ស្តាប់ សុវត្ថិ មុនីនាគ ច្រៀងជាភាសាអង់គ្លេស បានដឹងថាបែបណា (មានវីដេអូ)

//s4.kh1.co/30/3080ec3bf9fe0c92e008de2aa02fcb8712652f00.jpg
តារា & កម្សាន្ដ

 ២៨-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជា​ បានស្គាល់យ៉ាងច្បាស់ពី កូនប្រុសទាំងបីរបស់ តារាចម្រៀងប្រុសកំពូល ប្រចាំប្រទេសកម្ពុជា លោក ព្រាប​ សុវត្ថិ ដែលសុទ្ធសឹងតែមានរូបសម្បត្ដិខ្ពស់សង្ហារ ឆាបយកបេះដូងហ្វេនៗនារី បានមិនចេះតិចនាក់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ហេតុតែមានឈាមជ័រ ជាអ្នកសិល្បៈ គេសង្កេតឃើញថា កូនប្រុសទាំងអស់របស់ លោក ព្រាប សុវត្ថិ ដើរតាមគន្លងសិល្បៈ​ របស់លោកគ្រប់គ្នា និងមានទេពកោសល្យអាចច្រៀងនិងរាំបានយ៉ាងស្ទាត់ជំនាញ គួរឲ្យកោតសរសើរ។

ជាក់ស្ដែង ថ្មីៗនេះ លោក សុវត្ថិ មុនីនាគ​ ដែលជាកូនពៅ បានបង្កភាពភ្ញាក់ផ្អើលជាថ្មី ក្នុងបណ្ដាញសង្គម បន្ទាប់ពីតារាប្រុសវ័យក្មេងរូបនេះ បានបកស្រាយបទចម្រៀង ជាភាសា អង់គ្លេសបានយ៉ាងពីរោះរណ្ដំ អមដោយការលេងហ្គីតាបណ្ដើរ ស្ដាប់ទៅអន្លង់អន្លោច និងមើលទៅគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

បន្ទាប់ពីឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រទាំងអស់ បានសរសើរដល់ពន្លកតារា ប្រុសវ័យក្មេងនេះគ្រប់គ្នា ដែលមានទាំងមុខមាត់ ស្រស់សង្ហាហើយ មានសមត្ថភាពច្រៀងបាន យ៉ាងល្អបែបនេះទៀត៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

កូនប្រុសទាំងបីរបស់ ព្រាប​ សុវត្ថិ
កូនប្រុសទាំងបីរបស់ ព្រាប​ សុវត្ថិ
កូនប្រុសទាំងបីរបស់ ព្រាប​ សុវត្ថិ
កូនប្រុសទាំងបីរបស់ ព្រាប​ សុវត្ថិ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
វីដេអូដែលសុវត្ថិ មុនីនាគ បកស្រាយបទចម្រៀងជាភាសាអង់គ្លេស
សុវត្ថិ មុនីនាគ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T