ខ្លោចចិត្ត! ជំងឺទឹកនោមផ្អែមមិនទាន់ជាផង ពេលនេះនាយ តាក់ស៊ី ឈឺថែមមួយមុខទៀតហើយ

//s4.kh1.co/c1/c1724f241d37283be51a4c4df3a369dcf3219402.jpg
តារា & កម្សាន្ដ

 ០២-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថា ទស្សនិកជនរាល់គ្នា បានជ្រាបយ៉ាងច្បាស់រួចមកហើយ អំពីរឿងរ៉ាវខ្សែជីវិតរបស់តារាកំប្លែង នាយ តាក់ស៊ី ដែលបានជួបតែរឿងអកុសល មិនចេះចប់ ធ្វើឲ្យអ្នករាល់គ្នាមានចិត្តអាណិតអាសូរ យ៉ាងក្រៃលែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយរយៈមុន ដោយសារតែ ជំងឺទឹកនោមផ្អែម ធ្វើទុក្ខពេកបណ្ដាលឲ្យ នាយ តាក់ស៊ី រត់ទៅសម្ងំបួសជាព្រះសង្ឃ តែក្រោយមក ក៏សឹកវិញ។ បន្ទាប់មក មិនបានប៉ុន្មានផង ស្រាប់តែ បានបែកធ្លាយថា តារាកំប្លែងរូបនេះ កំពុងជួបទុក្ខធំ មានបញ្ហាទាក់ទងនឹង ផ្នែកចង្កេះថែមទៀត។

ជាក់ស្ដែង យោងតាមផេកហ្វេសប៊ុកជាផ្លូវការរបស់ នាយ ក្រូច ដែលជាមិត្តរួមអាជីព បានបង្ហោះរូបភាពជាមួយនាយ តាក់ស៊ី ក្នុងសភាពទឹកមុខស្លេកស្លាំង ស្គមរីងរៃ  ឈរមិនចង់ជាប់ ដោយត្រូវបាននាយ ក្រូច ជួបទប់លំនឹងទៀតផង។

ក្នុងនោះដែរ នាយ ក្រូច បានអមមកជាមួយសារថា៖

« បានធូរទឹកនោមផ្អែម ថែមថ្លោះចង្កេះទៀត ឱនាយអើយនាយ»។

ដោយឡែក ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗទាំងអស់ បានបញ្ចេញអារម្មណ៍ និងមតិអាណិតអាសូរដល់ ខ្សែជីវិតដ៏កម្សត់ របស់តារាកំប្លែងរូបនេះ គ្រប់ៗគ្នា៕

ចង់ជ្រាបច្បាស់  ទស្សនារូបភាពខាងក្រោម៖

តាក់ស៊ី កាលបួសជាព្រះសង្ឃ
តាក់ស៊ី កាលបួសជាព្រះសង្ឃ
នាយ​ តាក់ស៊ី និងកូនប្រុស
នាយ​ តាក់ស៊ី និងកូនប្រុស
នាយ តាក់ស៊ី
នាយ តាក់ស៊ី
រូប​ដែលនាយ ក្រូច បង្ហោះជាមួយនាយ តាក់ស៊ី
រូប​ដែលនាយ ក្រូច បង្ហោះជាមួយនាយ តាក់ស៊ី
នាយតាក់ស៊ី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T