មានវិធីអ្វីខ្លះ ដើម្បីលួងគូស្នេហ៍របស់អ្នក ?

//s5.kh1.co/a5/a5746b4730f33bd44974c2e0c2b5f571c8c46065.jpg
បច្ចេកវិទ្យា

 ០២-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ “បងស្រឡាញ់អូន អូនស្រឡាញ់បង” ជាភាសាស្នេហ៍ ដែលភាគីទាំងសងខាងតែងតែនិយាយដាក់គ្នាទៅវិញទៅមក នៅពេលចាប់ផ្តើមស្រឡាញ់គ្នាដំបូងៗ។ ភាពស្មោះត្រង់ ការបង្កើតជំនឿចិត្ត ការគោរពគ្នា ការចេះអធ្យាស្រ័យគ្នា និងការស្វែងយល់អំពីចំណង់ចំណូលចិត្តដៃគូ គឺជាគន្លឹះសំខាន់បំផុតសម្រាប់រឹតចំណងស្នេហ៍របស់អ្នកឲ្យ មានភាពស្និទ្ធស្នាល​ផ្អែមល្ហែមយូរអង្វែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ការស្វែងយល់ចិត្តគូរស្នេហ៍ពុំបានស៊ីជម្រៅ អាចធ្វើឲ្យចំណងស្នេហ៍របស់អ្នកងាយនឹងបែកបាក់ប្រេះឆា។ អ្នកខ្លះស្រឡាញ់គ្នាយូរហើយ ប៉ុន្តែពុំដឹងថាគូស្នេហ៍របស់ខ្លួនចង់បានអ្វី ឬគួរទិញកាដូអ្វីសម្រាប់ថ្ងៃពិសេសៗរបស់ដៃគូពួកគេនោះទេ។ ម្នាក់ៗពិបាកចិត្ត​ ត្បិតពុំដែលបានដឹងថាកាដូដែលមានតម្លៃសម្រាប់ដៃគូសង្សារនាយុគសម័យ Digital នោះគឺ ស្មាតហ្វូនស៊េរីថ្មី OPPO F11 Pro Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត ជាមួយនឹង ៣ ជម្រើសពណ៌ គឺ Thunder Black, Aurora Green, និង Waterfall Gray។​

បើគូស្នេហ៍របស់អ្នកជាសុភាពនារី លោកអ្នកអាចទិញស្មាតហ្វូន OPPO F11 Pro ដែលមានពណ៌ Waterfall Gray សម្រាប់ជាកាដូក្នុងថ្ងៃពិសេសរបស់គាត់ ព្រោះវាជាពណ៌បែបថ្លៃថ្នូរ ស្រស់ស្អាត ឆើតឆាយទាន់សម័យតែម្តង។ Admin ជឿជាក់ថា បន្ទាប់ពីបើកកាដូឃើញស្មាតហ្វូន OPPO F11 Pro ពណ៌ Waterfall Gray នោះមិត្តស្រីរបស់អ្នកនឹងពេញចិត្តស្តូកតែម្តង ហើយរត់ទៅអោបអ្នក និងថើបអ្នកមួយខ្សឺតជាក់ជាពុំខានឡើយ។ ជាពិសេសមិត្តស្រីអ្នក នឹងស្រឡាញ់អ្នកទេ្វដង កាន់តែរឹតចំណងស្នេហ៍របស់អ្នកទាំងពីរបន្ថែមទៀត ។

  ស្មាតហ្វូន OPPO F11 Pro ពណ៌ Waterfall Gray
  ស្មាតហ្វូន OPPO F11 Pro ពណ៌ Waterfall Gray

ចំណែកឯនារីវិញ គប្បីទិញស្មាតហ្វូន OPPO F11 Pro ពណ៌ Thunder Black ជាកាដូជូនដល់មិត្តប្រុសខ្លួន ព្រោះវាជាពណ៌តំណាងឲ្យសុភាពបុរស។ បន្ទាប់ពីទទួលបានកាដូនេះភ្លាម មិត្តប្រុសរបស់អ្នកនឹងកែប្រែឥរិយាបថ ពីព្រងើយកន្តើយមកជាស្និទ្ធស្នាលជាមួយនឹងអ្នកឡើងវិញជាក់ជាមិនខាន។ ម្យ៉ាងវិញទៀត អ្នកនឹងក្លាយជានារីទីមួយក្នុងបេះដូងមិត្តប្រុសរបស់អ្នកដោយឥតកែប្រែ ហើយគ្មាននារីណាផ្សេងអាចជំនួសតំណែងរបស់អ្នកបានឡើយ។ 

  ស្មាតហ្វូន OPPO F11 Pro ពណ៌ Thunder Black
  ស្មាតហ្វូន OPPO F11 Pro ពណ៌ Thunder Black

ចំណែកឯស្មាតហ្វូន OPPO F11 Pro ពណ៌ Aurora Green គឺស័ក្តិសមទាំងសុភាពបុរស និង​ សុភាពនារី។ វាជាពណ៌ស្រស់ស្អាត ត្រូវចិត្តសម្រាប់គូស្នេហ៍ដែលស្រឡាញ់ពណ៌ដូចគ្នាជាលក្ខណៈ Couple Phone។ លោកអ្នកអាចបង្កើនជំនឿចិត្តឲ្យកាន់តែភាពស៊ីមេទ្រីគ្នាបានមួយកម្រិតទៀត។ លោកអ្នកអាចទិញវានៅក្នុងឱកាសខួបអាពិហ៍ពិពាហ៍ ឬរំលឹកចំណងស្នេហ៍គ្រាដំបូងក៏បានដែរ។

OPPO F11 Pro ពណ៌ Aurora Green
OPPO F11 Pro ពណ៌ Aurora Green

ក្រៅពីលក្ខណៈពិសេសនៃជម្រើសពណ៌ ស្មាតហ្វូន OPPO F11 Pro ត្រូវបានរចនាឡើងយ៉ាងល្អប្រណីត វាមានអេក្រង់លាតពេញទំហំ 6.5 inch FHD+ បង្កប់កាមេរ៉ាមុខចំកណ្តាលទំហំ 16MP ផ្នែកខាងក្រោយពណ៌បែប Gradient បំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ 48MP ប្រតិបត្តិការប្រព័ន្ធ Andriod 9.0 និងមាន​RAM ធំ 6GB និង ROM ទំហំ 128GB ភ្ជាប់បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost មានកម្លាំងថាមពលថ្មធំរហូតដល់ទៅ 4000 mAh ប្រើបានយូរ បំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 មិនត្រូវការរង់ចាំរយៈពេលសាកថ្មយូរ។

និយាយជារួម ស្មាតហ្វូន OPPO F11 Pro ទាំងបីពណ៌ខាងលើនេះ គឺជាជំនួយការដ៏ពិសេស សម្រាប់ជួយរឹតចំណងស្នេហ៍របស់លោកអ្នកឲ្យកាន់តែប្រសើរថែមទៀត និងជួនកាលអាចជួយកែប្រែនូវស្ថានការណ៍ស្នេហាដែលប្រេះស្រាំ ឲ្យត្រឡប់មកជាល្អវិញបានផងដែរ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T