តើ Smart Phone កំពូលណាខ្លះ ដែលបំពាក់នូវ​ Snapdragon 855 របស់ Qualcomm!

//s6.kh1.co/27/2708801cb7b4fb000e2ede27f1c94ff6eb1891ac.jpg
បច្ចេកវិទ្យា

 ២៦-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ តើលោកអ្នកយល់ឃើញយ៉ាងដូចម្តេចដែរ នៅពេលដែល RAM ទូរស័ព្ទមានទំហំធំតែម្យ៉ាង ហើយវាពិតជាធ្វើអោយទូរស័ព្ទរបស់លោកអ្នកដើរលឿន និងអាចមានសមត្ថភាពលេងហ្គេមធំៗបានដោយរលូនមែន ឬទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះគឺជាអ្វីដែលមនុស្សភាគច្រើនតែងតែយល់ច្រលំលើកត្តានេះ ប៉ុន្តែវាក៏ត្រឹមត្រូវមួយចំណែកដែរ។ ការជ្រើសរើសទូរស័ព្ទមួយគ្រឿងសម្រាប់អ្នកដែលផ្តោតសំខាន់លើការប្រើប្រាស់កម្មវិធីធំៗ និងលេងហ្គេម Online ដើម្បីកម្សាន្តអារម្មណ៍ ពួកគេច្បាស់ណាស់ដែលតែងតែទាមទារ និងផ្តោតសំខាន់លើកម្លាំងម៉ាស៊ីនកាន់តែខ្លាំង ដោយតម្រូវឱ្យការចំណាយថវិកានឹងមានការកើនឡើងកាន់តែខ្ពស់ដូចគ្នា។ ហើយចំនុចដែលលោកអ្នកគួរតែយកចិត្តទុកដាក់រួមមានដូចជា៖ CPU, RAM, ROM, ... ហើយចំនុចទាំងអស់នេះ គឺវាមានលក្ខណៈពិសេសខុសៗគ្នាផងដែរ។

OPPO Reno 10X Hybrid Zoom (60X Digital Zoom)
OPPO Reno 10X Hybrid Zoom (60X Digital Zoom)

រហូតមកដល់ពេលនេះមានប្រភេទទូរស័ព្ទដៃកំពូលៗជាច្រើន បានបង្ហាញវត្តមានរបស់ពួកគេតាម រយៈការស្វែងរកដៃគូសហការ ដើម្បីជម្រុញទូរស័ព្ទរបស់ពួកគេកាន់តែខ្លាំង និងកាន់តែមានតម្លៃ។មកដល់ពេលនេះការបំពាក់ជាមួយនឹង Chipset Snapdragon 855 ដែលជាជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន Qualcomm គឺជាកត្តាដែលមនុស្សគ្រប់គ្នាបានយកចិត្តទុកដាក់នៅក្នុងឲ្យទូរស័ព្ទរបស់ពួកគេ ព្រោះវាគឺជាផលលាភគួបផ្សំធ្វើឲ្យទូរស័ព្ទរបស់ពួកគេកាន់មានតម្លៃថ្លៃខ្ពស់ និងផ្តល់ភាពជឿជាក់ដល់អ្នកប្រើប្រាស់លើល្បឿនលឿនឈានមុខគេ។

ក្នុងនោះដែរទូរស័ព្ទកំពូលឆ្នាំ២០១៩ គឺ OPPO Reno 10X Hybrid Zoom (60X Digital Zoom) ដោយវាបានបំពាក់ Chipset Snapdragon 855 ដែលវាបានដើរតួនាទីយ៉ាងសំខាន់បំផុតទៅលើដំណើការលឿន វាមានល្បឿនលឿនជាងមុន 45% វាមាន AI Engine ជំនាន់ទីបួន និងអាចដំណើរការកាន់តែរលូន ការប្រើប្រាស់ទៅលើកម្មវិធីឬហ្គេមធំៗក៏គ្មានបញ្ហារាំងស្ទះអ្វីទាំងអស់សម្រាប់ស្មាតហ្វូនម៉ឌែលនេះ។

ក្នុង Chipset មួយមាន CPU, NPU.. ជាដើម ហើយពាក្យពេញរបស់ CPU គឺ Central Processing Unit ដែលមានន័យថា វាហាក់បីដូចជាខួរក្បាល ឬក៏បេះដូងរបស់ស្មាតហ្វូនដូច្នេះដែរ។ វាមិនខុសអ្វីពីមនុស្សដែលមានភាពវៃឆ្លាតខ្លាំង និងមនុស្សមិនសូវឆ្លាត ឬក៏អាចប្រៀបបានទៅនឹងកម្រិត IQ របស់មនុស្សទូទៅនោះទេ។ មនុស្សដែលមាន IQ ខ្ពស់តែងតែឆ្លាតជាង និងមានការគិតលឿនជាងមនុស្សធម្មតា។

Qualcomm Snapdragon
Qualcomm Snapdragon

ក្រៅពីនេះក៏មានស្មាតហ្វូនដទៃទៀតដែរ ដែលបានបំពាក់មកជាមួយនឹង Chipset Snapdragon 855 ដូចជា OPPO Reno 10x Zoom, One Plus 7Pro, Xiaomi, Redmi K20 Pro និង Samsung S10+ ជាដើម ដូច្នេះវាពិតជាស័ក្កសមខ្លាំងណាស់សម្រាប់តម្លៃរបស់ពួកគេ៕

OPPO Reno 10X Hybrid Zoom (60X Digital Zoom)
OPPO Reno 10X Hybrid Zoom (60X Digital Zoom)
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T