1/d1db3e70d46b52095fed7cf7e38e175f969661c0.jpg
តារា & កម្សាន្ដ

 ០៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពី តារាចម្រៀងប្រុស សម្លេងផ្អែមស្រទន់ លោក ឆាយ វីរៈយុទ្ធ បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា ដ៏ស្រស់ប្រិមប្រិយ បានរយៈពេល២ឆ្នាំរួចមក ទីបំផុត គូស្វាមីភរិយាមួយគូនេះ ទទួលបានចំណងដៃកូន នៅក្នុងផ្ទៃ ដូចសេចក្ដីប្រាថ្នាហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ស្របពេលដែលភរិយា កំពុងពរពោះកូនដំបូងក្នុងផ្ទៃ លោក ឆាយ វីរៈយុទ្ធ បានបំពេញតួនាទីជា ស្វាមីដ៏ល្អ ស្រលាញ់ថ្នាក់ថ្នម និងមើលថែ មិនឲ្យទាស់ចិត្តនោះទេ ធ្វើឲ្យមហាជននានា ចាប់អារម្មណ៍ និងសរសើរគ្រប់គ្នា។

ស្រាប់តែ ថ្មីៗនេះ គូស្វាមីភរិយាមួយគូនេះ បានបង្ហោះកម្រងរូបភាពជាច្រើនសន្លឹក ដែលថតទុកជាអនុស្សាវរីយ៍ ខណៈពេលដែលខ្វះតែ ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងបានឃើញវត្តមានកូនដំបូងហើយ។

ក្នុងនោះដែរ ឆាយ វីរៈយុទ្ធ​ និងភរិយា បានថតក្នុងស្ទីលស្វីតៗ បញ្ចេញកាយវិការកៀកកើយ ថែមទាំងប្រកបដោយស្នាមញញឹម យ៉ាងស្រស់បំព្រង មើលទៅសាកសមគ្នាយ៉ាងខ្លាំង។ ដោយឡែក គ្រាន់តែឃើញរូបទាំងនោះភ្លាម ហ្វេនៗជាច្រើនពេញចិត្ត និងទន្ទឹងរង់ចាំមើល វត្តមានកូនដំបូងរបស់ពួកគេ យ៉ាងអន្ទះសារតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ឆាយ វីរៈយុទ្ធ​ និងភរិយា   
ឆាយ វីរៈយុទ្ធ​ និងភរិយា   
ឆាយ វីរៈយុទ្ធ​ និងភរិយា   
ឆាយ វីរៈយុទ្ធ​ និងភរិយា   
ឆាយ វីរៈយុទ្ធ​ និងភរិយា   
ឆាយ វីរៈយុទ្ធ​ និងភរិយា   
ឆាយ វីរៈយុទ្ធ​ និងភរិយា  ថតរូបអនុស្សាវរីយ៍  

ឆាយ វីរៈយុទ្ធ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T