វត្ត ៥ នៅស្រុករុក្ខគិរីខេត្តបាត់ដំបង ទទួលបានបាសាំងទឹកស្អាត ពីទ្រូម៉ាន់នី!

//s4.kh1.co/f7/f7f73de85191225d2b54b4c75391f56d821e5922.jpg
សង្គម

 ២៦-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បាត់ដំបង៖ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩​ នេះ ក្រុមហ៊ុនទ្រូម៉ាន់នីបាននាំយកនូវបាសាំងផ្ទុកទឹកចំណុះ ៣,០០០ លីត្រ ដើម្បីឧបត្តម្ភ ក៏ដូចជាប្រគេនជូនវត្តចំនួន ៥ ស្ថិតនៅ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។​ នេះគឺជាកម្មវីធីសប្បុរសធម៌លើកទី១២ ហើយ ដែលក្រុមហ៊ុនទ្រូម៉ាន់នីរៀបចំឡើងដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ តាមរយៈជម្រុញឲ្យប្រជាពលរដ្ឋខ្មែរក្នុងភូមិដាច់ស្រយាល ដែលមានប្រជាជនប្រមាណ ៣០០ គ្រួសារ ទទួលបានទឹកស្អាតប្រើប្រាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី

ទ្រូម៉ាន់នី មានក្រុមហ៊ុនមេនៅប្រទេសថៃ ដែលយើងបានស្គាល់គ្រប់គ្នាថាជាក្រុមហ៊ុនវេរលុយ ដែលមានភ្នាក់ងារច្រើនជាងគេទូទាំងប្រទេស បានចុះដល់មូលដ្ឋាននៃឃុំបាសាក់ផ្ទាល់ដើម្បី​ ចែកជូនបាសាំងផ្ទុកទឹក សម្រាប់ប្រើប្រាស់រួមក្នុងវត្តចំនួន៤ និងវិហារបងប្អូនឥស្លាមយើងមួយ នៅក្នុងស្រុករុក្ខគិរីនេះ។ គឺវត្ត ទឹកផុស វត្ត ភ្នំព្រះ វត្ត គីរីបាសាក់ វត្ត អូរំចេក និងវិហារ នូរោលអេមូនទាអេត។  

វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី

បន្ទាប់ពីទទួលបានដំណឹងពីទុក្ខលំបាកវេទនារបស់ពលរដ្ឋនៅតំបន់នោះ ដែលសព្វថ្ងៃប្រជាពលរដ្ឋរស់នៅឃុំបាសាក់នេះលំបាកខ្លាំង ព្រោះពុំមានទឹកប្រើប្រាស់នោះទេនារដូវប្រាំង ហើយប្រើទឹកភ្លៀងសម្រាប់ប្រើប្រាស់​ និងទទួលទាននៅរដូវវស្សាដូច្នេះទាន់រដូវវស្សាប្រជាពលរដ្ឋនាំគ្នាត្រងទឹកភ្លៀងទុកតែនៅតែមិនអាចទុកដល់រដូវប្រាំងនោះទេ។​

លោក ​ឈន់ សកល  នាយកទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នីបានមានប្រសាសន៍ថា៖  

«ខ្ញុំពិតជាសប្បាយរីករាយជាអតិប្បរមា ពេលដែលបានចូលរួមចំណែកក្នុងការជួយ​​ ហើយឃើញស្នាមញញឹមរបស់ពុកម៉ែ បងប្អូន ពូមីង នៅទីនេះដែលទទួលបានបាសាំងផ្ទុកទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅនារដូវប្រាំង នេះជាកត្ដាជំរុញឱ្យក្រុមហ៊ុនទ្រូម៉ាន់នីនៅតែបន្ដ និងរួមចំណែកក្នុងកម្មវីធីសប្បុរសធម៌ឥតឈប់ឈរ»។

លោក កែវ ឃាន់ ​មេភូមិ កែវមុន្នី បានមានប្រសាសន៍ថា៖

«ថ្ងៃនេះជាថ្ងៃមួយដ៏អស្ចារ្យដែលវត្តទាំង៥​ នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង បានក្រុមហ៊ុនទ្រូម៉ាន់នីផ្តល់កិត្តិយសផ្តល់ជូនបាសាំងផ្ទុកទឹក សម្រាប់ព្រះសង្ឃឆាន់ និងប្រើប្រាស់នូវរដូវប្រាំង ក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុនទ្រូម៉ាន់នីជាខ្លាំង ហើយក៏សំណូមពរឱ្យក្រុមហ៊ុនផ្សេងទៀតចូលរួមកម្មវីធីសប្បុរសធម៌ឱ្យបានច្រើន ដូចក្រុមហ៊ុនទ្រូម៉ាន់នីជាគំរូ»។

លោកយាយ សេង ដែលរស់នៅក្នុងស្រុករុក្ខគិរីនេះ បានបញ្ចេញអារម្មណ៍ប្រាប់ក្រុមហ៊ុនការងារថា៖

«ខ្ញុំពិតជារំភើបជាខ្លាំង ខ្ញុំមិនបារម្ភថាថ្ងៃស្អែកគ្មានទឹកប្រើប្រាស់ ឬគ្មានទឹកផឹក​ គ្មានទឹកពិបាកមិនដឹងទៅរកណាបានហូប គ្មានអីច្រើនក្រៅពីម្រាមដៃដប់អរគុណដល់ក្រុមហ៊ុនទ្រូម៉ាន់នី ដែលយល់ច្បាស់ពីទុក្ខធុរៈ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅទីនេះ»៕


វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
វត្តនៅខេត្តបាត់ដំបងទទួលបានបាសាំងពីទ្រូម៉ាន់នី
https://s5.kh1.co/__image/w=650,h=434,q=100/aa/aa6a73c04038d0b7fb303e5d776e558c7b20753c.jpg

ទាញយកកម្មវិធីហិរញ្ញវត្ថុទំនើបរបស់ទ្រូម៉ាន់នីដាក់ក្នុងទូរសព្ទដៃអ្នកឥឡូវនេះ៖ http://onelink.to/truemoneyapp_pr  

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T