ប្រាសាក់ផ្ដល់កម្ចីគ្មានទ្រព្យធានា ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ!

//s5.kh1.co/a0/a02f133973b82eea04ec61e0ce3083df48defae0.jpg
សង្គម

 ២៦-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបង្កើតកម្ចីមួយប្រភេទដែលមិនទាមទារទ្រព្យដាក់ធានា ដោយអតិថិជនអាចខ្ចីបានរហូតដល់ ៦ លានរៀល ឬ ១,៥០០ ដុល្លារអាមេរិក រយៈពេលរហូតដល់ ៣៦ ខែ ដើម្បីបម្រើដល់សេចក្ដីរីកចម្រើនរបស់អតិថិជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រាសាក់ គ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា 
ប្រាសាក់ គ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា 

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់បានមានប្រសាសន៍ថា៖

«កម្ចីគ្មានទ្រព្យធានានេះ ផ្ដល់ជូនចំពោះអតិថិជនកម្ចីខ្នាតតូច និងកម្ចីជាក្រុម។ កម្ចីនេះផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំង ព្រោះអតិថិជន​មិន​ចាំបាច់​មានទ្រព្យ​មកដាក់ធានាឡើយ រីឯអត្រាការប្រាក់សមរម្យ ឯកសារមិនស្មុគស្មាញ និងមានភាពបត់បែនក្នុងការសងត្រលប់»។

លោក សូនី ក៏បានគូសបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានដែលប្រកាន់ខ្ជាប់តាមក្រមស្ដីពីការផ្ដល់ឥណទាន​ប្រកបដោយក្រមសីលធម៌ និងគោលការណ៍ការពារអតិថិជន។ ប្រាសាក់ ជាគ្រឹះស្ថានឯកជន ដែលរួមចំណែកយ៉ាងខ្លាំងក្លា​ក្នុងការជំរុញ​បរិយាប័ន្នហិរញ្ញវត្ថុ​ដល់ប្រជាជនកម្ពុជា ពិសេស​នៅតាមទីជនបទ។ ព្រមជាមួយគ្នានេះដែរ លោក សូនី បានមានប្រសាសន៍បន្ថែមថា៖ 

«ជំនួសមុខឱ្យគណៈគ្រប់គ្រងនិងបុគ្គលិកប្រាសាក់ទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធដែលបានគាំទ្រ និងផ្តល់អនុសាសន៍ល្អៗ និងជាពិសេសសូមថ្លែងអំណរគុណចំពោះអតិថិជនដែលបាន និងបន្តការប្រើប្រាស់សេវារបស់ប្រាសាក់ និងសូមជូនពរជ័យដល់អតិថិជនទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច និងបន្តរីកចម្រើនជាមួយគ្នាប្រកបដោយនិរន្តរភាព»។

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០១៩​ នេះ ​ប្រាសាក់​មាន​ទ្រព្យ​សកម្ម​សរុបច្រើនជាង​ ២,៨០០ ​លាន​ដុល្លារ​អាមេរិក​ សម្ពៀត​ឥណទាន​ច្រើនជាង ២,៣៧០ ​លាន​ដុល្លារ​អាមេរិក អតិថិជនប្រាក់កម្ចី ៤១០ ពាន់នាក់​ បណ្តាញ​ការិយាល័យ​ ១៧៧ ទីតាំង ​មាន​ម៉ាស៊ីន​អេធីអឹម​ ១២៩ ​និង​បុគ្គលិក​ជិត ​៨,២០០ នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន ៤០ នៅតាមបណ្តាខេត្តនានានៅកម្ពុជា៕

ប្រាសាក់ គ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា 
ប្រាសាក់ គ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា 

ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh
សម្រាប់តម្រូវការ ឬព័ត៌មានបន្ថែមអំពីកម្ចីប្រាសាក់ សូមទាក់ទងសាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911។

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T