រថយន្តម៉ាក HONDA ប្តូរពោងសុវត្ថិភាព ដោយឥតគិតថ្លៃ!

//s4.kh1.co/6c/6c8b29ac16f27364835c4411703899d830150335.jpg
សង្គម

 ៣០-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ពោងសុវត្ថិភាព គឺជាឧបករណ៍សុវត្ថិភាព ដែលសំខាន់បំផុត សំរាប់ការពារអាយុជីវិត របស់អ្នកដំណើរគ្រប់ៗគ្នានៅក្នុងរថយន្ត នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ម៉្យាងវិញទៀតបើសិនពោងសុវត្ថិភាព ទាំងនោះមិនដំណើរការទៀត ឬមានបញ្ហាផ្ទុះដោយខ្លួនឯង វាក៏ជាគ្រោះថ្នាក់មួយដ៏ធំ ដែលយើងមើលមិនឃើញ ទោះជារថយន្តថ្មី ឬ ចាស់ក៏ដោយ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅប្រទេសកម្ពុជា គេមើលឃើញថា មានរថយន្តចាស់ៗច្រើនកុំចរាចរណ៍លើដងផ្លូវ តែអ្នកប្រើប្រាស់ទាំងនោះប្រាកដជាមិនដែលដឹងពីបញ្ហាពោងសុវត្ថិភាព នៅក្នុងរថយន្តទាំងនោះទេ ថាវា​មិនដំណើរការ ឬ ប្រសិទ្ធភាពវានៅដល់កម្រិតណាទេ។

ដូច្នេះហើយទើប ឧស្សាហកម្មផលិតរថយន្តធំៗ ទាំងអស់នៅលើពិភពលោក ជាពិសេសក្រុមហ៊ុន Honda បានធ្វើការផ្សព្វផ្សាយធ្វើការផ្លាស់ប្តូរជូនអតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ ដោយយោងទៅតាមការតាមដាន និងត្រួតពិនិត្យយ៉ាងខ្លាំង អំពីប្រព័ន្ធសុវត្ថិភាពនេះពិតជាកំពុងជួបបញ្ហា។

HONDA ប្តូរពោងសុវត្ថិភាព ដោយឥតគិតថ្លៃ
HONDA ប្តូរពោងសុវត្ថិភាព ដោយឥតគិតថ្លៃ

ដូច្នេះនៅ ប្រទេសកម្ពុជាយើង ក្រុមហ៊ុន ភ្នំពេញ ហុងដា គឺជាក្រុមហ៊ុនតែមួយគត់ដែលនាំចូលនិងចែកចាយរថយន្តម៉ាក HONDA ផ្តាច់មុខ ទាំងផលិតផល និងសេវាកម្មជួសជុល ផ្ទាល់ពីប្រទេសជប៉ុន បានទទួលព័ត៌មានអំពីកម្មវិធីនេះ នឹងកំពុងធ្វើការអំពាវនាវ អោយអតិថិជន ដែលប្រើប្រាស់រថយន្ត HONDA ចាស់ៗ នៅក្នុងស្រុក អោយចូលមកធ្វើការផ្លាស់ប្តូរដោយមិនគិតថ្លៃ ដោយមានបន្ថែមនូវសេវាកម្មពិនិត្យលើរថយន្តដល់ទៅ ២៦ ចំនុច និងលាងឡានថែមទៀតផង។ ហើយរថយន្ត Honda ដែលត្រូវធ្វើការផ្លាស់ប្តូរមានដូចជា Honda CR-V, Honda CITY, Honda CIVIC, Honda PILOT, និង Honda ACCORD ដែលមានឆ្នាំផលិតចាប់ពី ឆ្នាំ ២០០២ ដល់ ឆ្នាំ ២០១៣។

HONDA ប្តូរពោងសុវត្ថិភាព ដោយឥតគិតថ្លៃ
HONDA ប្តូរពោងសុវត្ថិភាព ដោយឥតគិតថ្លៃ
HONDA ប្តូរពោងសុវត្ថិភាព ដោយឥតគិតថ្លៃ
HONDA ប្តូរពោងសុវត្ថិភាព ដោយឥតគិតថ្លៃ

«សូមគិតដល់សុវត្ថិភាពអ្នកជាចម្បង។ ពួកយើងនឹងយកចិត្តទុកដាក់ពីសុវត្ថិភាពអ្នកជាធំ »។ 

សំរាប់អតិថិជនដែលមានបំណងទិញរថយន្តថ្មី អញ្ជើញមកអគារ​តាំង​បង្ហាញផ្ទាល់​​​​របស់ក្រុមហ៊ុន ភ្នំពេញហុងដា ដែលមានទីតាំង​នៅទល់​មុខអា​កាសយាន​​ដ្ឋាន  ​​អន្ដរ​​ជាតិភ្នំពេញ។

ទំនាក់ទំនងទូរស័ព្ទៈ  023 886 278 / 017 899 855 / 016 772 585

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T