បាត់មុខបាត់មាត់យូរ លាង សុផាឡែន ត្រលប់មកវិញជាមួយនឹងឈុតបុរាណ យ៉ាងទាក់ភ្នែកតែម្ដង!

//s6.kh1.co/b0/b0b39891c8ca5aa613da8b4595ce2c0daa285fe1.jpg
តារា & កម្សាន្ដ

 ៣០-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ អាចនិយាយបានថា តារាចម្រៀងស្រីផ្នែកសម័យ កញ្ញា លាង សុផាឡែន ទទួលបានប្រជាប្រិយភាពមិនចាញ់តារាចម្រៀងស្រីលំដាប់ជូរមុខប៉ុន្មាននោះទេ ជាមួយនឹងទេពកោសល្យសិល្បៈ តាមរយៈការបកស្រាយចម្រៀងបានយ៉ាងពីរោះរណ្ដំតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀតនោះ តារាចម្រៀងស្រីកញ្ញា លាង សុផាឡែន មិនត្រឹមតែទទួលបានប្រជាប្រិយភាពខ្លាំង ទៅលើការច្រៀងនោះទេ សូម្បីតែក្បាច់រាំរបស់នាងវិញ ក៏មានភាពទន់ភ្លន់ លះទៅតាមសាច់ភ្លេង មើលទៅពោរពេញទៅដោយកម្លាំងតែម្ដង ។

លាង សុផាឡែន
លាង សុផាឡែន

យ៉ាងណាមិញ ក្រោយពីបាត់វត្តមានរបស់កញ្ញា លាង សុផាឡែន នៅលើបណ្ដាញសង្គមមួយរយៈពេល ដោយនាងមានភាពមមាញឹកខ្លាំង ជាមួយការងារសិល្បៈច្រើននោះ ធ្វើឲ្យតារាស្រីរូបនេះ ស្ទើរតែគ្មានពេលបង្ហាញពីសកម្មភាពរបស់ខ្លួន ទៅកាន់បណ្ដាអ្នកគាំទ្រឡើយ។

ប៉ុន្តែមិនថាយ៉ាងណា កាលពីពេលថ្មីៗនេះផងដែរ បន្ទាប់ពីកញ្ញា លាង សុផាឡែន បានសម្រាកការងារច្រើនបន្ដិចនោះ នាងក៏បានត្រលប់មកវិញ ជាមួយនឹងរូបភាពជាច្រើនសន្លឹក ដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន បង្ហាញពីសកម្មភាពនៃការថត MV ថ្មីរបស់នាង ព្រមទាំងបានតុបតែងខ្លួនយ៉ាងស្អាតប្លែកថែមទៀតផង។

លាង សុផាឡែន
លាង សុផាឡែន

ក្នុងនោះផងដែរ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា លាង សុផាឡែក ក៏បានគ្រងជាមួយនឹងសម្លៀកបំពាក់ប្រពៃណី យ៉ាងស្រស់ស្អាតមើលទៅទាក់ទាញខ្លាំងមិនធម្មតានោះទេ។

គួរឲ្យដឹងផងដែរថា ពេលដែលកញ្ញា លាង សុផាឡែន បានគ្រងជាមួយនឹងឈុតបែបនេះធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះនាពេលកន្លងមកនាងធ្លាប់តែនិយមលេងខ្លួន បែបស៊ិចស៊ីទាន់សម័យតែប៉ុណ្ណោះ៕

លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
លាង សុផាឡែន
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T