ភ្នំពេញ៖ ស្នេហាខុសអាជីព និងវ័យ របស់តារាសម្ដែងស្រីកូនមួយអ្នកនាង សុខ សោម៉ាវត្តី និង លី វ៉ាហេទ កំពុងតែទទួលបានការចាប់អារម្មណ៍ ពីទស្សនិកជនខ្លាំង ជាមួយនឹងការបង្ហាញពីផ្អែមល្ហែមនៅលើបណ្ដាញសង្គម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីថ្មីៗនេះ លី វ៉ាហេទ ត្រូវជាគូស្នហ៍របស់អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបភាព និងសារ ក្នុងថ្ងៃខួបកំណើតរបស់នាង។
ក្នុងនោះផងដែរ លោក លី វ៉ាហេទ ក៏បានសរសេរថា៖
«រីករាយថ្ងៃខួបកំណើត My Love បងជូនពរឲ្យមានសុខភាពល្អ សម្រស់កាន់តែស្រស់ស្អាតងរង៉ក់ឲ្យកាន់តែច្រើននឹង ជោគជ័យក្នុងការងារជាពិសេសស្រលាញ់អាយដលឲ្យបានច្រើន»
បើទោះបីជាគ្មានកាដូធំដុំបញ្ជាក់ ពីទំហំស្រលាញ់ក៏ដោយតែ សុខ សោម៉ាវត្តី ប្រាកដជារំភើប
និងស្នាមញញឹមពេលបានអានសាររបស់ លី វ៉ាហេទ ក្នុងពិសេសរបស់ខ្លួនបែបនេះ។
យ៉ាងណាមិញ បើទោះបីជាទំនាក់ទំនងស្នេហា របស់អ្នកទាំងពីរ មានល្អប្រសើរយ៉ាងណាក៏ដោយ ក៏ សុខ
សោម៉ាវត្ដី និង លី វ៉ាហេទ មិនទាន់គិតគូពីរឿងរៀបការនៅឡើយទេ៕
តោះទៅទសស្សនា រូបភាពទាំងអស់គ្នា៖





