ចាប់ពីខែមករា ឆ្នាំ២០២០ទៅ រាល់បឋមសិក្សានៅម៉ាឡេស៊ីទាំងអស់ នឹងទទួលបានអាហារពេលព្រឹកដោយឥតគិតថ្លៃ

//s6.kh1.co/b8/b8d3ee5443785a738f0cfea4ba576c2dd47abcb2.jpg
សង្គម

 ២៧-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ ថ្មីៗនេះរដ្ឋាភិបាលបានប្រកាសថា រាល់បឋមសិក្សានៅម៉ាឡេស៊ីទាំងអស់ នឹងទទួលបានអាហារពេលព្រឹកដោយឥតគិតថ្លៃចាប់ពីខែមករា ​ឆ្នាំ២០២០ទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរដ្ឋមន្រ្តីក្រសួងអប់រំ Dr. Maszlee Malik បានមានប្រសាសន៍ថា កិច្ចខឹងខំប្រឹងប្រែងនេះគឺដើម្បីធានារាល់សិស្សានុសិស្សទាំងអស់ឱ្យមានសុខភាពល្អ និងធ្វើឱ្យពួកគេសកម្មក្នុងការសិក្សា។

រូបតំណាង រដ្ឋមន្រ្តីក្រសួងអប់រំ Dr. Maszlee Malik
រូបតំណាង រដ្ឋមន្រ្តីក្រសួងអប់រំ Dr. Maszlee Malik

Dr. Maszlee Malik បានមានប្រសាសន៍ថា៖

«កូនៗរបស់យើងត្រូវការហូបអាហារឱ្យបានត្រឹមត្រូវនិងមានតុល្យភាពដើម្បីធានាថា ពួកគេនឹងមានសុខភាពល្អ និងសកម្មក្នុងការសិក្សា។»

លើសពីនេះទៅទៀត Dr. Maszlee Malik បានរៀបរាប់ទៀតថា ការផ្តល់អាហារពេលព្រឹកដោយឥតគិតថ្លៃនេះនឹងមានមុខម្ហូបខុសៗគ្នាដើម្បីធានានូវគុណភាព​ សុវត្ថិភាព​ សុខភាពដល់ក្មេងៗដើម្បីជំរុញឱ្យពួកគេមានអារម្មណ៍សិក្សាបានល្អ៕

Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T