ញុំាស៊ុបនិងសាច់អាំងដ៏ឈ្ងុយឆ្ងាញ់នៅ Han Sheng Buffet BBQ បញ្ចុះតម្លៃពី 10 ដល់ 20% រាល់ការទូទាត់តាម Pi Pay

//s5.kh1.co/a4/a490236a0d33bba692a987ed8adad49217d21462.jpg
សង្គម

 ៣០-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ នៅហាង Han Sheng Buffet BBQ មាន Promotion Discount ពិសេស ដោយតម្លៃធម្មតាក្នុង 1នាក់ តម្លៃត្រឹមតែ 19.80$។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែបើលោកអ្នកទូទាត់តាមរយៈការទូទាត់តាម Pi Pay សម្រាប់ថ្ងៃច័ន្ទ Discount 20% នៅសល់ត្រឹមតែ 15.80$, សម្រាប់ថ្ងៃអង្គារ៍ Discount 15% នៅត្រឹមតែ 16.80$, សម្រាប់ថ្ងៃពុធ ព្រហស្បតិ៍ សុក្រ Discount 10% នៅត្រឹមតែ 17.80$។ មួយវិញទៀត ក្នុងឱកាសថ្ងៃខួបកំណើត សម្រាប់ការមកទទួលទានចាប់ពី10នាក់ឡើងទៅ នឹងមានការ Free ជូនចំពោះម្ចាស់ខួបកំណើត ម្នាក់ដោយឥតគិតថ្លៃ។

https://s4.kh1.co/__image/w=650,h=434,q=100/cc/cc75ed65e91c0ec7bac2c89a9616f2aa66e5919b.jpg
https://s5.kh1.co/__image/w=650,h=434,q=100/a4/a490236a0d33bba692a987ed8adad49217d21462.jpg
https://s6.kh1.co/__image/w=650,h=434,q=100/26/260e0b03ac684b4499ac5c1b930664a5a120f579.jpg

ហើយសម្រាប់ការមកទទួលទានក្រោម10នាក់ នឹងមានការបញ្ចុះតម្លៃ 50% សម្រាប់ម្ចាស់ខួបកំណើតផងដែរ។ តែកុំភ្លេចភ្ជាប់ជាមួយនឹងអត្តសញ្ញាណបណ្ណផងដើម្បីធ្វើការបញ្ជាក់ មិនតែប៉ុណ្ណោះបើ call កក់កន្លែងមុន នឹង Free នំ cake មួយយ៉ាងស្រស់ស្អាត។

ហាង Han Sheng Buffet BBQ គឺជាហាងអាហារប៊ុហ្វេ បែបចិន កូរ៉េ និងជប៉ុន ដោយនៅក្នុងនោះ Han Sheng Buffet BBQ មានបម្រើអាហារពេញនិយមជាង៣០០មុខ មានទាំង សាច់ គ្រឿងសមុទ្រ បន្លែ ផ្លែឈើ នំ និងបង្អែម ថ្មីៗ ស្រស់ៗ រសជាតិឆ្ងាញ់ពិសា ថែមទាំងមានស្រាបៀរ និងភេសជ្ជៈឱ្យជ្រើសរើសជាច្រើនប្រភេទទៀតផង។

ក្រៅពីមានអាហារប៊ុហ្វេជាច្រើនមុខហើយនោះ លោកអ្នកក៏អាចទទួលទានជាស៊ុបក៏បាន ហើយជាសាច់អាំងក៏មានដែរ មានច្រើនមិនខ្វះអាចជ្រើសរើសទទួលទានដោយសេរី និងមិនកំណត់ម៉ោងនោះឡើយ។

https://s4.kh1.co/__image/w=650,h=434,q=100/c6/c67c69444dd6863dfe5cdde3ada989dd4b23229e.jpg
https://s4.kh1.co/__image/w=650,h=434,q=100/32/326b76ea70960081913cf68976bdff00558a654f.jpg
https://s5.kh1.co/__image/w=650,h=434,q=100/de/defb6db2e51a7bae46cdd0e12ccb80f74acf7b5d.jpg

ហាង Han Sheng Buffet BBQ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនដែលអញ្ជើញមកទទួលទាន គឺសុទ្ធតែលាន់មាត់សរសើរថា មានរសជាតិឆ្ងាញ់ពិសាជាប់ចិត្តគ្រប់ៗគ្នា នេះក៏ដោយសារតែគ្រឿងសមុទ្រសុទ្ធតែស្រស់ទាំងអស់ ហើយភាគច្រើនគ្រឿងសមុទ្រនៅក្នុងហាងត្រូវបាននាំចូលមកពីប្រទេសចិន ផ្ទាល់តែម្តង តាមរយៈក្រុមហ៊ុន Air Express។ 

ហាង Han Sheng Buffet BBQ ទីតាំង៖ ផ្លូវលេខ១ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ (ក្បែរស្ពានហង្ស នៅខាងក្រោយAEON មួយ) លេខទូរស័ព្ទ៖ 097 258 6666

https://s5.kh1.co/__image/w=650,h=434,q=100/11/11955d69fe0c849ce254a385d824a09b802b4f64.jpg
https://s6.kh1.co/__image/w=650,h=434,q=100/52/5295add59bb3ff5f6d241503d35a0146cfab3dca.jpg
https://s4.kh1.co/__image/w=650,h=434,q=100/99/993c6da98d3974ce2e16dee3271305607c0a631b.jpg
https://s6.kh1.co/__image/w=650,h=434,q=100/b8/b83d8b5941e0ccb828163fb003a43aa4b0dc7018.jpg
Ngeth Chheanghour
ង៉ែត ឈៀងហួរ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T