ភ្នំពេញ៖ ក្រោយពីមានដំណឹងលេចឭជាច្រើន ពីការផ្ដាច់ពាក្យជាមួយនឹងគូដណ្ដឹង របស់ពិធីករ និងជាតារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាព នាយ ព្រែក ដែលជាកូនរបស់យាយ យ៉យ នោះ បានធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងរឿងដែលនឹកស្មានមិនដល់នេះ។

ប៉ុន្តែមិនថាយ៉ាងណា ងាកមកថ្មីៗនេះវិញ នាយ ព្រែក ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍ផងដែរ បន្ទាប់ពីរូបលោកបានបង្ហោះចែកចាយរូបភាពប៉ុន្មានសន្លឹករបស់ម្តាយនាយ គ្រងនូវឈុតកូនក្រមុំពណ៌.ស យ៉ាងស្រស់ស្អាតប្លែកតែម្តង។

ទន្ទឹមនឹងនេះ គេសង្កេតឃើញថា ក៏មានបណ្ដាអ្នកគាំទ្រជាច្រើន បានលាន់មាត់សរសើរទៅកាន់យាយ យ៉យ ជាហូរហែផងដែរ។ ព្រោះថ្វីបើគាត់មានវ័យចំណាស់ក៏ពិតមែន ប៉ុន្តែនៅពេលដែលគ្រងនូវឈុតបែបនេះ គឺថាសម្រស់មិនចាញ់ក្មេងៗក្រមុំប៉ុន្មាននោះឡើយ។ ម្យ៉ាងក៏ព្រោះថា កន្លងមកតារាស្រីជើងចាស់រូបនេះ មហាជនធ្លាប់តែឃើញគាត់គ្រងនូវឈុតបែបប្រពៃណីតែប៉ុណ្ណោះ។

គេមិនដឹងច្បាស់ទេថា លោកយាយ យ៉យ គ្រងនូវឈុតបែបនេះ ក្នុងគោលបំណងអ្វីនោះទេ។

គួរឲ្យដឹងផងដែរថា មកទល់នឹងពេលនេះ ​នាយ ព្រែក កូនប្រុសយាយ យ៉យ ក៏មិនទាន់បានស្រាយបញ្ជាក់ ជុំវិញនឹងទំនាក់ទំនងដែលលេចឮថា លោកបានផ្តាច់ពាក្យជាមួយនឹងគូដណ្ដឹងនៅឡើយនោះដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

យាយ យ៉យ 
យាយ យ៉យ 
យាយ យ៉យ 
យាយ យ៉យ និងកូនប្រុស  
យាយ អឿន យាយ យ៉យ និងកូនប្រុស  
យាយ យ៉យ និងកូនប្រុស  
យាយ យ៉យ និងកូនប្រុស  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

យាយយ៉យ