ដំណឹងល្អសម្រាប់អ្នកចង់រៀន ចាប់ប្លង់ថតរូបស្អាតបែបលក្ខណៈអាជីព ដោយពុំចាំបាច់ចំណាយថវិកា!

//s6.kh1.co/2b/2b41d424fbe37266437cb31cdd5829cf467c60c9.jpg
បច្ចេកវិទ្យា

 ០៣-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ “ចេះមកពីរៀន មានមកពីរក គឺជាសុភាសិតខ្មែរ ដែលអាចប្រើប្រាស់គ្រប់ស្ថានការណ៍ ដូចគ្នានេះដែរ បើចង់ថតរូបស្រស់ស្អាតបែបលក្ខណៈអាជីព ចាំបាច់បំផុតត្រូវសិក្សាលម្អិតអំពីការចាប់ប្លង់ថតរូប។ យោងតាមគេហទំព័រហ្វេសបុក OPPO Photography Academy (OPA) បានង្ហាញអំពីគន្លឹះចាប់ប្លង់ថតរូបងាយៗ ៤ ចំណុច ដែលអ្នកគួរយល់ដឹង ដើម្បីថតរូបឲ្យបានស្អាត ដោយពុំចាំបាច់ចំណាយថវិកាដូចខាងក្រោមនេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ចែកប្លង់ថតចែកជាបី (Rule of Third):

ដំបូងអ្នកត្រូវចែកប្លង់ថតជាបីភាគបញ្ឈរ និងជាបីភាគផ្ដេក ហើយដាក់វត្ថុ ឬមុខមនុស្ស ដែលជាប្រធានបទសំខាន់នៃរូបភាពរបស់អ្នក នៅលើចំណុចប្រសព្វមួយក្នុងចំណោមចំណុចប្រសព្វទាំងបួននៃខ្សែចែកប្លង់នោះ ដើម្បីឲ្យរូបភាពរបស់អ្នកមើលទៅមានភាពទាក់ទាញជាងធម្មតា។ បន្ថែមពីនេះ អ្នកក៏គួរចាប់ប្លង់ ដោយដាក់កន្លែងជួបគ្នារវាងផ្ទៃមេឃ និងដីឲ្យស្របទៅនឹងខ្សែបន្ទាត់ចែកប្លង់ផ្ដេកជាបីនោះផងដែរ។

ចែកប្លង់ថតចែកជាបី (Rule of Third)
ចែកប្លង់ថតចែកជាបី (Rule of Third)

២. ចាប់ប្លង់ឲ្យមានភាពស៊ីមេទ្រីគ្នា (Symmetry):

រូបភាពដែលមានភាពស៊ីមេទ្រី គឺជារូបភាពដែលទាក់ភ្នែកគួរឲ្យចង់មើល និងពេលមើលទៅមានលំនឹងល្អ។​ ដូច្នេះនៅពេលថតរូបអ្នកអាចព្យាយាមរកប្លង់ណាឲ្យថតចេញមកមានលក្ខណៈជាស៊ីមេទ្រី ពោលគឺស៊ីមេទ្រីបែបផ្ដេក ឬបញ្ឈរក៏បាន។

ចាប់ប្លង់ឲ្យមានភាពស៊ីមេទ្រីគ្នា (Symmetry)
ចាប់ប្លង់ឲ្យមានភាពស៊ីមេទ្រីគ្នា (Symmetry)

៣. ប្រើប្រាស់ខ្សែបន្ទាត់ ដើម្បីដឹកនាំភ្នែកអ្នកមើលទៅកាន់រកមុំសំខាន់នៃរូបភាព (Leading Lines):

អ្នកអាចប្រើប្រាស់ខ្សែនៅក្នុងប្លង់ថតរូបរបស់អ្នក ដើម្បីទាក់ទាញភ្នែកអ្នកមើលពីគែមនៃប្លង់នីមួយៗទៅកាន់មុខមនុស្ស ឬវត្ថុ ដែលជាប្រធានបទ (មុំ) សំខាន់ក្នុងរូបភាពរបស់អ្នក។ ខ្សែដែលបាននិយាយនោះ អាចជាផ្លូវថ្នល់ ផ្លូវរទេះភ្លើង ផ្លូវដើរ ឬជាអ្វីក៏ដោយ ដែលមានរាងជាបន្ទាត់ ឬខ្សែស្មើរ ដែលអាចឲ្យច្នៃប្រឌិតប្រើប្រាស់វាបាន។

<b>ប្រើប្រាស់ខ្សែបន្ទាត់&nbsp;(Leading Lines):</b>
ប្រើប្រាស់ខ្សែបន្ទាត់ (Leading Lines):

៤. ប្រើប្រាស់ស៊ុមក្នុងរូបភាពរបស់អ្នក (Frame within Frame):

ចុងបញ្ចប់ អ្នកអាចថតរូប​ ឫវត្ថុផ្សេងៗ ដែលមានរាងដូចជាគែមស៊ុមរូបថត ដោយដាក់ប្រធានបទសំខាន់ក្នុងរូបថតរបស់អ្នកនៅក្នុងស៊ុមនោះអាចជាបង្អួចឡាន បង្អួចផ្ទះ ទ្វារ ដើមឈើសងខាង ឬ វត្ថុអ្វីក៏បានដែលមើលទៅអាចមានរាងចតុកោណកែង ឬការ៉េជាដើម។  

ប្រើប្រាស់ស៊ុមក្នុងរូបភាពរបស់អ្នក&nbsp;(Frame within Frame)
ប្រើប្រាស់ស៊ុមក្នុងរូបភាពរបស់អ្នក (Frame within Frame)

តោះដើម្បីជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ឬ Page Facebook ផ្លូវការរបស់ OPA៖ https://www.facebook.com/oppoacademykh/

គួររំលឹកថា វគ្គបណ្តុះបណ្តាលស្តីពីការថតរូប ដែលហៅកាត់ថា OPA របស់ក្រុមហ៊ុន OPPO ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង បទពិសោធន៍ គន្លឹះថ្មីៗស្តីពីការថតរូបភាពស្អាត ដល់អ្នកមិនទាន់ចេះ ឬចេះថតរូបស្ទើរៗ តាមរយៈវីដេអូបង្រៀនខ្លីៗស្តីពីគន្លឹះសំខាន់ៗក្នុងការថតរូបស្អាតដោយអ្នកថតរូបអាជីព ដូច្នេះនៅចាំអីទៀត សូមតាមដានជាមួយនឹង Page OPA ទាំងអស់គ្នា៕ 

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T