ចេះតែឆ្ងល់ថា សួស វីហ្សា និង ថមមី ចុះឡើងក្រៅប្រទេសញាប់ម្ល៉េះ តាមពិតសម្ងំបើកហាងថ្មីសោះ

//s4.kh1.co/00/008414d3a8330493d54cf5a7b20695093cf4d279.jpg
តារា & កម្សាន្ដ

 ២៩-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីជីវិតស្នេហារបស់តារាចម្រៀងស្រី និងសម្ដែងប្រុស លោក ថមមី និង កញ្ញា សួស វីហ្សា ដែលតែងតែបង្ហាញភាពផ្អែមល្ហែមរបស់នៅលើបណ្ដាញសង្គមជាញឹកញាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ខណៈពេលដែលមង្គលការរបស់ខ្លួន កាន់តែកៀកជិតមកដល់នោះកញ្ញា សួស វីហ្សា និងអនាគតស្វាមីលោក ថមមី តែងតែកាន់ដែគ្នាទៅក្រៅប្រទេសជាញឹកញាប់ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងតែម្ដង។

ដោយលោក ថមមី និងកញ្ញា សួស វីហ្សា ចុះឡើងញឹកញាប់ខ្លាំងដូចជាផ្ទះខ្លួនឯងនោះ ធ្វើឲ្យទស្សនិកជនមិនតិចនោះទេ មានការឆ្ងល់ពីបញ្ហាមួយនេះ ថាជាលក្ខណៈដំណើរកម្សាន្តធម្មតាឬទៅថតPre-Weeding នោះទេ។

ជាក់ស្ដែង កាលពីយប់មិញនេះ លោក ថមមី ក៏បានបង្ហោះរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ជាមួយនឹងការចុះទៅមើល ដោយផ្ទាល់ ពីការសាងសង់ហាងមួយកន្លែងរបស់ពួកគេ ដែលនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ នេះបើតាមប្រភពជិតស្និទ្ធរបស់លោក ។

ជាមួយគ្នានេះផងដែរ ហាងខាងលើនេះកញ្ញា សួស វីហ្សា និងអនាគតស្វាមីលោក ថមមី មិនទាន់បានបញ្ជក់នៅឡើយទេថា ជាហាងលក់សម្លៀកបំពាក់ឬយ៉ាងណានោះទេ មានតែរង់ចាំមើលទាំងអស់គ្នាថាជាអ្វីឲ្យប្រាកដតែប៉ុណ្ណោះ៕

តោះដើម្បជ្រាបច្បាស់ ទស្សនារូបភាពទាំងអស់គ្នា៖  

ថមមី និង កញ្ញា សួស វីហ្សា
ថមមី និង កញ្ញា សួស វីហ្សា
ថមមី និង កញ្ញា សួស វីហ្សា
ថមមី និង កញ្ញា សួស វីហ្សា
ថមមី និង កញ្ញា សួស វីហ្សា
ថមមី និង កញ្ញា សួស វីហ្សា
ថមមី និង កញ្ញា សួស វីហ្សា
ថមមី និង កញ្ញា សួស វីហ្សា
ថមមី និង កញ្ញា សួស វីហ្សា
ថមមី និង កញ្ញា សួស វីហ្សា
ថមមី និង កញ្ញា សួស វីហ្សា
ថមមី និង កញ្ញា សួស វីហ្សា
សកម្មភាពមកមើលហាង ថមមី និង កញ្ញា សួស វីហ្សា
សកម្មភាពមកមើលហាង ថមមី និង កញ្ញា សួស វីហ្សា
សកម្មភាពមកមើលហាង ថមមី និង កញ្ញា សួស វីហ្សា
សកម្មភាពមកមើលហាង ថមមី និង កញ្ញា សួស វីហ្សា
សំណររបស់ ថមមី 
សំណររបស់ ថមមី 
សួស វីហ្សាថមមី
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T