ខ្លាំងមែន! ប្រើតែម្រាមដៃកណ្តាល ទាញនាវាទម្ងន់ ២០០តោន ប៉ងបំបែកកំណត់ត្រាពិភពលោក (មានវីដេអូ)

//s6.kh1.co/53/53b80dfc17fb708b7d29354ef4c5a64fa026eb73.jpg
សង្គម

 ០២-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ចចជី៖ បុរសខ្លាំងសញ្ជាតិចចជីម្នាក់ បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅកាន់មហាជនជាច្រើន ក្រោយបានបង្ហាញទេពកោសល្យសមត្ថភាព ដ៏លេចធ្លោនឹកស្មានមិនដល់ ដោយការទាញនាវាសមុទ្រមួយគ្រឿង ដ៏មានទម្ងន់ធ្ងន់ ប្រើត្រឹមម្រាមដៃកណ្តាលតែមួយគត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Giorgi Rostomashvili
លោក Giorgi Rostomashvili

បើយោងតាមប្រភពបានឲ្យដឹងថា លោក Giorgi Rostomashvili គឺជាបុរសខ្លាំងម្នាក់ ដែលចូលចិត្តការប្រកួតប្រជែង ក៏ដូចជាការលើករបស់ដែលមានទម្ងន់ធ្ងន់ៗ រស់នៅក្នុងប្រទេសចចជី (Georgia) ។

ជាក់ស្ដែង កាលពីថ្មីៗនេះ លោក Giorgi ក៏បានបង្ហាញនូវភាពខ្លាំងរបស់ខ្លួន តាមរយៈការទាញនាវាសមុទ្រមួយគ្រឿង “Tamara 2” ដែលមានទម្ងន់រហូតដល់ទៅ ២០០តោន ចូលមកកំពង់ផែ Batumi ដោយប្រើត្រឹមតែម្រាមដៃកណ្តាលរបស់លោកមួយតែប៉ុណ្ណោះ។

វីដេអូឃ្លីបរយៈពេលប្រមាណជា ៤០វិនាទី ក៏បានបង្ហាញពីសកម្មភាពរបស់លោក Giorgi បាននឹងកំពុងខិតខំអូសនាវាសមុទ្រ ដែលមានទម្ងន់ធ្ងន់ ចម្ងាយប្រមាណជា៥ម៉ែត្រ ចូលមកកាន់កំពង់ផែបានដោយរលូន ខណៈក៏មានមនុស្សម្នាជាច្រើន បានចោមរោមមើលពីសកម្មភាពមួយនេះ និងស្រែកផ្តល់កម្លាំងចិត្តដល់លោក ហើយនៅទីបំផុត លោក Giorgi ក៏បានធ្វើវាដោយសម្រេចផងដែរ។

លោក Giorgi Rostomashvili
លោក Giorgi Rostomashvili

ជុំវិញនឹងភាពអស្ចារ្យមួយនេះ គណៈកម្មាធិកាសហព័ន្ធកំណត់ត្រា Georgian Records Federation ក៏បានធ្វើការកត់ត្រាទុកនូវសមត្ថភាពដ៏ពិសេសនេះ របស់លោក Giorgi ផងដែរ។

អ្នកតំណាងសហព័ន្ធមួយរូប បានលើកឡើងថា ពួកគេក៏នឹងមានគម្រោងទាក់ទងខាងកំណត់ត្រាពិភពលោក Guinness Book of World Records ដើម្បីទទួលស្គាល់ពីទេពកោសល្យកម្លាំងរបស់លោក Giorgi ជាផ្លូវការផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T